Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖កម្ពុជាប្ដេជ្ញាបង្រ្កាបអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឱ្យបានម៉ឹងម៉ាត់

ដោយ Pothe Thun
11/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖កម្ពុជាប្ដេជ្ញាបង្រ្កាបអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឱ្យបានម៉ឹងម៉ាត់
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លើកឡើងក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា “ដំណើរឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស” នៅក្រុងសៀមរាប ថ្ងៃទី១១ ខែតុលានេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលបាននូវសន្តិភាព ប៉ុន្តែអំពើជួញដូរមនុស្សនៅលើពិភពលោក នៅមិនទាន់មានសភាពស្ងប់ស្ងាត់ទៅឡើយទេ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ឲ្យខាងតែបាន។

លោកជំទាវ ជូ ប៊ុនអេង បន្ថែមថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបនូវវិបត្តិដូចបច្ចុប្បន្ននេះ ឧក្រិដ្ឋជនបានឆ្លៀតឱកាសប្រើគ្រប់មធ្យោបាយ ក្នុងការអូសទាញប្រជាពលរដ្ឋ ឱ្យធ្លាក់ចូលក្នុងការកេងប្រវ័ញ្ចរបស់ពួកគេ។ ដូច្នេះព្រឹត្តិការណ៍ដែលមានអ្នកចូលរួមប្រមាណ ៦០០នាក់ នឹងជានិមិត្តរូបនៃការចូលរួមរបស់ប្រជាជនលើពិភពលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ហើយក៏ចង់បង្ហាញថា ប្រទេសកម្ពុជា នៅមានសុវត្ថិភាព និងប្រឆាំងរាល់អំពើជួញដូរមនុស្សលើគ្រប់រូបភាព។

ចូលរួមក្នុងព្រឹត្តិការណ៍នោះ ក្រុមយុវជន ជាអ្នកផលិតមាតិការតាមបណ្តាញសង្គម បង្ហាញចំណាប់អារម្មណ៍ថា អំពើជួញដូរមនុស្សមានច្រើនទម្រង់ និងបង្កផលប៉ះពាល់ដល់មនុស្សគ្រប់វ័យ សូមជំរុញ និងលើកទឹកចិត្តដល់ជនរងគ្រោះត្រូវក្លាហាន ក្នុងការស្វែងរកការជួយអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ១២៨៨ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

កញ្ញា គ្រីស្ទីន ស្កាហ្វ (Kristen Scharf) នាយិការមូលនិធិ អេ២១ បង្ហាញថា ជនរងគ្រោះដោយសារអំពើជួញដូរ ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្លូវកាយ ផ្លូវចិត្ត និងបង្កការឈឺចាប់ពេញមួយជីវិតរបស់ពួកគេ។ ការជួញដូរមនុស្ស ត្រូវបានគេហៅម្យ៉ាងទៀតថា ទាសភាពសម័យទំនើប នៅតែមានសកម្មភាពគួរឱ្យកត់សម្គាល់ ប៉ុន្តែយើងទាំងអស់គ្នា អាចចូលរួមទប់ស្កាត់ ដើម្បីជួយបញ្ឈប់ទាសភាពសម័យទំនើបនេះបាន។

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីរងផលប៉ះពាល់ជាសកល នៃវិបត្តិតជំងឺកូវីដ១៩ ខេត្តសៀមរាប ក៏បានទទួលរងផលជាអវិជ្ជមានផងដែរ ពីជនល្មើសមួយចំនួន ដែលមានបំណងទុច្ចរិត ប្រព្រឹត្តបទល្មើសរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទទៅលើកុមារ តាមរូបភាពផ្សេងៗ។

លោកស្រី បន្ថែមថា អំពើជួញដូមនុស្ស គឺជាវិបត្តិសកលមួយ ដែលបណ្តាប្រទេសជាច្រើនបានជួបប្រទះ ហើយកម្ពុជាយើងក៏ទទួលរងពីវិបត្តិនេះផងដែរ។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូ ក្នុងនោះអាជ្ញាធរខេត្ត បានប្រឹងប្រែងស្រាវជ្រាវ និងបង្ក្រាប សំដៅរួមគ្នាដោះស្រាយលើបញ្ហាទាំងនេះ ដើម្បីឆ្ពោះទៅសម្រេចឲ្យបានក្នុងការលុបបំបាត់គ្រប់ទម្រង់នៃអំពើជួយញដូមនុស្ស៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រសួងមហាផ្ទៃអំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋងាយរងគ្រោះ ៥០គ្រួសារ រស់នៅស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ពលរដ្ឋងាយរងគ្រោះ ៥០គ្រួសារ រស់នៅស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់វិស័យឯកជនពង្រឹងគុណភាពបន្ថែមទៀត ដើម្បីចូលរួមជាមួយអាជ្ញាធរផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនភ្ញៀវទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់វិស័យឯកជនពង្រឹងគុណភាពបន្ថែមទៀត ដើម្បីចូលរួមជាមួយអាជ្ញាធរផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនភ្ញៀវទេសចរណ៍

ឯកឧត្ដម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង

ឯកឧត្ដម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.