Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមយុវជនកម្ពុជានិងតៃវ៉ាន់ រួមគ្នាធ្វើការងារស្ម័គ្រចិត្ត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក នៅខេត្តសៀមរាប

ដោយ Pothe Thun
14/07/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមយុវជនកម្ពុជានិងតៃវ៉ាន់ រួមគ្នាធ្វើការងារស្ម័គ្រចិត្ត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក នៅខេត្តសៀមរាប
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមយុវជនកម្ពុជា និងយុវជនមកពីតៃវ៉ាន់ នឹងចំណាយពេល១០ថ្ងៃ រួមគ្នាធ្វើការងារស្ម័គ្រចិត្ត ជួយការងារសង្គមដូចជា ការបង្រៀនភាសាអង់គ្លេស ការធ្វើសម្ភារប្រើប្រាស់ដាក់ក្នុងសាលាបឋមសិក្សាគោកចក ក្រុងសៀមរាប និងការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌គ្នាទៅវិញទៅមក តាមរយះអង្គការសកម្មភាពយុវជន (CYA) ខណៈពួកគេថា កម្ពុជាពិតជាមួយសុវត្ថិភាព គួរឱ្យចង់រស់នៅ ផ្ទុយពីការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួននៅលើបណ្ដាញសង្គម។

តំណាងក្រុមយុវជនតៃវ៉ាន់ បានអះអាងថា ដំបូងឡើយអាណាព្យាបាលរបស់ពួកគេមិនអនុញ្ញាតឱ្យធ្វើដំណើរមកកម្ពុជានោះទេ ព្រោះបារម្ភពីសុវត្ថិភាព។ ប៉ុន្តែពេលបានមកដល់កម្ពុជា ពិតជាបានផ្លាស់ប្តូរគំនិតពួកគេទាំងស្រុង ព្រោះកម្ពុជាពិតជាមានសុវត្ថិភាព ប្រជាជនរួសរាយរាក់ទាក់ ស្មោះត្រង់ និងមានវប្បធម៌ដ៏សម្បូរបែប ដែលអាចឱ្យពួកគេបានស្វែងយល់ រៀនសូត្រ ក៏ដូចជាចែករំលែកទៅវិញទៅមកជាមួយយុវជនកម្ពុជា។

ដោយឡែកតំណាងយុវជនកម្ពុជា បានលើកឡើងថា តាមរយៈអង្គការសកម្មភាពយុវជនកម្ពុជា យុវជនមួយចំនួនទទួលបានបទពិសោធន៍ជាច្រើន ក្រៅពីការសិក្សានៅក្នុងថ្នាក់ពួកគេអាចបង្កើតទំនាក់ទំនងល្អក្នុងសង្គម បង្កើនការជឿជាក់លើខ្លួនឯង បណ្ដុះស្មារតីក្រុម ហើយចំណុចទាំងអស់នេះ ជាកត្តាចាំបាច់សម្រាប់ពួកគេយកទៅប្រើប្រាស់ក្រោយពេលបញ្ចប់ការសិក្សា មានការងារល្អ និងអាចនាំឱ្យពួកគេទទួលបានឱកាសទៅសិក្សានៅប្រទេសថែមទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា អង្គការសកម្មភាពយុវជនកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ២០១០ មានគោលដៅជំរុញ លើកទឹកចិត្ត ផ្តល់ឱកាសដល់យុវជនកម្ពុជា និងយុវជនមកពីជុំវិញពិភពលោក បានចូលរួមការងារសង្គម តាមរយៈវិស័យអប់រំ បរិស្ថាន វប្បធម៌ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ មានយុវជនប្រមាណ ៣ ៦០០នាក់ មកពីប្រទេសផ្សេងគ្នានៅលើពិភពលោក បានចូលរួមស្ម័គ្រចិត្តនៅកម្ពុជា និងបានជួយប្រជាពលរដ្ឋកម្ពុជាប្រមាណ ៥៤ ០០០នាក់ តាមរយៈគម្រោងនីមួយៗ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ចំពោះក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ចំពោះក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.