សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប
ក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម អាជ្ញាធរខេត្តសៀមរាប និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៅសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានរៀបចំសិក្ខាសាលាស្តីពី “ការយល់ដឹងពីការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកច្បាប់” ដើម្បីចែករំលែកចំណេះដឹងផ្សេងៗ ពាក់ព័ន្ធលើការធ្វើពាណិជ្ជកម្មជូនដល់អាជីវករ ពាណិជ្ជករ និងសិស្សនិស្សិតនៅខេត្តសៀមរាប។ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក ...