ភ្លៀងធ្លាក់ចុះកាន់តែខ្លាំង ធ្វើឲ្យពលរដ្ឋរាប់ពាន់នាក់ ធ្វើការជម្លៀសខ្លួនក្នុងប្រទេសឥណ្ឌា
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយឲ្យដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះថា នៅក្នុងតំបន់ខ្លះដែលនៅភាគខាងលិចនៃប្រទេសឥណ្ឌា បូករួមទាំងក្រុង Mahabaleshwar និង Tamhini Ghats បានទទួលរងគ្រោះដោយសារទឹកភ្លៀងធ្លាក់ចុះខ្លាំង ដែលជាប់ក្នុងកំណត់ត្រាកាលពីសប្តាហ៍មុនក្នុងនោះមនុស្ស១៦នាក់បានស្លាប់ និង១៤០.០០០នាក់ នៅក្នុងស្រុក ចំនួន៥នៃរដ្ឋ Maharashtra ត្រូវបានជម្លៀសចេញ ។ យោងតាមមន្ត្រីនាយកដ្ឋានឧតុនិយមឥណ្ឌា លោក ...