Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

ដោយ Pothe Thun
29/09/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានលើកឡើងថា បច្ចុប្បន្នខេត្តសៀមរាប ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយមានវត្តអារាមចំណាស់ៗ ជាវត្តទេសចរណ៍ ជាចំណែកមួយសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ ដូចនេះឯកឧត្តម បានជំរុញឱ្យគ្រប់បណ្តាវត្តទាំងអស់នៅក្នុងខេត្តសៀមរាប រៀបចំសម្អាតបរិស្ថាន សណ្ឋាប់ធ្នាប់ តុបតែងបរិវេណវត្តឱ្យបានស្អាត ជារមណីយដ្ឋានវត្តស្អាត ជាពិសេសជិតដល់ថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរនោះ ពុទ្ធបរិស័ទមិនទៅណាឆ្ងាយពីវត្តនោះទេ បើសិនជាវត្តស្អាត។

សូមបញ្ជាក់ថា ឯកឧត្តម ចាយ បូរិន លើកឡើងដូច្នេះ នៅក្នុងពិធីប្រគេនសេចក្តីសម្រេចប្រគេន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាផ្ទាល់គណៈសង្ឃនាយក សមាជិកថេរសភា ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ទទួលភារកិច្ចសម្របសម្រួលការងារពុទ្ធសាសនា នៅខេត្តសៀមរាប នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយពិធីនេះដែរ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាងមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមអ្នកតំណាងរាស្ត្រ រួមនឹងវត្តមានឯកឧត្តមលោកជំទាវ លោកលោកស្រីជាថ្នាក់ដឹកនាំជុំវិញខេត្តជាច្រើនរូប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ពេលនេះសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ត្រូវទទួលភារកិច្ចជួយមើលការងារកិច្ចការព្រះពុទ្ធសាសនា និងទីវត្តអារាមនានាទូទាំងខេត្តសៀមរាប។ ដូចនេះឯកឧត្តម សំណូមពរដល់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និងព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃថ្នាក់ខេត្ត ព្រះគ្រូអនុគណស្រុក ព្រះមន្ត្រីសង្ឃថ្នាក់ស្រុក រួមគ្នាពង្រឹងព្រះធម៌ ព្រះវិន័យ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានស្រាប់ ដើម្បីលើកកម្ពស់កិត្យានុភាពតម្លៃនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមទីវត្តអារាម ឱ្យបានល្អស័ក្តិសមជាទីកន្លែងសម្រាប់គោរពសក្ការបូជា និងជាទីកន្លែងសម្រាប់ទេសចរជាតិ អន្តរជាតិ បានឈ្វេងយល់ពីវប្បធម៌ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរយើងតាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាពិសេសរំពឹងថា អធិករណ៍ ដែលកើតមានទៅតាមធម៌វិន័យនៅតាមវត្ត និងត្រូវដោះស្រាយរឿងធំធ្វើមកជារឿងតូច, រឿងតូចធ្វើទៅជារឿងល្អៗ ដើម្បីបញ្ចប់។ធ្វើឱ្យខេត្តសៀមរាប ជាខេត្តគំរូមួយ ដែលមានការប្រតិបត្តិព្រះធម៌ ព្រះវិន័យ នៃព្រះពុទ្ធសាសនាបានល្អជាងគេ។

សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីការថា ជាការពិតណានៅក្នុងខេត្តសៀមរាបនេះ មានតំបន់បេតិកភណ្ឌពិភពលោក ហើយនៅក្នុងតំបន់នោះ ក៏មានវត្តជាច្រើនផងដែរ។ដូចនេះព្រះសង្ឃត្រូវមានការចូលគ្រប់សកម្មភាព ដើម្បីការពារថែរក្សាកុំឱ្យបាត់បង់ខូចខាតនូវស្នាមញញឹមវប្បធម៌របស់ជាតិខ្មែរយើង។ គណៈសង្ឃនាយ នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចប្រគេនភារកិច្ចប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ដើម្បីសហការជាមួយអាជ្ញាធរពាក់ព័ន្ធធ្វើការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា សម្របសម្រួលប្លង់មេ នៃសំណង់ស្របតាមចរនាបទខ្មែរ វត្តអារាមក្នុងឧទ្យាអង្គរ ដើម្បីឱ្យមានរបៀបរៀបរយល្អ ជាពិសេសការពង្រឹងប្រតិបត្តិ ធម៌ វិន័យ។

នៅក្នុងឱកាសនោះដែរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកាប្តេជ្ញាចិត្តថា នឹងអនុវត្តភារកិច្ចដែលគណៈសង្ឃនាយ នៃព្រះរាជាណាចក្រកម្ពុជាប្រគេន ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យបានទៅតាមអ្វីដែលមានក្នុងចែងនៅក្នុងសេចក្តីសម្រេចនេះ ជាពិសេសសម្តេចនឹងពង្រឹងការប្រតិបត្តិធម៌ វិន័យ ព្រះសង្ឃនៅក្នុងខេត្តសៀមរាប ឱ្យមានសេចក្តីថ្លៃថ្នូតាមប្រពៃណីព្រះពុទ្ធសាសនា៕

 

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទេសចរណ៍វិស័យព្រះពុទ្ធសាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារមួយខ្នងតម្លៃជិត២០លានដុល្លា ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ

អគារមួយខ្នងតម្លៃជិត២០លានដុល្លា ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីបរិស្ថានស្អាត ឡើងភ្នំគូលែនរដូវកាលទី២ មានអ្នកចូលរួមប្រមាណជិត ៣០០នាក់

ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីបរិស្ថានស្អាត ឡើងភ្នំគូលែនរដូវកាលទី២ មានអ្នកចូលរួមប្រមាណជិត ៣០០នាក់

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំណែនាំមាតាបិតា អាណាព្យាបាលសិស្ស ត្រូវតាមដានលទ្ធផលសិក្សា អត្ដចរិត និងសុជីវធម៌របស់កូនៗឲ្យបានជាប្រចាំ

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំណែនាំមាតាបិតា អាណាព្យាបាលសិស្ស ត្រូវតាមដានលទ្ធផលសិក្សា អត្ដចរិត និងសុជីវធម៌របស់កូនៗឲ្យបានជាប្រចាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.