Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ដោយ Pothe Thun
11/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលខាងមុខ ដោយមានការចូលរួមពីសំណាក់តំណាងគណបក្សនយោបាយ រួមនិងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងឱ្យការងារដំណើរការនៃការបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ខាងមុខ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

លោក នឹម វ៉ាន់សំ បានបន្តថា ក្នុងការចាត់ចែងរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត ដែលអាចតាំងនៅបន្ទប់ដាច់ដោយឡែក ឬតាំងនៅបន្ទប់ធ្វើការរបស់អគ្គលេខាធិការរដ្ឋសភា ដើម្បីស្រងឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោតដែលជាតំណាងរាស្ត្រក្នុងតំណែងតាមគំរូបញ្ជីដែលផ្តល់ជូនដោយ គជប យើងត្រូវបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះទីតាំង ការិយាល័យបោះឆ្នោត នៅមុខទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃចាប់ផ្តើមការចុះឈ្មោះបោះឆ្នោតនោះ ហើយយើងត្រូវបិទផ្សាយប្រតិទិននៃការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមុខទីតាំងដដែលយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃចុះឈ្មោះបោះឆ្នោត។ លោកថាការបើកការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីចុះឈ្មោះបោះឆ្នោតគឺចាប់ពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមិនគិតថ្ងៃសៅ-អាទិត្យ ហើយក្នុងនោះអគ្គលេខាធិការរដ្ឋសភាត្រូវមានវត្តមាននៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោត ដើម្បីស្រង់ឈ្មោះ និងចុះឈ្មោះជូនតំណាងរាស្ត្រក្នុងតំណែង និងបំពេញទម្រង់បញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែង និងផ្ដល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ ដល់តំណាងរាស្ត្រក្នុងតំណែងទាំងនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកផងដែរថា ចំពោះអគ្គលេខាធិការរដ្ឋសភា ត្រូវស្រង់ឈ្មោះ និងទិន្នន័យតំណាងរាស្ត្រក្នុងតំណែង និងផ្ទៀងផ្ទាត់លក្ខខណ្ឌសម្រាប់ ការចុះឈ្មោះបោះឆ្នោត។ ក្នុងករណីពិនិត្យឃើញថាត្រឹមត្រូវពិតប្រាកដហើយ ត្រូវចុះឈោ្មះគាត់ចូលទៅក្នុងបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែងជារួមតាមគំរូដែលផ្ដល់ជូនដោយ គជប ដោយធានាថា ឈ្មោះ និងទិន្នន័យតំណាងរាស្ត្រក្នុងតំណែងដែលបានចុះក្នុងបញ្ជីឈ្មោះដូចគ្នា ជាមួយនឹងឈ្មោះ និងទិន្នន័យរបស់តំណាងរាស្ត្រក្នុងតំណែងនៅលើលិខិតសម្គាល់ខ្លួនជាតំណាងរាស្ត្រក្នុងតំណែងដែលចេញដោយប្រធានរដ្ឋសភា ហើយធានាថា តំណាងរាស្ត្រក្នុងតំណែងទាំងអស់នៅក្នុងក្របខណ្ឌរាជធានី ខេត្តនៃភូមិភាគ នីមួយៗ ត្រូវបានស្រង់បញ្ចូលទៅក្នុងបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែងបន្ទាប់ពីចុះឈ្មោះ និងទិន្នន័យតំណាងរាស្ត្រក្នុងតំណែង និងពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យបានត្រឹមត្រូវ និងគ្រប់ចំនួនតាមអង្គបោះឆ្នោតហើយ ត្រូវថតចម្លងបញ្ជីនេះបន្ថែម ២ច្បាប់ទៀត រួចអគ្គលេខាធិការរដ្ឋសភាត្រូវចុះហត្ថលេខា បោះត្រាអគ្គលេខាធិការដ្ឋាន រដ្ឋសភា និងកាលបរិច្ឆេទ លើបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែងទាំង ៣ច្បាប់ រួចរៀបចំបញ្ជីឈ្មោះទាំងនោះជូនប្រធានរដ្ឋសភា ដើម្បីស្នើសុំបញ្ជាក់ឲ្យភាពត្រឹមត្រូវ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

រថយន្ត១២០គ្រឿងនៃ៤៥៥គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល ៥ថ្ងៃ

ក្រុមការងារចុះជួយមូលដ្ឋានឃុំពាក់ស្នែង នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្ដព្រៃព្រះ ក្នុងស្រុកអង្គរធំ

ក្រុមការងារចុះជួយមូលដ្ឋានឃុំពាក់ស្នែង នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្ដព្រៃព្រះ ក្នុងស្រុកអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.