Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់វិស័យឯកជនពង្រឹងគុណភាពបន្ថែមទៀត ដើម្បីចូលរួមជាមួយអាជ្ញាធរផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនភ្ញៀវទេសចរណ៍

ដោយ Pothe Thun
11/10/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់វិស័យឯកជនពង្រឹងគុណភាពបន្ថែមទៀត ដើម្បីចូលរួមជាមួយអាជ្ញាធរផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនភ្ញៀវទេសចរណ៍
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់គ្រប់វិស័យឯកជនក្នុងខេត្ត ត្រូវពង្រឹងគុណភាពបន្ថែមទៀតទៅលើគ្រប់អាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្ត ផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាពដល់ភ្ញៀវទេសចរ ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ២០២១-២០៣៥ និងផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ដែលធ្វើយ៉ាងណាទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុង ឱ្យត្រលប់មកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ។

ថ្លៃងក្នុងពិធីបើកឲ្យដំណើរការផ្ទះល្មូន ក្នុងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប លោក សុខ ថុល អភិបាលរងខេត្ត នៅថ្ងៃទី១១ ខែតុលានេះ បានមានប្រសាសន៍ថា កន្លងមកការផ្សព្វផ្សាយអំពីទេសចរណ៍ខេត្តសៀមរាប គឺបានដើរស្របទៅនឹងភាពល្បីល្បាញរបស់ប្រាសាទ ពិសេសអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តសៀមរាប ដែលសកម្មភាពនៃការផ្សព្វផ្សាយនេះ ត្រូវបន្តជំរុញបន្ថែមទៀតដើម្បីឆ្លើយតប នឹងតម្រូវការជាក់ស្តែងរបស់ខេត្តសៀមរាបក្នុងមជ្ឈដ្ឋាន ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងខ្ពស់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងការវិវត្តន៍ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា។ ខណៈដែលវិស័យមួយនេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញ ទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារសំខាន់ៗ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តកម្ពុជា និងជាពិសេសគោលដៅទេសចរណ៍ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យអុំទូក ដែលនឹងរៀបចំឡើងនាចុងខែវិច្ឆិកាខាងមុខ ឲ្យស្របទៅនឹងការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍នៃផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ក្នុងនោះលោកក៏សូមជំរុញដល់ក្រុមការងារផ្ទះល្មូន ត្រូវបន្តយកចិត្តទុកខ្ពស់លើការងារសន្តិសុខ សុវត្ថិភាពចំពោះវត្តមានភ្ញៀវទេសចរ ដោយត្រូវត្រួតពិនិត្យឲ្យបានជាប្រចាំលើការទុកដាក់សត្វតាមរយៈការបង្កើតប្រព័ន្ធការពារ។ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងបរិស្ថាន និងការផ្ដល់សេវាជូនភ្ញៀវទេសចរប្រកបដោយគុណភាពផងដែរ។

លោក ម៉េង ហ៊ាង ប្រធាន ក្រុមហ៊ុនអង្គរវ៉ាយដ៍ឡាយហ្វ៍ និងអឺឃ្វារៀម បានឲ្យដឹងថា ផ្ទះសត្វល្មូន មានប្រភេទសត្វល្មួនចំនួន ២៨ប្រភេទខុសៗពីគ្នា នាំចូលពីបណ្តាប្រទេសជុំវិញអាស៊ីអាគ្នេយ៍ ដើម្បីកិច្ចការសង្គ្រោះ និងការស្ដារនីតិសម្បទានៃជីវិតសត្វព្រៃ សម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរ ដើម្បីស្វែងយល់ពីកិច្ចការអភិរក្សពួកគេ។ ភាគច្រើននៃសត្វល្មូន ត្រូវបានសង្គ្រោះពីការជួញដូរខុសច្បាប់ ពីស្ថានភាពគ្រោះថ្នាក់ ឬរងរបួសក្នុងព្រៃ ដោយផ្ដល់អោយពួកគេនូវបរិស្ថានមួយ មានលក្ខណះធម្មជាតិ និងសុវត្តិភាព ខណៈដែលឧរង្គសត្វរងការគំរាមកំហែង និងកំពុងឈម ដែលទាមទារឱ្យភ្ញៀវទេសចរណ៍អោយចូលរួមចំណាត់ការក្នុងកិច្ច ការការពារ ទីជម្រករបស់ពួកគេ។ ផ្ទះឧរង្គសត្វដែលកំពុងត្រូវរក្សាទុក ក្នុងនោះរួមមាន អណ្ដើកហ្លួង ត្រីក្រពើ ពស់ពភ្លាក់ ពស់វែករនាម ពស់ថ្នាន់ស្រកាហូល ខ្យាដំរី អាពីង និងនៅមានច្រើនទៀត៕

អត្ថបទ និងរូបភាព៖ សហការី

Tags: ​សេវាកម្ម​ទេសចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្ដម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង

ឯកឧត្ដម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.