Thursday, January 28, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្ដ​សៀមរាប នឹង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​ការពារជាតិ​ចំនួន​០១​ថ្ងៃ និង​អុំទូក​រយៈពេល​០៣​ថ្ងៃ នៅ​ខែ​ក្រោយនេះ​

ដោយ Pothe Thun
12/10/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខេត្ដ​សៀមរាប នឹង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​ការពារជាតិ​ចំនួន​០១​ថ្ងៃ និង​អុំទូក​រយៈពេល​០៣​ថ្ងៃ នៅ​ខែ​ក្រោយនេះ​
5.6k
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប ចុះផ្សាយ​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក គឺជា​បុណ្យប្រពៃណី​ជាតិខ្មែរ ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​តាំងពី​បរម​បុរាណ​យូរលង់​ណាស់​មកហើយ ដែល​ព្រះ​រាជពិធី​នេះ ធ្វើឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វប្បធម៌ ទំនៀមទម្លាប់​និង​ប្រពៃណីជាតិ ក៏ដូចជា​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ នៅក្នុង​តំបន់​ទេសចរណ៍​អង្គរ​ខេត្ដ​សៀមរាប ដែលមាន​រយៈពេល​៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៩​ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា​ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ដងស្ទឹង​សៀមរាប ចាប់ពី​ស្ពាន​អតីត​មន្ទីរ​ទេសចរណ៍​ចាស់ រហូតដល់​ស្ពាន​វត្ត​ដំណាក់ ។​

​សេចក្ដីជូនដំណឹង បានបញ្ជាក់​បន្ថែមថា សម្រាប់​កម្មវិធី​ថ្ងៃទី​១- គឺ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ពិធី​ទទួលទាន​អំបុក​ខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ , ថ្ងៃទី​២- គឺ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥៖០០​នាទី ជា​ពិធី​បើក​ការ​ប្រណាំងទូក​-​ង​- ចាប់ដំណើរការ , ថ្ងៃទី​៣- គឺ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម៉ោង​១៥៖០០​នាទី ជាការ​ប្រណាំងទូក​-​ង​- ហើយ​នៅ​ម៉ោង​២៣៖០០​នាទី មាន​រៀបចំ​ពិធី​ដង្ហែ និង​បណ្ដែតប្រទីប ពិធី​សំពះ​ព្រះ​ខែ អកអំបុក និង ថ្ងៃទី​៤- គឺ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥៖០០​នាទី ជាការ​ប្រណាំងទូក​-​ង​- វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ។​

​សេចក្ដីជូនដំណឹង​ក៏បាន​ឲ្យ​ដឹង​ទៀតថា ព្រឹត្តិការណ៍​នេះ ក៏មាន​ការរៀប​ចំការ​ដាក់តាំង​ពិព័រណ៍​ម្ហូបអាហារ ការប្រគុំ​តន្ត្រី សិល្បៈ​កម្សាន្ត ដើម្បី​ញ៉ាំងឱ្យ​ព្រះរាជ​ពិធីបុណ្យ​កាន់តែ​មាន​ភាព​អធិកអធម​ថែមទៀត ដោយបាន​អំពាវនាវ​ដល់​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ សម្តេច ទ្រង់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា និមន្ត យាង និង​អញ្ជើញ​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​ឱ្យបាន​ច្រើន​កុះករ ៕

ព័ត៌មានជាតិ ថ្មីៗ

ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាសរសរស្តមធានា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាសរសរស្តមធានា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

27/01/2021
សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

27/01/2021

​អត្ថបទ និង រូបភាព ៖ លោក បូ សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ស្រូវពូជ​ចំនួន​៤០​តោន ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​ជីក្រែង​

រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ស្រូវពូជ​ចំនួន​៤០​តោន ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​ជីក្រែង​

ម​ន្រី្ត​អាជ្ញាធរ​ជាតិ​អប្សរា​និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល “​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជំនា​ន់ទី​១” ដោយ​ជោគជ័យ​

ម​ន្រី្ត​អាជ្ញាធរ​ជាតិ​អប្សរា​និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល "​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជំនា​ន់ទី​១" ដោយ​ជោគជ័យ​

ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​សូទ្រនិគម ទទួលបាន​ស្រូវពូជ​ចំនួន​២០​តោន ពី​រាជរដ្ឋាភិបាល​កម្ពុជា​

ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​សូទ្រនិគម ទទួលបាន​ស្រូវពូជ​ចំនួន​២០​តោន ពី​រាជរដ្ឋាភិបាល​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,131)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,864)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (332)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (438)
  • សេដ្ឋកិច្ច និង កសិកម្ម (118)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.