Friday, January 27, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កូនឈើ​ប្រណិត​ចំនួន​៦០០​ដើម ត្រូវ​ដាំ​នៅក្នុង​វត្ត​ពុទ្ធ​ស្ថាន​នគររាជ​ធម្ម​មេត្តា ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
12/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កូនឈើ​ប្រណិត​ចំនួន​៦០០​ដើម ត្រូវ​ដាំ​នៅក្នុង​វត្ត​ពុទ្ធ​ស្ថាន​នគររាជ​ធម្ម​មេត្តា ក្នុង​ក្រុង​សៀមរាប​
121
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ កូនឈើ​ចម្រុះ​ចំនួន​៦០០​ដើម ត្រូវបាន​រៀបចំ​ដាំ​លើ​ផ្ទៃដី​ទំហំ​១​ហិកតា នៅក្នុង​បរិវេណ​វត្ត​ពុទ្ធ​ស្ថាន​នគររាជ ធម្ម​មេត្តា ស្ថិតនៅ​ក្នុងភូមិ​កសិក​ម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ក្រោម​ព្រះអធិបតីភាព និង អធិបតីភាព​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្រ​ង៉ែ​ជាច្រើនរូប ។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ពិធី​ដែល​យើង បាននិងកំពុង​តែ​ប្រារព្ធ​ធ្វើ​នាពេលនេះ​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ខ្លាំងណាស់ សម្រាប់​ចលនា​បំផុសស្មារតី​ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ប្អូនៗ ក្មួយៗ និង​បងប្អូន​ប្រជាពលរដ្ឋ យើង​ទាំងអស់​ឱ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ ចូលរួម​ដាំ​ដុះ និង​ការពារ​ព្រៃឈើ កុំ​បំភ្លេច​បំផ្លាញ កាប់ឆ្ការ ដុត ហ៊ុ​ព័ទ្ធ​ដីព្រៃ​ជាដើម ពិសេស​គឺជា​ការ​ដង្ហែ​តាម​ព្រះរាជ​តំរិះ​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ច​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ដល់​បញ្ហា​ព្រៃឈើ បរិស្ថាន និង​ការដាំ​ដើមឈើ​ជា​អាទិភាព​ចំបង ហើយ​ព្រះអង្គ​តែងតែ​យាង ចូលរួម​ជា​ព្រះរាជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​ជាតិ ជា​រៀងរាល់ឆ្នាំ​។​

​លោក ពិន ប្រាកដ មានប្រសាសន៍​បន្ថែមថា ការសហការ​រៀបចំ​ឱ្យមាន​កម្មវិធី​ដាំ​កូនឈើ​នាឱកាស​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ ពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង ការអភិរក្ស​ធនធាន​ព្រៃឈើ គឺជា​អាទិភាព ចំបង​របស់​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​យូរអង្វែង​របស់​ប្រទេសជាតិ​យើង គឺ​ការអភិរក្ស និង​ការគ្រប់គ្រង ធនធានធម្មជាតិ ជីវចំរុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ប្រកបដោយ​ប្រសិទ្ធភាព និង​បានរួម​ចំណែក​ក្នុងការ​កាត់ បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឱ្យបាន​ប្រសើរឡើង ព្រោះថា​ធនធានធម្មជាតិ គឺជា​ប្រភពធនធាន​មួយ​ដ៏​រស់​រវើក និង​មិនចេះ​រីងស្ងួត ប្រសិនបើ​យើង ទាំងអស់គ្នា​ចេះ​គ្រប់គ្រង ការពារ និង​អភិរក្ស​ឱ្យបាន​សមស្រប​។ មួយវិញទៀត ធម្មជាតិ​ទាំងឡាយ​អាច​រស់​នៅលើ​ភពផែនដី​យើង​នេះ​បាន ដោយ មិនចាំបាច់​មាន​មនុស្ស តែម​នុស្ស សត្វ​ទាំងឡាយ មិនអាច​រស់នៅ​ដោយ​ខ្វះ​ធម្មជាតិ​បានទេ​។​

ព័ត៌មានជាតិ ថ្មីៗ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

26/01/2023
សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

26/01/2023

​លោក ពិន ប្រាកដ មានប្រសាសន៍​បន្ថែមទៀត​ថា ប្រការ​សំខាន់​គឺ​បាន​ឆ្លុះបញ្ចាំង​សារជាថ្មី​ម្តងទៀត នូវ​ការ​ភ្ញាក់រលឹក​របស់​ប្រជាជាតិ​យើង​ទាំងមូល ក្នុងការ​ប្រឈមមុខ​ដោះស្រាយ​គ្រោះមហន្តរាយ​បាត់បង់​ព្រៃឈើ និង​ស្មារតី​ម្ចាស់ការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត​មាតុភូមិ​យើង សម្រាប់​យើង​ជំនាន់​នេះ ក៏ដូចជា​ជំនាន់​ក្រោយ យើង​ត្រូវ​ចាប់ផ្តើម​ដោយ​ឥត​បង្អែរ​បង្អង់​នូវ​ផែនការ​ស្តារ​ព្រៃឈើ និង​ការដាំ​កូនឈើ​ឡើងវិញ ជា​ខ្សែចង្វាក់​គ្រប់ទិសទី ដើម្បីឱ្យ​ខេត្តសៀមរាប​របស់​យើង រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ និង​មាន​សម្រស់​ស្រស់បំព្រង​ដោយ​រុក្ខជាតិ ពណ៌​បៃតង​ឡើងវិញ​។​

​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី បាន​មាន​ព្រះរាជបន្ទូល​ថា ការដាំ​ដើមឈើ​នាពេលនេះ ហាក់​បង្ហាញ​ពី​ការយកចិត្តទុកដាក់ ក៏ដូចជា​បង្ហាញ​ពីស​ទ្ធា​ជ្រះថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការយល់ដឹង​ទៅលើ​ផ្នែក​បរិស្ថាន ព្រោះ​ព្រៃឈើ​គឺជា​ជោគវាសនា​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រៃឈើ​បានផ្ដល់​នូវ​សុខដុមរមនា​ដល់​មនុ​ស្សលោក​និង​សត្វ អ្នក​ដែល​បាន​ដាំ​ដើមឈើ ហាក់បីដូចជា​បានធ្វើ​បុណ្យ​ប្រគេន​ព្រះសង្ឃ​ម្ដង​ដែរ ៕

​អត្ថបទ និង រូបថត ៖ លោក ខេង ឧ​ត្ត​ម , លោក បូ សា​វី និង លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កូនឈើ​ដាំ​កូន​ឈើវត្ត​ពុទ្ធ​ស្ថាន​នគររាជ​ធម្ម​មេត្តា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលា​វេស​ហ្គេ​ត​អន្តរជាតិ ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ព្រមទាំង​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

សាលា​វេស​ហ្គេ​ត​អន្តរជាតិ ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ព្រមទាំង​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​

ការរៀបចំ​ប្រកួតប្រជែង​ចំអិនម្ហូប​អាហារ ( Angkor Culinary Challeng 2019 ) នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​លទ្ធផល​កាលពី​រសៀល​ថ្ងៃនេះ​

ការរៀបចំ​ប្រកួតប្រជែង​ចំអិនម្ហូប​អាហារ ( Angkor Culinary Challeng 2019 ) នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​លទ្ធផល​កាលពី​រសៀល​ថ្ងៃនេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    838 shares
    Share 335 Tweet 210
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    326 shares
    Share 130 Tweet 82
  • អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

    320 shares
    Share 128 Tweet 80
  • រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

    254 shares
    Share 102 Tweet 64
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    181 shares
    Share 72 Tweet 45

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (450)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,962)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,480)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (654)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (770)
  • សាសនា និង មនុស្សធម៌ (784)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.