Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំណែនាំមាតាបិតា អាណាព្យាបាលសិស្ស ត្រូវតាមដានលទ្ធផលសិក្សា អត្ដចរិត និងសុជីវធម៌របស់កូនៗឲ្យបានជាប្រចាំ

ដោយ Pothe Thun
02/10/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំណែនាំមាតាបិតា អាណាព្យាបាលសិស្ស ត្រូវតាមដានលទ្ធផលសិក្សា អត្ដចរិត និងសុជីវធម៌របស់កូនៗឲ្យបានជាប្រចាំ
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីជំរុញ និងពង្រឹងការសិក្សា ជាពិសេសសុជីវធម៌របស់សិស្សផងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានណែនាំដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ ត្រូវចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌របស់កូនៗពេលនៅផ្ទះឲ្យបានជាប្រចាំ ជាពិសេសការទិញសៀវភៅ ឧបករណ៍សិក្សាផ្សេងៗ ដើម្បីឱ្យកូនបានរៀនស្វែងយល់ពីអ្វីថ្មីៗបន្ថែមទៀត។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើម សាលាបឋមសិក្សា យូ អេស អេ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា មានប្រសាសន៍ថា ការចូលរួមចំណែករបស់អាណាព្យាបាលក្នុងការបង្រៀនកូនៗរបស់ខ្លួនពេលនៅផ្ទះ ពិតជាមានសារសំខាន់ណាស់ ដូច្នេះសូមអំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្ស មេត្តាបន្តជួយចំណាយពេលវេលាជាមួយកូនៗ ក្នុងការជួយបង្រៀនកូននៅផ្ទះ និងគ្រប់ទម្រង់រៀនសូត្រតាមគន្លងថ្មីនៃវិស័យអប់រំ។ មាតាបិតាគួរចំណាយពេលនៅក្បែរកូន ដើម្បីឱ្យកូនអានឱ្យស្តាប់ ដោយជ្រើសរើសសៀវភៅអាន ឬខ្លឹមសារឌីជីថលដែលកូនចូលចិត្តអានបន្ថែមពីលើសៀវភៅមេរៀនជាដើម។

ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានបង្ហាញនូវការសាទរចំពោះប្អូនទាំងអស់ដែលជាជ័យលាភីនាពេលនេះ ដែលបានខិតខំ តស៊ូ ព្យាយាមរៀនសូត្រ រហូតទទួលបានជោគជ័យមួយដំណាក់កាលនាពេលនេះ ដែលវាជាចំនុចចាំផ្ដើមមួយរបស់ប្អូនក្នុងការកសាងសមត្ថភាព និងចំណេះដឹង ដើម្បីបន្តការសិក្សានូវថ្នាក់ធំៗបន្តទៅមុខទៀត។ ហើយដើម្បីឲ្យមានភាពជោគជ័យនេះបន្តទៀតនោះ យើងក៏ត្រូវអនុវត្តឲ្យបាននូវមុំចំនួន៣ ដែលមុំជម្រុញឲ្យប្អូនទទួលបានជោគជ័យពិតប្រាកដនោះគឺ គ្រួសារ សាលារៀន និងសង្គម ដោយមុំទាំង៣នេះ មានតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រុមជ្រេងប្អូនក្នុងការសិក្សា ហើយបើគ្មានមុំទាំង៣នេះជម្រុញទេ នោះអនាគតរបស់កូនៗយើងមិនអាចទទួលបានជោគជ័យបានឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានជម្រុញដល់គ្រប់សាលារៀនទាំងអស់ក្នុងខេត្ត ទាំងរដ្ឋ និងឯកជន ត្រូវតាមដាន និងពិនិត្យឲ្យបានជាប្រចាំចំពោះការលក់ចំណីអាហារនៅក្នុងសាលារៀន ហើយក៏ស្នើសុំឱ្យលោកឳពុកអ្នកម្តាយជួយណែនាំកូនៗឱ្យចៀសវាងពីការបរិភោគនំកញ្ចប់ ប្រហិត ស្ករគ្រប់ប្រភេទ ភេសជ្ជៈប៉ូវកំលាំងផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគាត់ ហើយចូលរួមលើកទឹកចិត្ត និងណែនាំឱ្យមកទទួលទាននូវចំណីអាហារណាដែលមិនប៉ះពាល់សុខភាពកូនៗ។

លោក ជា ហៀង នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ យូ អេស អេ បានជម្រុញលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវខិតខំបំពេញការឲ្យប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ តាមរយៈការផ្ដល់សេវាកម្មអប់រំប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព ដើម្បីឲ្យកុមារគ្រប់គ្នាមានចំនេះដឹងខ្ពស់ អាចក្លាយជាថ្នាក់ដឹកនាំ និងទៅជាមនុស្សសកល អាចរស់នៅក្នុងភាពសុខដុមរមនា ប្រកបដោយឥរិយាបថ និងផ្នត់គំនិតថ្លៃថ្នូរផងដែរ។

បើតាមលោកស្រី កឿន សម្ភស្ស នាយិកាសាលាបឋមសិក្សា យូ អេស អេ បានឲ្យដឹងថា គិតមកទល់ពេលនេះ សាលាបានដំណើរការយៈពេលជាង ២៣ឆ្នាំមកហើយ ជាសាលាដែលមានការអប់រំប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ កន្លងទៅនេះ សាលាមានសិស្សសរុបចំនួន ២.៧៧៩នាក់ ស្រី ១.៦៦៧នាក់ ក្នុងនោះសិស្សថ្នាក់ចំណេះដឹងទូទៅភាសាខ្មែរចំនួន ៤៦៩នាក់ ស្រី ២៥៨នាក់។ ដោយឡែកសម្រាប់សិស្សរៀនពូកែសាលាក៏បានផ្ដល់នូវអាហារូបករណ៍ ដោយសិស្សដែលជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំឆមាស សាលាផ្ដល់ជូនអាហារជូនអាហារូបករណ៍ ៥០ភាគរយ, លេខ២ ទទួលបាន៣០ភាគរយ និងលេខ៣ ទទួលបាន ២០ភាគរយ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងអប់រំសុជីវធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រ ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ

គម្រោងផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រ ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាបច្ចុប្បន្នវិស័យឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាបច្ចុប្បន្នវិស័យឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព

អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២

អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.