Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ

ដោយ Pothe Thun
11/10/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងយុទ្ឋនាការដាំកូនឈើចម្រុះប្រមាណជា២ពាន់ដើម និងស្មៅ ១ពាន់ម៉ែត្រក្រឡា នៅតំបន់អង្គរវត្ត នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានវាយតម្លៃខ្ពស់ក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ក្នុងការចូលរួមដាំកូនឈើនៅតំបន់អង្គរក៏ដូចជាតំបន់ដ៏ទៃទៀត ព្រោះដើមឈើផ្តល់សារៈប្រយោជន៍ច្រើនមិនអាចនឹងគណនាបាននោះទេ ជារួម ការដាំកូនឈើធ្វើឲ្យបរិយាកាសបរិស្ថានធម្មជាតិកាន់តែល្អប្រសើរឡើង និងរក្សាលំនឹងគ្រឺះប្រាសាទព្រមទាំងជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការចូលរួមដាំកូនឈើរបស់វិស័យឯកជន ក្រោមការសហការគ្នារវាងធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា ជាការថែរក្សានូវតម្លៃដែលមានតាំងពីជីដូនជីតាមក ថែរក្សានូវអត្តសញ្ញាណរបស់ជនជាតិខ្មែរ ថែរក្សានូវទំនៀមទំលាប់ បេតិកភ័ណ្ឌរូបបិយនិងអរូបិយរបស់យើង និងក៏ជាផ្នែកមួយចូលរួមលើកស្ទួយវិស័យទេសចរណ៍ ក៏ដូចជាតម្កើងសេដ្ឋកិច្ចកម្ពុជាផងដែរ ព្រោះថាព្រៃឈើ ផ្សារភ្ជាប់នឹងបរិស្ថានៗផ្សារភ្ជាប់ជាមួយទេចរណ៍ បរិស្ថានយើងទាំងអស់គ្នា។ ក្នុងនោះការចូលរួមរបស់វិស័យឯកជនជាមួយស្ថាប័នរដ្ឋនាពេលនេះ ជាគុណតម្លៃក្នុងបំណងតែមួយគឺរួមគ្នាការពារ និងអភិរក្សមរតករបស់ដូនតាខ្មែរឱ្យស្ថិតស្ថេរយូរអង្វែសម្រាប់កូនចៅជំនាន់ក្រោយៗរបស់យើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះ លោកជំទាវបានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីអភិរក្សសម្បត្ដិបេតិកភណ្ឌជាតិខ្មែរ លើកសោភ័ណ្ឌភាពទេសភាពវប្បធម៌។


លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគារ CIMB បានឲ្យដឹងថា ការដាំកូនឈើនៅពេលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ CIMB មកពីប្រទេសក្នុងតំបន់អាស៊ានដូចជា កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សឹង្ហបុរី វៀតណាម ថៃ ហ្វីលីពីន សរុបប្រមាណជា ៥០០នាក់។ លោកក៏បានចាត់ទុកការដឹកនាំបុគ្គលិកធនាគារចូលរួមក្នុងយុទ្ឋនាការដាំដើមឈើជាមួយអាជ្ញាធរជាតិអប្សរានេះ ពិតជាមានសារៈប្រយោជន៍សំខាន់ និងរួមចំណែកក្នុងការលើកកម្ពស់ និងថែរក្សាបរិស្ថានធម្មជាតិ ដែល ជាផ្នែកមួយសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។ ពីព្រោះ វិស័យទេសចរណ៍កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា វិស័យអាទិភាព បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការការពារបរិស្ថាន។

សូមបញ្ជាក់ថា គោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរធ្វើយ៉ាងណាឱ្យ ទេសភាពវប្បធម៌នៅក្នុងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្នមានភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ក្រោមការយកចិត្តទុកដាក់ថែទាំ ពីសំណាក់អាជ្ញាធរជាតិអប្សរា ដូច្នេះយើងត្រូវបន្តចូលរួមក្នុងកិច្ចការនេះជាបន្តបន្ទាប់ទៀត។ ជាងនោះទៅទៀតដើមឈើមានសារៈសំខាន់បំផុតសម្រាប់មនុស្សជាតិលើសកលលោក៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដាំ​កូន​ឈើតំបន់​អង្គរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖កម្ពុជាប្ដេជ្ញាបង្រ្កាបអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឱ្យបានម៉ឹងម៉ាត់

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖កម្ពុជាប្ដេជ្ញាបង្រ្កាបអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឱ្យបានម៉ឹងម៉ាត់

ពលរដ្ឋងាយរងគ្រោះ ៥០គ្រួសារ រស់នៅស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ពលរដ្ឋងាយរងគ្រោះ ៥០គ្រួសារ រស់នៅស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់វិស័យឯកជនពង្រឹងគុណភាពបន្ថែមទៀត ដើម្បីចូលរួមជាមួយអាជ្ញាធរផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនភ្ញៀវទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់វិស័យឯកជនពង្រឹងគុណភាពបន្ថែមទៀត ដើម្បីចូលរួមជាមួយអាជ្ញាធរផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនភ្ញៀវទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.