Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បើកកិច្ចប្រជុំបញ្ជ្រាបការយល់ដឹង បង្កើនកិច្ចសហការ និង ចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយអ្នកពាក់ព័ន្ធក្នុងអាជីវកម្មផ្ដល់សេវាកម្សាន្ត

ដោយ Pothe Thun
11/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ រៀបចំកិច្ចប្រជុំ ជាមួយ ម្ចាស់ ឬ មេការ នៃអាជីវកម្មផ្ដល់សេវាកម្សាន្ត និងអង្គភាពពាក់ព័ន្ធ ក្រោមប្រធានបទ “កិច្ចសហការ និងការចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ខេត្តសៀមរាប” ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លើកឡើងថា កិច្ចប្រជុំនាពេលនេះ មានគោលបំណង បង្កើនទំនាក់ទំនង និងកិច្ចសហការល្អម្ចាស់អាជីវកម្ម និងបុគ្គលិកផ្ដល់សេវាកម្សាន្ត ក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើក្រុមគោលដៅប្រឈមមុខខ្ពស់ ផ្តល់ការលើកទឹកចិត្ត និងគាំទ្រ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកផ្ដល់សេវាកម្សាន្ត។ ការចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នាពេលនេះ ក៏នឹងផ្តល់នូវការយល់ដឹង ពីមេរោគអេដស៍ និងកាមរោគ អ្នកពាក់ព័ន្ធ ដើម្បីអប់រំផ្សព្វផ្សាយបន្ត សម្របសម្រួលដោះស្រាយ បញ្ហាផ្សេងៗពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ លើកក្រុមគោលដៅប្រឈមមុខខ្ពស់ផងដែរ។

អញ្ជើញបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប លើកឡើងថា ខេត្តសៀមរាប ជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញ ទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិពីទីផ្សារសំខាន់ៗ។ ទន្ទឹមនោះ ការបញ្ជ្រាបការយល់ដឹងពីការប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងកាមរោគ ទៅដល់ក្រុមគោលដៅប្រឈមមុខខ្ពស់ គឺជាភារកិច្ចរបស់អាជ្ញាធរខេត្ត ជាពិសេសមន្ទីរសុខាភិបាលខេត្ត អង្គការដៃគូទាំងអស់ព្រមទាំងកិច្ចសហការល្អពី ម្ចាស់ និងមេការ នៃអាជីវកម្មផ្ដល់សេវាកម្សាន្ដក្នុងខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប បង្ហាញថា ស្ថិតិអ្នកផ្ទុកមេរោគអេដស៍នៅលើពិភពលោកក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៣៤លាននាក់ ក្នុងនោះ ១.៣លាននាក់បានឆ្លងមេរោគអេដស៍ថ្មីក្នុងឆ្នាំ២០២២ អ្នកស្លាប់មានចំនួនប្រមាណ ៦៣ម៉ឺននាក់ និង ចំនួន២៩.៨លាននាក់ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ឆ្នាំ២០២២។ ចំណែកនៅក្នុងប្រទេសកម្ពុជា ស្ថិតិក្នុងឆ្នាំ២០២២ចំនួនអ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៦ម៉ឺននាក់ ដោយក្នុងនោះមនុស្សពេញវ័យមានចំនួន ៧៤ម៉ឺននាក់ ស្រ្តីប្រមាណ ៣៦ម៉ឹននាក់ និង កុមារចំនួនប្រមាណ ២ពាន់នាក់ ។ សម្រាប់ប្រទេសកម្ពុជា អត្រានៃការឆ្លងមេរោគអេដស៍ថ្មី ជាមធ្យម ៤នាក់ជារៀងរាល់ថ្ងៃ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក សេង ផល្លី

Tags: ជំងឺ​អេដស៍​អាជីវកម្មផ្ដល់សេវាកម្សាន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ

ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖កម្ពុជាប្ដេជ្ញាបង្រ្កាបអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឱ្យបានម៉ឹងម៉ាត់

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖កម្ពុជាប្ដេជ្ញាបង្រ្កាបអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឱ្យបានម៉ឹងម៉ាត់

ពលរដ្ឋងាយរងគ្រោះ ៥០គ្រួសារ រស់នៅស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ពលរដ្ឋងាយរងគ្រោះ ៥០គ្រួសារ រស់នៅស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.