Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្ដម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង

ដោយ Pothe Thun
11/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្ដម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ជាពិសេសដើម្បីតាមដាន និងត្រួតពិនិត្យការងារដែលក្រុមការងារអនុវត្តក្នុងពេលកន្លងមកនៃវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋ និងស្តាប់ការលើកឡើងនូវសំណូមពរថ្មីៗជាអន្តរវិស័យ ព្រមទាំងទិសដៅចំពោះមុខដែលត្រូវបន្តរួមគ្នាអនុវត្ត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានផ្តល់អនុសាសន៍ណែនាំដល់ស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តក្រុងស្រុក ត្រូវបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលចាប់ឆ្នោតយកក្បាលដីឡូតិ៍ និងមិនទាន់ចាកចេញឱ្យពួកគាត់ចាកចេញទៅរស់នៅទីតាំងដែលរាជរដ្ឋាភិបាលបានរៀបចំជូនរួចហើយ។ ជាពិសេសអ្នកចំណូលថ្មី ចំពោះគ្រួសារដែលទទួលបានប័ណ្ណកម្មសិទ្ឋិសម្គាល់ម្ចាស់អចលនទ្រព្យ ថ្វីត្បិតជាកម្មសិទ្ឋិស្របច្បាប់ក្តីតែជាគោលការណ៍ ត្រូវកំណត់៥ឆ្នាំទើបគាត់អាចដោះដូរ ឬលក់បាន។ បន្ថែមពីនេះស្នើមន្ត្រីជំនាញជួយពន្លឿនផ្តល់ប័ណ្ណកម្មសិទ្ឋសម្គាល់ម្ចាស់អចលនទ្រព្យជូនគ្រួសារដែលមិនទាន់បាន។

ឯកឧត្តមមានប្រសាសន៍ទៀតថា តាមការសម្រេចដ៍ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានមានជាអាទិ៍ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ហាមដាច់ខាតមិនអនុញ្ញាតិឱ្យអ្នកថ្មីចូលទៅរស់នៅទីតាំងដែលបានរើរុះហើយនោះទេ ។ ឯកឧត្តមក៍បានណែនាំដល់ភាគីអ្នកពាក់ព័ន្ឋ និងអាជ្ញាធរមូលដ្ឋានរួមគ្នាកៀងគររកដៃគូវិនិយោគឱ្យធ្វើការដាក់ទុនវិនិយោគនៅតំបន់រុនតាឯកនិងពាក់ស្នែង ដើម្បីរួមគ្នាអភិវឌ្ឍតំបន់នេះឱ្យឆាប់រីកចម្រើន និងផ្តល់ឱកាសការងារនិងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារប្រជាពលរដ្ឋ នៅតំបន់ទាំងពីរនេះឱ្យមានជីវភាពប្រសើរជាងមុន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ឋ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រធានអនុប្រធានមន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុកក្នុងខេត្តសៀមរាបជាច្រើនរូបទៀត។

បើតាមតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីវឌ្ឍនភាពតំបន់អភិវឌ្ឍធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងនិងតំបន់អភិវឌ្ឍពាក់ស្នែង ស្រុកអង្គរធំខេត្តសៀមរាប គិតចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ទី០៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្ត បានសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរជាតិអប្សរាដើម្បីផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរលំនៅឋានពីតំបន់រម្មណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត។ក្នុងដំណាក់កាលនេះរដ្ឋបាលខេត្តទទួលបាននូវសំណូមពរនិងបញ្ហាប្រឈមមួយចំនួនដូចជា៖ សម្រាប់ទៅនៅតំបន់រុនតាឯក ប្រជាពលរដ្ឋមួយចំនួនសំណូមពរពន្យាពេលនៃការរុះរើលំនៅឋានពីតំបន់អង្គរទៅរុនតាឯក ដោយហេតុផលថា ខ្វះថវិកាសម្រាប់សង់ផ្ទះនៅរុនតាឯក និងខ្លះទៀតថារង់ចាំថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ១លាន ៤សែនរៀល។ ខ្លះថារង់ចាំកូនរៀនចប់ ដល់ពេលវិស្សមកាលនិងរង់ចាំផុតរដូវភ្លៀង, គ្រួសារទើបសម្រាលកូនខ្ចី, ស្នើសុំរុះរើពេលដីនៅរុនតាឯករួចរាល់ ព្រោះដីឡូកូនចាប់បាននៅពាក់ស្នែង ឯម្តាយចាប់បាននៅរុនតាឯក។ សម្រាប់តំបន់ពាក់ស្នែង ប្រជាពលរដ្ឋ១០គ្រួសារស្មើ១៨ក្បាលដី ពុំទាន់យល់ព្រមទទួលការដោះស្រាយនៅឡើយ ។សំណូមពរស្ថាបនាផ្លូវឆ្ពោះទៅពាក់ស្នែងត្រង់ចំណុចផ្លូវបំបែកវង់ធំដល់ផ្លូវកូរ៉េ។ប្រជាពលរដ្ឋដែលបានដោះដូរដីរួចហើយពុំទាន់បានចាប់ឆ្នោតយកដីឡូតិ៍នៅឡើយ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

Tags: ក្រសួងរៀបចំដែនដី នគរូបនីយកម្មរុនតាឯក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

រថយន្ត១២០គ្រឿងនៃ៤៥៥គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល ៥ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.