Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ការរៀបចំ​ប្រកួតប្រជែង​ចំអិនម្ហូប​អាហារ ( Angkor Culinary Challeng 2019 ) នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​លទ្ធផល​កាលពី​រសៀល​ថ្ងៃនេះ​

ដោយ Pothe Thun
13/10/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ការរៀបចំ​ប្រកួតប្រជែង​ចំអិនម្ហូប​អាហារ ( Angkor Culinary Challeng 2019 ) នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​លទ្ធផល​កាលពី​រសៀល​ថ្ងៃនេះ​
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ដែល​សមាគម​ចុងភៅ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍​នៃ​ការតាំង​ពិ​ព័រ​ណ៌ ANGKORFOOD+HOTEL ឆ្នាំ​២០១៩ ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ ក៏បាន​រៀបចំ​នូវ​ការប្រកួតប្រជែង​ចំអិនម្ហូប​អាហារ​ផងដែរ ( Angkor Culinary Challeng 2019 ) ក្នុង​គោលបំណង​ជំរុញ​ឲ្យ​វិស័យ​ម្ហូបអាហារ​មានការ​រីកចម្រើន អភិវឌ្ឍ​កាន់តែ​ប្រសើរឡើង ដោយ​ត្រូវ​ផ្សព្វផ្សាយ​ចូលទៅក្នុង​វិស័យ​ទេសចរណ៍ បន្ថែម​នូវ​ជំនឿ​ទុកចិត្ត​ចំពោះ​សេវាកម្ម​ដ៏​ចាំបាច់​មួយ​នេះ ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មិន​ត្រឹមតែ​ជាការ​ធានា​ចំពោះ​រសជាតិ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ធានាបាន​ទាំង​អនាម័យ និង​សុខុមាលភាព​ផងដែរ ។​

​ការប្រកួតប្រជែង​ចំអិនម្ហូប​អាហារ​នេះ មាន​ចុងភៅ​ចំណានៗ​ចំនួន​៧៨​ក្រុម បាន​ចូលរួម មាន​១១​វិញ្ញាសារ ដែល​បាន​កំណត់ដោយ​គណៈកម្មកា​រ​រៀបចំ​ការប្រកួត ហើយ​ពួកគេ​ត្រូវបាន​ជ្រើស​រើសយក​វិញ្ញាសារ​ណាមួយ តាម​ការព្រមព្រៀង​រប​ស់​ក្រុម​នីមួយៗ ដោយមាន​មេ​ចុងភៅ​ល្បីៗ​ចំនួន​៨​រូប មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ១​រូប , ប្រទេស​សឹង្ហ​បូរី ១​រូប , ប្រទេស​ថៃ ៣​រូប , ប្រទេស​ម៉ាឡេស៊ី ១​រូប , ចុងភៅ​បរទេស​មកពី​ភ្នំពេញ ១​រូប និង​ចុងភៅ​កម្ពុជា ១​រូប បាន​ចូលរួម​ដាក់ពិន្ទុ​សម្រាប់​ការប្រកួត​នេះ ហើយ​បានប្រកាស​លទ្ធផល​ជ័យលាភី កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ។​

​លោក វិញ សាន សហ​ស្ថាបនិក​សមាគម​ចុងភៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ៖ សម្រាប់​ការប្រកួតប្រជែង​ចំអិនម្ហូប​អាហារ​នេះ មាន​ចុងភៅ​៧៨​ក្រុម ស្មើនឹង​ជាង​៩០​នាក់ ដែលជា​អ្នកជំនាញ​ចំអិនម្ហូប មកពី​បណ្តា​សណ្ឋាគារ ភោជនីយ៍ដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប ហើយ​នៅក្នុង​១១​វិញ្ញាសារ​នៃ​ការប្រកួត​នេះ ត្រូវបាន​បែងចែក​ជា​២​ផ្នែក ៖ គឺ​ទី​១. ការប្រកួតប្រជែង​ចំ​អិត​ម្ហូបអាហារ​បែប​បរទេស មាន​សាច់គោ មាន់ ទា និង​គ្រឿង​សមុទ្រ និង​ការ​ដាក់តាំង​នំប៉័ង និង ទី​២. គឺ​ការប្រកួតប្រជែង​ចំអិនម្ហូប​ខ្មែរ មាន​សាច់គោ មាន់ ទា គ្រឿង​សមុទ្រ និង​ម្ហូប​ខ្មែរ​ប្រពៃណី មាន​អា​ម៉ុក និង នំ​បញ្ចុក ព្រមទាំង​ចម្លាក់​ផ្លែឈើ និង​បង្អែម ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​លោក ឡុង ប៊ុន​ហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា បាន​ឲ្យ​ដឹងថា នៅក្នុង​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ការរៀបចំ​ប្រឡងប្រជែង​ធ្វើ​ម្ហូប ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​សមាគម​ចុងភៅ​កម្ពុជា មិនដែល​អាក់ខាន​ទេ​ក្នុង​ការចូលរួម​ប្រកួត​នោះ ដែល​នោះ​ហើយ​គឺជា​បទពិសោធន៍ ដែល​សមាគម​ចុងភៅ​កម្ពុជា​បានរៀបចំ​ការប្រកួត​នេះ ដោយសារតែ​ការប្រកួត​នេះ វា​បាន​ផ្តល់នូវ​ការរីកចម្រើន​សម្រាប់​ថ្ងៃ​អនាគត ហើយក៏​ជា​គោលដៅ​របស់​សមា​គ​មចុ​ង​ភៅ​កម្ពុជា​ផងដែរ ក្នុងការ​លើកកម្ពស់​អា​នា​ម័​យ បង្ហាញ​ម្ហូប​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​ភ្ញៀវទេសចរ​អន្តរជាតិ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​ការអភិរក្ស​ម្ហូប​ខ្មែរ​បូរាណ​នា​សម័យកាល​មុនៗ ។​

​លោក ពិន​ប្រាកដ អភិបាលរង​ខេត្តសៀមរាប​រាប មានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះ ជាមួយនឹង​ការចូលរួម​ដោយ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ រសជាតិ​ម្ហូប​ខ្មែរ នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក ហើយ​សង្ឃឹមថា រសជាតិ​ម្ហូប​ខ្មែរ​ក៏​ជា​ឥទ្ធិពល​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ ។​

​សូមបញ្ជាក់ថា មេដាយ​ជ័យលាភី​លើ​ការប្រឡង​ធ្វើ​ម្ហូប​ទាំង​១១​វិញ្ញាសារ លើ​៧៨​ក្រុម ត្រូវបាន​ជ្រើស​យក​១១​ក្រុម ក្នុងនោះ​ក្រុម​នីមួយៗ​មាន​ចំណាត់​ជ័យលាភី​លេខ​៣ ទទួលបាន​មេដាយ​សំរឹទ្ធ លេខ​២ មេដាយប្រាក់ និង​លេខ​១ ទទួលបាន​មេដាយមាស អមដោយ​រង្វាន់ ៦០​ម៉ឺន​រៀល ។​

​ដោយឡែក​សម្រាប់​ជ័យលាភី​ពានរង្វាន់​ធំ អមដោយ​រង្វាន់​ថវិកា​៥០០​ដុល្លារ ត្រូវបាន​រៀបចំ​ឲ្យ​មានការ​ប្រកួត​ចំអិនម្ហូប​ខ្មែរ​តែប៉ុណ្ណោះ ដោយមាន​ក្រុម​ចុងភៅ​ចំនួន​៩​ក្រុម​បាន​ចូលរួម ដោយ​ក្នុង​មួយក្រុមៗ​ត្រូវបាន​ចំអិនម្ហូប​ចំនួន​៨​មុខ ក្នុង​១​មុខ មាន​៦​ចាន ដើម្បី​គណៈកម្មការ​ដាក់ពិន្ទុ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: Angkor Culinary Challeng 2019ANGKORFOOD+HOTEL ឆ្នាំ​២០១៩ចំអិនម្ហូប​អាហារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋ​ផលិត​អំបុក​ខេត្តសៀមរាប សាទរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​ការប្រកាស ទិវា​ហូប​អំបុក​ទូទាំងប្រទេស ៩​វិ​ច្ឋិ​កា​

ពលរដ្ឋ​ផលិត​អំបុក​ខេត្តសៀមរាប សាទរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​ការប្រកាស ទិវា​ហូប​អំបុក​ទូទាំងប្រទេស ៩​វិ​ច្ឋិ​កា​

​ក្រុមហ៊ុន​នានា សូម​ស្វាគមន៍ចំពោះ​ការបញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន​

​ក្រុមហ៊ុន​នានា សូម​ស្វាគមន៍ចំពោះ​ការបញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន​

​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួ​ក​គី មិន​ខុសពី​ដាក់ទោស​ប្រហារជីវិត ប៉ុន្តែ​អាមេរិក និង​តួ​ក​គី​ប្រហែល​ជាមាន​កិច្ចចរចា​សម្ងាត់​

​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួ​ក​គី មិន​ខុសពី​ដាក់ទោស​ប្រហារជីវិត ប៉ុន្តែ​អាមេរិក និង​តួ​ក​គី​ប្រហែល​ជាមាន​កិច្ចចរចា​សម្ងាត់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    187 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.