Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ដង្ហែរ​អង្គ​កឋិន​ទៅកាន់ វត្ត​ស្រ​ណា​ល ស្រុក​ក្រឡាញ់​

ដោយ Pothe Thun
14/10/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ដង្ហែរ​អង្គ​កឋិន​ទៅកាន់ វត្ត​ស្រ​ណា​ល ស្រុក​ក្រឡាញ់​
685
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ​និង​លោកជំទាវ​ព្រមទាំង​បុត្រ រួម​និង​ពុទ្ធបរិស័ទ ដង្ហែរ​អង្គ​កឋិន​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង វត្ត បទុម​រតន​ញ្ញាណ ហៅ​វត្ត​ស្រ​ណា​ល ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ បាន​លើកឡើងថា តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​នោះមក កម្ពុជា​បាន​ខិតខំ​កសាង​ប្រទេសជាតិ និង​សាសនា​របស់ខ្លួន​ដោយ​បាត​ដៃទទេ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ខិតខំ​ស្វែងរក និង​ថែរក្សា​ការពារ​សុខសន្តិភាព ពង្រឹង​ស្ថិរភាព​នយោបាយ ព្រមទាំង​ខិតខំ​អភិវឌ្ឍន៍​ស្រុកទេស​ដ៏​កម្សត់​មួយ​នេះ ឱ្យមាន​ការរីកចម្រើន​ទៅមុខ​។ នៅ​ប្រទេស​កម្ពុជា ព្រះពុទ្ធសាសនា និង​សាសនា​ដទៃទៀត​សុទ្ធតែ​មានកំណើត​ពីរ ពោលគឺ​កំណើត​ទី​២ កើត​ក្រោយ​ថ្ងៃ​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​៧ មករា ១៩៧៩ ក្រោយ​ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​គ្មាន​សល់​ដោយ​របប​ខ្មែរក្រហម ប៉ុល ពត ដ៏​ខ្មៅ​ងងឹត​យង់ឃ្នង​។​

​ឯកឧត្តម គូសបញ្ជាក់ថា «​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​គ្មាន​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ​អាច​បំភ្លៃ និង​បំផ្លើស​បានឡើយ​។ ឯកឧត្តម បាន​បន្តទៀតថា ថ្វី​ដ្បិត​ក្នុង​រដ្ឋ​ធម្ម​នុ​ញ្ញា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា​ព្រះពុទ្ធសាសនា​ជា​សាសន​របស់​រដ្ឋ​ក៏ពិតមែន ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​អាច​គោរព​ប្រតិបត្តិ​តាម​សាសនា​ដទៃទៀត​បានដែរ ដូចជា គ្រិស្តសាសនា ឥស្លាម​សាសនា​ជាដើម ពីព្រោះ​វា​ជា​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ពីព្រោះ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​ធ្វើយ៉ាងណា​ង​ឱ្យ​សាសនា​ទាំងអស់​នៅ​កម្ពុ​ជាមាន​សុខដុមរមនា​ជាមួយគ្នា ក្រោម​ម្លប់​សុខសន្តិភាព និង​ការរួបរួម​ជាតិ​តែមួយ​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​សូម​ចូលរួម​ធ្វើអំពើ​ល្អ ថែរក្សា​ការពារ​សុខសន្តិភាព ពិសេស​កុំ​ចូលរួម​ជាមួយ​ចលនា​ណា​ដែល​ទៅដល់​ការបង្ក​បញ្ហា​ក្នុងសង្គម ចលាចល​សង្គម បំផ្លាញ​សុខសន្តិភាព​ដែល​រកបាន​ដោយ​លំបាក ឬ​នាំទៅដល់​សង្គ្រាម​ជាដើម​។​

​អត្ថបទ និង រូបភាព​៖ អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​៖ សេង ផល្លី​

Tags: កឋិន​វត្ត​ស្រ​ណា​លឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​គណៈកម្មការ​បច្ចេកទេស សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

អភិបាលខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​គណៈកម្មការ​បច្ចេកទេស សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​ចូលរួម​រំលែក​មរណទុក្ខ​គ្រួសារ​សព​នៅ ក្នុង​សង្កាត់​នគរធំ ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​ចូលរួម​រំលែក​មរណទុក្ខ​គ្រួសារ​សព​នៅ ក្នុង​សង្កាត់​នគរធំ ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ រៀបចំ​ពិធី​ដង្ហែ​ប្រទីប​បណ្តែតកន្ទោង​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ រៀបចំ​ពិធី​ដង្ហែ​ប្រទីប​បណ្តែតកន្ទោង​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.