Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួ​ក​គី មិន​ខុសពី​ដាក់ទោស​ប្រហារជីវិត ប៉ុន្តែ​អាមេរិក និង​តួ​ក​គី​ប្រហែល​ជាមាន​កិច្ចចរចា​សម្ងាត់​

ដោយ Pothe Thun
14/10/2019
នៅក្នុង ព័ត៌មានជាតិទូទៅ
​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួ​ក​គី មិន​ខុសពី​ដាក់ទោស​ប្រហារជីវិត ប៉ុន្តែ​អាមេរិក និង​តួ​ក​គី​ប្រហែល​ជាមាន​កិច្ចចរចា​សម្ងាត់​
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​តួ​ក​គី គឺ​ប្រៀបបាន​ទៅនឹង​ការដាក់ទោស​ប្រហារជីវិត លើ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី អឺ​ដូ​ហ្គា​ន់ ដែល​កំពុងបើក​ប្រតិបត្តិការ​យោធា ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ការបកស្រាយ​ពី​អ្នកជំនាញ​អន្តរជាតិ​មួយរូប ដែល​ត្រូវបាន​ដកស្រង់ និង​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​សៀ​ល​ថ្ងៃ​ចន្ទ ទី​១៤ ខែតុលា ឆ្នាំ​២០១៩​។​

​លោក អាប់​ឌុល​ឡា​ហ៍ បូស​ឃើ​ត (Abdullah Bozkurt) អ្នកជំនាញ​ផ្នែក​កិច្ចការ​អន្តរជាតិ ដែលជា​ប្រធាន​មជ្ឈមណ្ឌល Stockholm ដើម្បី​សេរីភាព ឬ Stockholm Centre for Freedom ធ្វើការ​កត់សម្គាល់​បែបនេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ Sputnik កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ និង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា នឹងដាក់​ទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត​ប្រឆាំង​តួ​ក​គី ជុំវិញ​ប្រតិបត្តិការ​យោធា​បោសសម្អាត​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​

​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី អ្នកជំនាញ​រូបនេះ​យល់ថា លោក ដូ​ណា​ល់ ត្រាំ និង​លោក អឺ​ដូ​ហ្គា​ន់ ប្រាកដ​ជាមាន​កិច្ចព្រមព្រៀងសំងាត់​ជាមួយគ្នា​មិន​ខាន មុននឹង​ទីក្រុង​អង់កា​រ៉ា​ធ្វើ​ប្រតិបត្តិកា​យោធា ដោយ​មិនមាន​ការរារាំង​ពី​សហរដ្ឋអាមេរិក ខណៈ​កងទ័ព​អាមេរិក ១,០០០​នាក់ បាន​ដកខ្លួន​ចេញពី​តំបន់​ដែល​តួ​ក​គី និង​ឃើ​ដ​កំពុង​វាយ​ប្រយុទ្ធ​គ្នា​ហើយ​។​

​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ​របស់​តួ​ក​គី បាន​ឈានដល់​ថ្ងៃទី ៦ ហើយ​ពេលនេះ​យោធា​តួ​ក​គី​បាន​រុលចូល​កាន់តែ​ជ្រៅ​ទៅក្នុង​ទឹកដី​ស៊ី​រី ស្របពេល​មាន​សេចក្ដីរាយការណ៍​ជាច្រើន​ថា កងទ័ព​ឃើ​ដ និង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ ដើម្បី​ទប់ទល់​នឹង​ការវាយលុក​ពី​សំណាក់​យោធា​តួ​ក​គី​។​

ព័ត៌មានជាតិ ថ្មីៗ

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

23/10/2025
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

17/10/2025
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​យ៉ាងតិច៣​នាក់ របួសធ្ងន់​និង​ស្លាប់ក្នុង​ជម្លោះ​ពាក្យសម្ដី នៅ​ខាងលិច​ភ្នំ​ក្រោម ខេត្តសៀមរាប​

មនុស្ស​យ៉ាងតិច៣​នាក់ របួសធ្ងន់​និង​ស្លាប់ក្នុង​ជម្លោះ​ពាក្យសម្ដី នៅ​ខាងលិច​ភ្នំ​ក្រោម ខេត្តសៀមរាប​

ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​សូទ្រនិគម អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​រាជរដ្ឋាភិបាល​ទទួលបាន​ពី​ការបោះឆ្នោត​ស្របច្បាប់​

ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​សូទ្រនិគម អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​រាជរដ្ឋាភិបាល​ទទួលបាន​ពី​ការបោះឆ្នោត​ស្របច្បាប់​

ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ដង្ហែរ​អង្គ​កឋិន​ទៅកាន់ វត្ត​ស្រ​ណា​ល ស្រុក​ក្រឡាញ់​

ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ដង្ហែរ​អង្គ​កឋិន​ទៅកាន់ វត្ត​ស្រ​ណា​ល ស្រុក​ក្រឡាញ់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.