Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

ដោយ Pothe Thun
15/07/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ អប់រំ និងផ្លាស់ប្តូរឥរិយាបថ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលរៀបចំឡើងដោយ អង្គការហ្រ្គេត (Gret) នាថ្ងៃទី១៥ ខែកក្កដានេះ លោក លី សារី អភិបាលរងខេត្តសៀមរាប ក្នុងនាមអាជ្ញាធរខេត្ត បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះបន្ថែមទៀត។

លោក លី សារី មានប្រសាសន៍ថា គោលដៅយើងតែមួយ គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អ ដូច្នេះការងារដែលគាំទ្រឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ នឹងជួយឱ្យពួកគាត់មានសុខភាពល្អ មានជីវភាពកាន់តែប្រសើរ ដូច្នេះហើយបំណងរួមគ្នា គឺចង់ឃើញប្រជាពលរដ្ឋគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ និងបរិយាបន្ន។ ជាមួយគ្នានេះ កំណើនវិនិយោគទុន លើវិស័យនេះ គឺជាការចាំបាច់សម្រាប់កម្ពុជា ក្នុងការសម្រេចឱ្យបានជោគជ័យនៅតំបន់ដាច់ស្រយាល។

លោកអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាព និងកៀរគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានា ក្នុងការលើកកម្ពស់សុខភាព ហើយអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានាឱ្យមានអនាម័យស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយដៃគូអភិវឌ្ឍនានា នៅតាមមូលដ្ឋាន យកចិត្តទុកដាក់សាងសង់សម្ភារទឹកស្អាត អប់រំសិស្សឱ្យយល់ពីផលវិបាកនៃការខ្វះអនាម័យ អប់រំ និងផ្សព្វផ្សាយនូវចំណេះដឹងពីការលើកកម្ពស់សុខភាព និងអនាម័យនៅជនបទឱ្យបានទូលំទូលាយ និងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពួ ម៉ានិត អគ្គនាយករងប្រព័ន្ធចម្រោះទឹក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីកែលម្អការគ្រប់គ្រង និងសេវាទឹកកខ្វក់នៅតំបន់ទីប្រជុំជនក្នុងប្រទេសកម្ពុជា ជាពិសេសការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ក្រោមជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD–EU។ គម្រោងនេះមានគោលបំណងលើកកម្ពស់អនាម័យទីក្រុង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងនានារបស់កម្ពុជា។

លោកបន្តថា បច្ចុប្បន្នអង្គការហ្រ្គេត ក៏កំពុងធ្វើការជាដៃគូក្នុងការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍសមត្ថភាពអនាម័យ ដែលរួមបញ្ចូលនូវផ្នែកទី៣ គឺការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹង។ ក្នុងនោះ អង្គការហ្រ្គេត បានបញ្ចប់ការសិក្សាស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង ហើយកំពុងរៀបចំផែនការយុទ្ធសាស្ត្រទំនាក់ទំនងដ៏ទូលំទូលាយមួយដែលផ្តោតលើសសរស្តម្ភធំៗចំនួន៣ គឺការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថសង្គម ការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថ និងការផ្សព្វផ្សាយទីផ្សារ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាប ជំរុញឱ្យមន្ត្រីអត្តសញ្ញាណបណ្ណពិនិត្យផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធឱ្យបានច្បាស់ ចៀសវាងខុសពិបាកកែសម្រួល

អភិបាលរងខេត្តសៀមរាប ជំរុញឱ្យមន្ត្រីអត្តសញ្ញាណបណ្ណពិនិត្យផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធឱ្យបានច្បាស់ ចៀសវាងខុសពិបាកកែសម្រួល

អាជ្ញាធរខេត្តសៀមរាប ចុះផ្សព្វផ្សាយពីឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនបងប្អូនប្រជាពលរដ្ឋមកពីប្រទេសថៃ

អាជ្ញាធរខេត្តសៀមរាប ចុះផ្សព្វផ្សាយពីឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនបងប្អូនប្រជាពលរដ្ឋមកពីប្រទេសថៃ

អាជ្ញាធរខេត្តសៀមរាប រៀបចំផែនការប្រើប្រាស់ដីក្នុងភូមិនានាក្នុងតំបន់រមណីយដ្ឋានអង្គរ និងបឹងទន្លេសាប ឱ្យក្លាយជាផ្នែកមួយនៃការទាក់ទាញអ្នកទេសចរ

អាជ្ញាធរខេត្តសៀមរាប រៀបចំផែនការប្រើប្រាស់ដីក្នុងភូមិនានាក្នុងតំបន់រមណីយដ្ឋានអង្គរ និងបឹងទន្លេសាប ឱ្យក្លាយជាផ្នែកមួយនៃការទាក់ទាញអ្នកទេសចរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.