Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

ដោយ Pothe Thun
28/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម អាជ្ញាធរខេត្តសៀមរាប និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៅសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានរៀបចំសិក្ខាសាលាស្តីពី “ការយល់ដឹងពីការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកច្បាប់” ដើម្បីចែករំលែកចំណេះដឹងផ្សេងៗ ពាក់ព័ន្ធលើការធ្វើពាណិជ្ជកម្មជូនដល់អាជីវករ ពាណិជ្ជករ និងសិស្សនិស្សិតនៅខេត្តសៀមរាប។

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក សភាពាណិជ្ជកម្មកម្ពុជា បង្ហាញថា សិក្ខាសាលាថ្ងៃនេះ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដទៃទៀតរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលបានដាក់ចេញប្រចាំឆ្នាំ២០២៣។ សិក្ខាសាលានាពេលនេះ មានគោលបំណង បញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយ អំពីច្បាប់បញ្ញត្តិនានាទាក់ទង និងការធ្វើធុរកិច្ច ដើម្បីឱ្យការធ្វើពាណិជ្ជកម្មប្រកបដោយចីរភាព ដែលរួមមានចំណុចសំខាន់ៗដូចជា ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យម។ លោកបន្ថែមថា សិក្ខាសាលានេះ ក៏នឹងឱ្យអ្នកចូលរួមអាចស្វែងយល់បានអំពីនីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្ម និងការរៀបចំឯកសារគតិយុត្តិនានា ដើម្បីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បញ្ជាក់ថា កន្លងមក មានការរៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្ម ឬច្បាប់ពន្ធដារ ជាច្រើន ដូចជាតាមរយៈមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ខេត្តសៀមរាប-ឧត្តរមានជ័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគម ស្ថាប័នផ្សេងៗជាច្រើន។ ប៉ុន្តែ អាជីវករ ពាណិជ្ជករ នៅតែជួបបញ្ហាប្រឈម នៅពេលទៅចុះបញ្ជីពាណិជ្ជកម្មបង្កើតជាក្រុមហ៊ុន ឬសហគ្រាសពាណិជ្ជកម្ម។ ដូច្នេះសិក្ខាសាលានេះ នឹងចូលរួមបន្ថែមទៀត ក្នុងការបញ្ជ្រាបការយល់ដឹងដល់អាជីវករ ពាណិជ្ជករ ដែលជាម្ចាស់អាជីវកម្មទាំងអស់ ពីច្បាប់សហគ្រាស និងការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ចំណែកសិស្សនិស្សិត ដែលបានអញ្ជើញចូលរួមថ្ងៃនេះ សូមយកចិត្តទុកដាក់រៀនសូត្រ និងកត់ត្រាទុកដើម្បីជាចំណេះដឹងបន្ថែម ព្រោះនេះគឺជាអ្វី ដែលចាំបាច់សម្រាប់សិស្សនិស្សិតទាំងអស់ក្រោយពីបញ្ចប់ការសិក្សា ផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តផ្ទាល់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ច្បាប់ពាណិជ្ជកម្មសភាពាណិជ្ជកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបប្រមាណ ១០០ក្រុមហ៊ុន ដើរដង្ហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដើម្បីបង្ហាញសក្តានុពល និងផលិតផលទេសចរណ៍

ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបប្រមាណ ១០០ក្រុមហ៊ុន ដើរដង្ហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដើម្បីបង្ហាញសក្តានុពល និងផលិតផលទេសចរណ៍

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.