Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ដោយ Pothe Thun
29/09/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអាជីវករ និងអ្នកផលិត ជាច្រើនបានអះអាងថា ការដាក់បង្ហាញផលិតផលនៅក្នុងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដ៏ល្អមួយដល់ពួកគាត់បង្ហាញផលិតផលរបស់ខ្លួនទៅមហាជន និងអាចទាក់ទាញអ្នកប្រើប្រាស់នៅលើទីផ្សារកាន់តែច្រើន។

ក្រុមអាជីវករ បានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់បានយកផលិតផលរបស់គាត់មកចូលរូមការតាំងពិព័រណ៍របស់គណៈកម្មាធិការជាតិភូមិមួយផលិតផលមួយដែរ ហើយការដាក់តាំងបង្ហាញនេះបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកទេសចរបរទេស បានស្គាល់កាន់តែច្បាស់អំពីផលិតផលសិល្បៈវប្បធម៌ខ្មែរ ។ វាបានផ្តល់ឱកាសឲ្យពលរដ្ឋបានឃើញថា យើងមានផលិតផលជាច្រើនដែលមានគុណភាពល្អ មិនចាញ់របស់បរទេស។ ពយកគាំត់ថា ផលិតផលចំណីអាហារខ្មែរភាគច្រើនមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។ ដូច្នេះការរៀបចំឲ្យមានការតាំងពិព័រណ៍នេះ ក៏ផ្នែកមួយនៃការបង្ហាញផលិតផលខ្មែរ និងផ្សព្វផ្សាយឲ្យពួកគាត់បានដឹងនិងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។

គួររំលឹកថា ពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ បានប្រារព្ធធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ដងស្ទឹងសៀមរាប រយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមកាលពីថ្ងៃទី២៦ ហើយនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានប្រសាសន៍ក្នុងពិធីបើកកម្មវិធីសម្ភោធពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ ខេត្តសៀមរាប ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យ ទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ឯកឧត្តមថា រហូតមកដល់ពេលនេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដោយមានការសហការជ្រោមជ្រែងពីសំណាក់គណៈកម្មាការជំរុញចលនាភូមិមួយផលិតផលមួយរាជធានីខេត្តទាំងអស់ បានដំណើរការចងក្រងសមាជិកភូមិមួយផលិតផលមួយបានចំនួនជិត៦០០ផលិតផលហើយ។ ក្នុងចំណោម៦០០ផលិតផលនេះ មានផលិតផលប្រភេទទំនិញ(រូបិយ)ប្រហែល៤៨០ផលិតផល និងផលិតផលប្រភេទសេវាកម្ម មានប្រហែលជាង១០០ផលិតផល ដែលបានធ្វើរួចចំនួនពីរដំណាក់កាលសម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២កន្លងទៅ។

ចំណែកលោក យុន លីនណេ អភិបាលរង ខេត្តសៀមរាប ក៏បានមានប្រសាន៍ក្នុងឱកាសនោះដែរថា រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប និងក្រុមលេខាធិការដ្ឋាន ដែលជាជំនួយការឱ្យគណៈកម្មាធិការ សូមគាំទ្រ ចូលរួមផ្សព្វផ្សាយ និងជំរុញការអនុវត្តចលនាភូមិមួយផលិតផលមួយ ឱ្យបានជោគជ័យ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបាន ជោគជ័យ។ លោកបន្តថា ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងវិស័យឯកជនទាំងអស់ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ភូមិមួយផលិតផលមួយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

អគារមួយខ្នងតម្លៃជិត២០លានដុល្លា ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ

អគារមួយខ្នងតម្លៃជិត២០លានដុល្លា ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីបរិស្ថានស្អាត ឡើងភ្នំគូលែនរដូវកាលទី២ មានអ្នកចូលរួមប្រមាណជិត ៣០០នាក់

ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីបរិស្ថានស្អាត ឡើងភ្នំគូលែនរដូវកាលទី២ មានអ្នកចូលរួមប្រមាណជិត ៣០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.