Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រ ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ

ដោយ Pothe Thun
02/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រ ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រ ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជ័យ នៅថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។

បើតាមលោក ឈង់ ឈាង ប្រធានគណៈកម្មការលទ្ធកម្មឃុំកន្ទួត បានឲ្យដឹងថា ឃុំបានដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីក្រាលក្រួសក្រហមប្រវែង ៣គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់គ្រួសក្រហម០.១៥ ម៉ែត្រ និងសាងសង់លូ៧កន្លែង សាងសង់លូមូលភ្លោះមុខកាត់១ម៉ែត្រ ចំនួន២កន្លែង និងសាងស់លូមូលទោលមុខកាត់១ ម៉ែត្រ ចំនួន៥ កន្លែង និងដាក់ស្លាកគម្រោងចំនួន១ ក្នុងតម្លៃប៉ាន់ស្មាន ១៦៧.៧២៣.១៥៥ រៀល។លទ្ធផលបានទៅលើ ក្រុមហ៊ុន ស៊ិម វឌ្ឍនា ក្នុងតម្លៃ ១៦៥.៧០០.០០០រៀល។

លោក ឡុង ហំ អភិបាលរងស្រុកស្វាយលើ បានណែនាំដល់ម្ចាស់ក្រុមហ៊ុនម៉ៅការធ្វើយ៉ាងណាឲ្យការងារជួសជុលនេះសម្រេចបានទៅតាមការគ្រោងទុក និងមានគុណភាពល្អ ក្នុងនោះដែរគ្រប់ក្រុមហ៊ុនត្រូវមានការសហការគ្នាជាមួយអាជ្ញាធរ ក្នុងការអនុវត្តការងារនេះ ហើយអាជ្ញាធរមូលដ្ឋានត្រូវតាមដានជាប្រចាំទៅលើការងារជួសជុលផ្លូវក្នុងមូលដ្ឋានខ្លួន ដើម្បីឲ្យសាងសង់បានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស និងទាន់ពេលវេលា ហើយប្រសិនបើមានបញ្ហាផ្សេងៗ ត្រូវទាក់ទងទៅក្រុមការងារបច្ចេកទេសស្រុក ឬខេត្ត ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រោយបញ្ចប់គម្រោងនៃការដេញថ្លៃ ក្រុមហ៊ុនដែលទទួលបានការម៉ៅការគម្រោងផ្លូវខាងលើ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា ធ្វើឲ្យបានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដូចមាន ចែងនៅក្នុងកិច្ចសន្យា ជាពិសេសសហការជាមួយអាជ្ញាធរមូលដ្ឋាន៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ឃុំកន្ទួត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាបច្ចុប្បន្នវិស័យឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាបច្ចុប្បន្នវិស័យឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព

អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២

អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២

សមាគមក្លឹបទេសចរណ៍សៀមរាប រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដើម្បីរកថវិកាជួយដល់យុវជនក្រីក្រ ៣០០នាក់ ដែលកំពុងសិក្សាលើផ្នែកទេសចរណ៍

សមាគមក្លឹបទេសចរណ៍សៀមរាប រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដើម្បីរកថវិកាជួយដល់យុវជនក្រីក្រ ៣០០នាក់ ដែលកំពុងសិក្សាលើផ្នែកទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.