Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបប្រមាណ ១០០ក្រុមហ៊ុន ដើរដង្ហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដើម្បីបង្ហាញសក្តានុពល និងផលិតផលទេសចរណ៍

ដោយ Pothe Thun
28/09/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការគាំទ្ររបស់រដ្ឋបាលខេត្តសៀមរាប ប្រតិបត្តិករទេសចរណ៍ អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ប្រជាពលរដ្ឋ និងសិស្សនិស្សិតប្រមាណ ១ពាន់នាក់ បានធ្វើការដើរដង្ហែក្បួនអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖«ទេសចរណ៍ និងការវិនិយោគបៃតង» តាមបណ្ដាផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មទេសចរណ៍ ជាមួយការបញ្ចុះតម្លៃដ៏ពិសេសជូនទេសចរណ៍ជាតិ និងអន្តរជាតិ។

លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប លើកឡើងថា ការអបអរសាទរទិវាទេសចរណ៍ពិភពលោកនៅឆ្នាំនេះ មានគោលបំណង បង្ហាញទៅកាន់ពិភពលោក នូវសក្ដានុពលទេសចរណ៍ វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ក៏ដូចជាខេត្តសៀមរាបផងដែរ។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមប្រសាសន៍ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថា ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន វិស័យទេសចរណ៍នៅកម្ពុជា ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥ – Build”រួមមាន ទី១៖ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិតិ្តនាមកម្ពុជា ដើម្បីធ្វើឱ្យទេសចរនៃទីផ្សារគោលដៅកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ឈានមុខ។ ទី២៖ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញរបស់កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ ដើម្បីធ្វើឱ្យទេសចរនៃគោលដៅអាទិភាព និងពិភពលោក ចាប់អារម្មណ៍មកទស្សនាកម្ពុជា។ ទី៣៖ បង្កើតប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុង ពាក់ព័ន្ធនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង-ទន់ សំដៅកាត់បន្ថយរាល់បញ្ហាដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ទេសចរ ដោយត្រូវបំពេញតម្រូវការទេសចរ តាមរយៈការលើកកម្ពស់គុណភាព ក្នុងការធ្វើដំណើរដល់គោលដៅឱ្យស្របតាមតាមស្តង់ដារអន្តរជាតិ។ ទី៤៖ បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌ បេតិភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ ប្រជាជនខ្មែរ និងភាពជាខ្មែរ។ ជាពិសេសត្រូវពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ សេវាមួយ-ស្តង់ដារមួយ តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតង សម្រាប់ផលិតផល និងសេវាទេសចរណ៍ ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់អាស៊ាន សំដៅទៅលើការធ្វើពិពិធកម្មផលិតផលទេសចរណ៍ រួមទាំងការអភិវឌ្ឍប៉ូលទេសចរណ៍អាទិភាព និងការបង្កើនច្រករបៀងទេសចរណ៍ ដើម្បីឆ្លើយតបនឹងការកើនឡើងនូវតម្រូវការទីផ្សាររគោលដៅអាទិភាព និងពិភពលោក។

និងទី៥ គឺបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ធនធាន និងគោលដៅទាក់ទាញទេសចរប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដោយបន្តអភិវឌ្ឍ ការធ្វើពិពិធកម្មធនធាន ក្នុងគោលដៅទាក់ទាញទេសចរ ដូចជាការបង្កើត និងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិទ្ធ ស្របតាមគោលនយោបាយស្តីពីទេសចរណ៍ពិសិទ្ធ ការជំរុញភាពទាក់ទាញទេសចរ និងការវិនិយោគ។
ទន្ទឹមនោះ ដើម្បីគាំទ្រ និងជំរុញការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រទាំង៥ខាងលើ ប្រកបដោយប្រសិទ្ធភាព និងឈានសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍បានដាក់ចេញនូវការងារគាំទ្រអាទិភាពចំនួន៣បន្ថែមទៀត ដែលហៅថា «អភិវឌ្ឍ៣-3Ds» ទី១៖ ការអភិវឌ្ឍរចនាសម្ព័ន្ធ និងពង្រឹងអភិបាលកិច្ចទេសចរណ៍ ដែលគិតគូរដល់ការរៀបចំក្រុមប្រឹក្សាជាតិទេសចរណ៍ រួមទាំងការពង្រឹងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ តាមរាជធានី-ខេត្ត ដោយបង្កើនកិច្ចសហការជាមួយដៃគូ រវាងរដ្ឋ-ឯកជន និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនានា។ ទី២. ការអភិវឌ្ឍបដិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដោយត្រូវមានការផែនការ និងធនធានច្បាស់លាស់ក្នុងការអនុវត្តស្របតាមដំណាក់កាលឌីជីថលរូបនីយកម្ម និងបដិវត្តន៍កម្មឌីជីថល។ និងទី៣៖ ការអភិវឌ្ឍធនធានមនុស្សដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលសមត្ថភាព ជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិការ គុណធម៌ និងសីលធម៌ សម្រាប់បុគ្គលិក និយោជក និយោជក មន្ត្រីរាជការ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ឱ្យស្របតាមតួនាទី និងការទទួលខុសត្រូវខ្ពស់ ដោយធានាបាននូវបុគ្គលិកម្នាក់មានជំនាញមួយ។ ជាពិសេសបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ ឱ្យស្របតាមស្តង់ដារអាស៊ាន ព្រមទាំងលើកកម្ពស់សុខុមាលភាព មន្ត្រីទេសចរណ៍ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

រដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍ បន្តនិយាយយ៉ាងដូច្នេះ៖ «សរុបជារួម បង្កើន៥ និង អភិវឌ្ឍ៣ នឹងដើរតួនាទីជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រថ្មី ក្នុងការជំរុញការអនុវត្តការងាររបស់មន្ត្រីក្រសួងទេសចរណ៍ គ្រប់លំដាប់ថ្នាក់ និងសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធទាំងថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មកាងារសម្រាប់សម្រួលរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា»។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស លោក ជា ស្រស់ និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: ប្រតិបត្តិករទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.