Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ដោយ Pothe Thun
28/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់
68
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមមន្ត្រីសង្គមស៊ីវិល បានលើកឡើង ការផ្តល់ការងារជូនជនមានពិការភាព ជាការរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍប្រទេស ហើយជនមានពិការភាពពួកគាត់ក៏ត្រូវការងារធ្វើជាជាងការអាណិតអាសូរពីមហាជន។

ក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នៅក្រុងសៀមរាប នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយកប្រតិបត្តិអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍបរិយាបន្ន (ប៉ាហ្វីដ PAFID) លោក ខេង វីរៈ បានលើកឡើងថា ស្ថានភាពរបស់ជនមានពិការភាព គឺពិតជាងាយរងគ្រោះណាស់ ជាពិសេសជនមានពិការភាពដែលជានារី ឬកុមារី។ កន្លងមកអង្គការ PAFID បានរកឃើញថា ជនមានពិការភាពមួយចំនួនមិនបានចាកចេញពីផ្ទះទាល់តែសោះ ពួកគាត់អាចរស់រានបានដោយសារការឧបត្ថម្ភពីក្រុមគ្រួសារ ដែលនេះក៏ជាចំណែកមួយនៅក្នុងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

តំណាងអង្គការព្រះវិហារ ហ្វាំងឡង់ (Finn Church Aid) លោកស្រី ផុន រដ្ឋា ក៏បានបង្ហាញដែរថា ការគាំទ្រជនមានពិការភាពឲ្យពួកគាត់មានការងារធ្វើ បានកាត់បន្ថយការចំណាយមួយចំនួនរបស់រដ្ឋាភិបាល ដោយជនមានពិការភាពពួកគាត់មានថវិកាចាយវាយដោយខ្លួនឯង មិនពឹងទៅលើជំនួយពីក្រុមគ្រួសារ ឬពីរដ្ឋនោះទេ។ លោកស្រីក៏សំណូមពរដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុន សហគ្រាសនានា ជួយផ្តល់ការងារដល់ជនពិការទៅតាមការងារដែលពួកគាត់អាចធ្វើបាន។
បើទោះបីជាយ៉ាងនេះក្តីការលើកកម្ពស់និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនពិតជាមានសារៈសំខាន់ណាស់សម្រាប់ជនមានពិការភាព។

ក្នុងនោះដែរ កញ្ញា ព្រាប វល្ល័ក ដែលជាជនមានពិការភាពតាំងពីកុមារភាពមកនោះ បានទទួលស្គាល់ថា ពួកគាត់ពិតជាចង់បានការងារធ្វើ ជាងការអាណិតអាសូរហើយថាជនមានពិការភាពក៏ចង់បញ្ចេញសមត្ថភាពផ្ទាល់ខ្លួនដែរ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី នាងក៏សំណូមពរដល់ជនមានពិការភាពទាំងអស់ត្រូវរឹងមាំ និងដុសខាត់ពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនមានពិការភាព ក្នុងនោះ រាជរដ្ឋាភិបាលបានកំណត់ដល់គ្រឹះស្ថានសាធារណៈរបស់រដ្ឋត្រូវមានមន្ត្រីជាជនមានពិការភាពយ៉ាងតិច២ភាគរយ ចំណែកវិស័យឯកជនត្រូវមានយ៉ាងតិច១ភាគរយ។ លោកបន្តថា ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ជនមានពិការភាពក្នុងការជំរុញនិលើកទឹកចិត្តពួកគាត់តាមរយៈការដាក់ចេញនូវយន្តការផ្សេងៗជាច្រើន។ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងស្រុកក៏ត្រូវពិនិត្យមើលការសាងសង់សំណង់សាធារណៈនានាដូចជាអគារមន្ទីរពេទ្យ អគារសាលារៀន អគារសាលាស្រុក សាលាឃុំជាដើមនោះ ត្រូវគិតគូរឲ្យបានម៉ត់ចត់ដើម្បីសម្រួលដល់ជនមានពិការភាព៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់

Tags: ជនមានពិការភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.