Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ដោយ Pothe Thun
28/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
311
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ៤ខ្សែ ក្នុងឃុំអន្លង់សំណរ និងឃុំជីក្រែង នៃស្រុកជីក្រែង ខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរ ដោយមានការចូលរួមពីអភិបាលរងស្រុកជីក្រែង មន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនដេញថ្លៃ។

បើតាមលោក កង ស៊ីជឿន ប្រធានគណៈកម្មការលទ្ធកម្មឃុំអន្លង់សំណរ បានឲ្យដឹងថា ឃុំបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន០២ខ្សែ ប្រវែង២៨០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ ដាក់លូការពារផ្លូវមុខកាត់០.៨ម៉ែត្រ ចំនួន ៤កង់ និងស្លាកសញ្ញាគម្រោងចំនួន១កន្លែង ក្នុងតំលៃប៉ានស្មាន ១៤៦.៥៦១.៣៨៩ រៀល។ជាលទ្ធផលបានទៅលើ ក្រុមហ៊ុន ម៉ូវ សៀកផៃ ក្នុងតម្លៃ ១៤៥.០០០.០០០រៀល។

ដោយឡែក អ្នកស្រី ឮ ចិន្ដា ប្រធានគណៈកម្មការលទ្ធកម្មឃុំជីក្រែង បានឲ្យដឹងថា ឃុំបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន០២ខ្សែ ប្រវែង ១៧២ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ សាងសង់លូមូលកាត់ផ្លូវមុខកាត់ ០.៦ ម៉ែត្រ ប្រវែង ៦ ម៉ែត្រ ចំនួន១កន្លែង ដាក់លូការពារផ្លូវមុខកាត់០.៨ម៉ែត្រចំនួន៤កង់ និងស្លាកសញ្ញាគម្រោងចំនួន១កន្លែង ក្នុងតំលៃប៉ានស្មាន ១១២.១១៥.១៩៣ រៀល។ជាលទ្ធផលបានទៅលើ ក្រុមហ៊ុន ម៉ូវ សៀកផៃ ក្នុងតម្លៃ ១១១.០០០.០០០រៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកស្រី ទី យិតហាន អភិបាលរងស្រុកជីក្រែង បានជំរុញដល់ក្រុមហ៊ុដែលទទួលបានការម៉ៅការគម្រោងផ្លូវទាំងពីរខាងលើ ត្រូវមានទំនាក់ទំនងជាមួយអាជ្ញាធរឃុំ និងចុះពិនិត្យតាមដានជាប្រចាំទៅលើការងារនេះជាប្រចាំ ដើម្បីឲ្យសាងសង់បានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស និងទាន់ពេលវេលា ហើយប្រសិនបើមានបញ្ហាផ្សេងៗ ត្រូវទាក់ទងបន្ទាន់ទៅក្រុមការងារបច្ចេកទេសស្រុក ឬខេត្ត ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

ក្រុមហ៊ុន ម៉ូវ សៀកផៃ ដែលទទួលបានការម៉ៅការគម្រោងផ្លូវទាំងពីរខាងលើ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា ធ្វើឲ្យបានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដូចមាន ចែងនៅក្នុងកិច្ចសន្យា ជាពិសេសសហការជាមួយអាជ្ញាធរមូលដ្ឋាន៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ផ្លូវ​បេតុងស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.