Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ម​ន្រី្ត​អាជ្ញាធរ​ជាតិ​អប្សរា​និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល “​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជំនា​ន់ទី​១” ដោយ​ជោគជ័យ​

ដោយ Pothe Thun
12/10/2019
នៅក្នុង ព័ត៌មានជាតិទូទៅ
ម​ន្រី្ត​អាជ្ញាធរ​ជាតិ​អប្សរា​និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល “​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជំនា​ន់ទី​១” ដោយ​ជោគជ័យ​
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្តសៀមរាប បានរៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល “​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​” ដល់​សិក្ខាកាម​ចំនួន​១៩​រូប ដែល​មកពី​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​១០​រូប និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​៩​រូប​។

​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជា​តំណាង​ឯកឧត្តម​អគ្គនាយក និង​លោក សេង វុទ្ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​។

​ក្នុង​ពិធី​បិទ​វគ្គ គណៈអធិបតី​ទាំង​៣​រូប ក៏​មានមតិ​ផ្តាំផ្ញើ​និង​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្រេបជញ្ជក់​យកចំណេះ​វិជ្ជា​របស់​សិក្ខា​កាម​ដែល​មកពី​ស្ថាប័ន​/​អង្គភាព​ទាំងពីរ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​អាច​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​អង្គភាព​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

​លោក លីវ ឡ​ន ប្រធានការិយាល័យ​អភិវឌ្ឍន៍ ជា​គ្រូឧទេស​វគ្គ​បណ្តុះបណ្តាល​បានឱ្យ​ថា ក្នុង​រយៈពេល​៤​ថ្ងៃនេះ បានផ្តល់​នូវ​ចំណេះដឹង​យ៉ាងច្រើន​ដល់​សិក្ខាកាម​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត រួមមាន ប្រព័ន្ធ​សរីរាង្គ​ក្នុង​ខ្លួន តួនាទី​អ្នក​សង្គ្រោះ គោលការណ៍​គ្រឹះ​របស់​អ្នក​សង្គ្រោះ ការដាក់​ស្ថានភាព​ដំណេក សភាព​ស្ហុ​ក សន្លប់ ការធ្វើ​CPR ស្លាក់ ការ​លង់ទឹក គ្រោះថ្នាក់​ចរាចរណ៍ ការពុល ប្រកាច់ ពស់​ចឹក ឆ្កែ​ខាំ របួស ការ​ហូរឈាម​គ្រប់​ប្រភេទ ការឃាត់​ឈាម ការបាក់​ឆ្អឹង ការដឹកជញ្ជូន វិធីសាស្ត្រ​សម្របសម្រួល​ទ្រឹស្តី និង​ករណី​ផ្សេងៗ​ទៀត​។​

​លោក លីវ ឡ​ន ក៏​សង្ឃឹមថា ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម​នឹង​អាច​យក​វិជ្ជា​ដែល​ខ្លួន​បាន​រៀន​ទៅ​បង្ហាត់បង្រៀន​បន្ត​ដើម្បី​ជា​ប្រយោជន៍​នៅតាម​ស្ថាប័ន​រៀងៗ​ខ្លួន និង​អាចជួយ​សង្គ្រោះ​ខ្លួនឯង និង​អ្នកដទៃ​បាន​គ្រប់​ស្ថានភាព មុនពេល​គ្រូពេទ្យ​មកដល់​៕

​អត្ថបទ និង​រូបភាព​: លោក អ៊ិន សី​ហរិ​ទ្ធ​

Tags: ​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជំនា​ន់ទី​១
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​សូទ្រនិគម ទទួលបាន​ស្រូវពូជ​ចំនួន​២០​តោន ពី​រាជរដ្ឋាភិបាល​កម្ពុជា​

ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​សូទ្រនិគម ទទួលបាន​ស្រូវពូជ​ចំនួន​២០​តោន ពី​រាជរដ្ឋាភិបាល​កម្ពុជា​

កូនឈើ​ប្រណិត​ចំនួន​៦០០​ដើម ត្រូវ​ដាំ​នៅក្នុង​វត្ត​ពុទ្ធ​ស្ថាន​នគររាជ​ធម្ម​មេត្តា ក្នុង​ក្រុង​សៀមរាប​

កូនឈើ​ប្រណិត​ចំនួន​៦០០​ដើម ត្រូវ​ដាំ​នៅក្នុង​វត្ត​ពុទ្ធ​ស្ថាន​នគររាជ​ធម្ម​មេត្តា ក្នុង​ក្រុង​សៀមរាប​

សាលា​វេស​ហ្គេ​ត​អន្តរជាតិ ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ព្រមទាំង​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

សាលា​វេស​ហ្គេ​ត​អន្តរជាតិ ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ព្រមទាំង​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.