Sunday, June 22, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​“​កាតព្វកិច្ច​គណនេយ្យ​និង​សវនកម្ម និង​បច្ចុប្បន្នភាព​ច្បាប់​នៃ​សារពើពន្ធ សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ​នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
25/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សហគ្រាស ដែល​បាន​អនុវត្ត​កាតព្វកិច្ច​បាន​ត្រឹមត្រូវ តាម​សេចក្ដីណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ទទួលបាន​សារៈប្រយោជន៍​យ៉ាងច្រើន​ដូចជា តម្លាភាព​នៃ​ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​, ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ឥណទាន​ពី​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​, ការស្វែងរក​ដៃគូ​វិនិយោគ​ពី​បរទេស​, និង​ការជៀស​ផុតពី​ការពិន័យ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ជាដើម​។​

​នេះ​បើតាម​ប្រសាសន៍ លោក ប៊ូ ថា​រិ​ន អគ្គនាយករង ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០១៩​នេះ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​“​កាតព្វកិច្ច​គណនេយ្យ​និង​សវនកម្ម និង​បច្ចុប្បន្នភាព​ច្បាប់​នៃ​សារពើពន្ធ សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ​នៅ​ខេត្តសៀមរាប​។​

​លោក ប៊ូ ថា​រិ​ន បាន​លើកឡើងថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ជា​សេនាធិការ​នៅថ្ងៃនេះ បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​គណនេយ្យ និង​សវនកម្ម​នៅ​កម្ពុជា ដល់​សហគ្រាស ដើម្បី​ស្វែងយល់​អំពី​សារៈប្រយោជន៍ និង​កាតព្វកិច្ច​នានា​ដែល​សហគ្រាស​ត្រូវអនុវត្ត​ក្នុងនោះ​រួមមាន​កាតព្វកិច្ច​កាន់​ប​ញ្ជី​គណនេយ្យ កាតព្វកិច្ច​រៀបចំ​របា​យ​ការណ៍​ហិរញ្ញវត្ថុ និង​កាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យ​រង​សវនកម្ម ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

19/06/2025
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

19/06/2025

​លោក​បាន​បន្តថា ច្បាប់​ស្តីពី “​គណនេយ្យ និង​សវនកម្ម​” មាន​ចំណុច​ជា​ឧ​ត្ត​ម​ប្រយោជន៍ និង​គុណសម្បត្តិ​ជាច្រើន​ដូចជា​៖
១-​បង្កើន​តម្លាភាព និង​សុក្រឹតភាព​នៃ​ឯកសារ​គណនេយ្យ និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហគ្រាស ដែល​អាច​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​លើ​សហគ្រាស ក៏ដូចជា​ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុងស្រុក​និង​បរទេស​;
២- ជំរុញ​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​នៃ​សហគ្រាស​;
៣- បង្កើន​គុណភាព និង​សមត្ថភាព​ធនធានមនុស្ស ជា​គណនេយ្យករ និង​សវន​ករ និង​លើកកម្ពស់​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម​;
៤-​ជំរុញ​បន្ថែម និង​ទ្រទ្រង់​និរន្តរភាព​នៃ​ទីផ្សារ​មូលធន​ព្រមទាំង​បង្កលក្ខណៈ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​មានលទ្ធភាព​ចូលរួម​ក្នុង​ទីផ្សារ​មូលធន
៥- ជួយ​ទ្រទ្រង់​នូវ​លទ្ធភាព​ក្នុងការ​ទទួលបាន​ឥណទាន
៦-​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ
៧- បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង
៨- ជា​មូលដ្ឋាន​ព័ត៌មាន​ហិរញ្ញវត្ថុ​តែមួយគត់​ក្នុង​ការបង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ដើម្បី​ប្រកាស​ពន្ធ​។​

​លោក​បានស្នើ​ដល់​អង្គសិក្ខាសាលា​ទាំងមូល ឱ្យមាន​ការយកចិត្តទុកដាក់​ស្តាប់​ការធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​ទៅតាម​ប្រធានបទ​នីមួយៗ និង​សូម​លើក​ជា​សំណួរ ឬ​មតិយោបល់​ពាក់ព័ន្ធ​ផ្សេងៗ​ជូន​វាគ្មិន ដើម្បី​ធ្វើការ​បកស្រាយ​ឱ្យបាន​ច្បាស់លាស់​ជៀសវាង​ការអនុវត្ត​ខុស ដែលនាំឱ្យ​មានការ​ពិន័យ និង​ការដាក់ទណ្ឌកម្ម​ផ្សេងៗ​៕

​អត្ត​បទ​និ​រូបភាព​៖​អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​៖​សេង ផល្លី​

Tags: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យច្បាប់​ស្តីពី​“​កាតព្វកិច្ច​គណនេយ្យ​និង​សវនកម្ម និង​បច្ចុប្បន្នភាព​ច្បាប់​នៃ​សារពើពន្ធ សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ​នៅ​ខេត្តសៀមរាប​លោក ប៊ូ ថា​រិ​ន អគ្គនាយករង ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោចណាស់​មនុស្ស៤​នាក់​បាន​ស្លាប់និង​រាប់សិប​នាក់​បាន​បាត់​ខ្លួន​ក្នុងករណី​លិច​នាវា នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

យ៉ាងហោចណាស់​មនុស្ស៤​នាក់​បាន​ស្លាប់និង​រាប់សិប​នាក់​បាន​បាត់​ខ្លួន​ក្នុងករណី​លិច​នាវា នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​គ្រាប់ កាលពី​ព្រឹក​មិញ​

កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​គ្រាប់ កាលពី​ព្រឹក​មិញ​

ព្យាករណ៍អាកាសធាតុខេត្តសៀមរាប

ព្យាករណ៍អាកាសធាតុខេត្តសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    34 shares
    Share 14 Tweet 9
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    292 shares
    Share 117 Tweet 73
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    769 shares
    Share 587 Tweet 76
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8950 shares
    Share 5411 Tweet 1475
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    22 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,911)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,259)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,082)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (893)
  • សាសនា និង មនុស្សធម៌ (1,033)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (246)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.