ក្រុមប្រឹក្សាជាតិគណនេយ្យ ផ្សព្វផ្សាយច្បាប់ស្តីពី“កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបច្ចុប្បន្នភាពច្បាប់នៃសារពើពន្ធ សម្រាប់សហគ្រាសអ្នកជាប់ពន្ធនៅខេត្តសៀមរាប
សហគ្រាស ដែលបានអនុវត្តកាតព្វកិច្ចបានត្រឹមត្រូវ តាមសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងទទួលបានសារៈប្រយោជន៍យ៉ាងច្រើនដូចជា តម្លាភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ, ភាពងាយស្រួលក្នុងការទទួលបានឥណទានពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ, ការស្វែងរកដៃគូវិនិយោគពីបរទេស, និងការជៀសផុតពីការពិន័យពីស្ថាប័នមានសមត្ថកិច្ច ជាដើម។ នេះបើតាមប្រសាសន៍ លោក ប៊ូ ថារិន អគ្គនាយករង ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ...