Saturday, January 16, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ រៀបចំ​ពិធី​ដង្ហែ​ប្រទីប​បណ្តែតកន្ទោង​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

ដោយ Pothe Thun
15/10/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ រៀបចំ​ពិធី​ដង្ហែ​ប្រទីប​បណ្តែតកន្ទោង​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​
353
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​កាលពី​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត​អារញ្ញ​សាគរ ក្នុង​ក្រុង​សៀមរាប និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត បាន​មូលមតិ​គ្នា​រៀបចំ​ពិធី​ដង្ហែ​ប្រទីប បណ្តែតកន្ទោង អុជ​កាំ​ជ្រួញ រួមជាមួយ​ដូ​រ្យ​តន្ត្រី​ប្រពៃណីជាតិ នាំគ្នា​ពពាក់ពពូន​ដង្ហែ​អង្គ​ប្រទីបជ្វាលា ឆ្ពោះទៅកាន់​ប៉ែក​ខាងក្រោម ដើម្បី​នាំយក​ប្រទីប ផ្កា​ភ្ញី​ទៀនធូប​បណ្តែត​ពី​កន្ទុយ​ស្ទឹង​សៀមរាប​ទៅកាន់​ទន្លេសាប ។​

​នេះ​ជា​ប្រពៃណី​មួយ​ដែលមាន​តាំងពី​បុ​រម​បុរាណ ហើយ​អ្នកស្រុក​នៅក្នុង​មូលដ្ឋាន​ម្តុំ​វត្ត​នេះ តែងតែ​ប្រារ​ព្ឋ​ធ្វើ​តៗ​គ្នា​មិនដែល​អាក់ខាន​ឡើយ លើកលែងតែ​សម័យកាល​របប​ខ្មែរក្រហម​។​

​បើតាម​ការប៉ាន់ប្រមាណ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​និង​ព្រះសង្ឃ​បាន​ចូលរួម​សប្បាយ​ក្នុង​ពិធី​ប្រពៃណី​ទំនៀម​ទំលាប់​ឆ្នាំនេះ​ប្រហែល​ជាង​១​ម៉ឺន​នាក់ ច្រើនជាង​ឆ្នាំមុនៗ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​ព្រះអធិបតី​ថ្វាយ​ភ្លើង​ដល់​អង្គ​ប្រទីប​ពី​សំណាក់​ព្រះគ្រូ​វិជ័យ​រង្សី សាសន​ធ​រោ ឡា​ច លាច ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប និង​ជា​ព្រះចៅអធិការ​វត្ត​ទេព​ពោធិ​វង្ស​ហៅ​វត្ត​ថ្មី លោក ម៉ៃ សា​មេ​ត ចៅសង្កាត់​សៀមរាប ព្រមទាំង​បានការ​ចូលរួម​សហកា​រ​អស់ពី​ចិត្ត​ពី​ថ្លើម​សម្រួល​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍​ពី​កំលាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សៀមរាប និង​ប្រជា​ការពារ​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

15/01/2021
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

15/01/2021

​លោក កង ជឿន ប្រធាន​គណៈកម្មការ​វត្ត ដែលមាន​ដើមកំណើត​និង​មាន​ជីដូន​ជីតា​សាច់សន្តាន​សុ​ទ្ឋ​តែ​ជា​អ្នកភូមិ​វត្ត​អារ​ញ្ញា បាន​មានប្រសាសន៍ថា​៖​តាំងពី​ដឹងក្តី​ពី​តូចៗ​មក ឃើញតែ​ចាស់ៗ​គាត់​តែងតែ​នាំគ្នា​ធ្វើ​ប្រទីប​យកទៅ​បណ្តែត​នៅឯ​ចុង​ខាងក្រោម​ស្ទឺ​ង​សៀមរាប ហើយ​ក្មេងៗ​យុវជន​ក​ម្លោះ​ក្រមុំ​តែងតែ​នាំគ្នា​សប្បាយ​ជា​រៀងរាល់ឆ្នាំ ហើយ​មកដល់​សម័យនេះ ពិធី​បណ្តែតប្រទីប​ពេលចេញ​វស្សា​រួច​នៅតែមាន​អ្នកចូលរួម​យ៉ាង​ពពាក់ពពូន ជាពិសេស​កូនចៅ​នៅក្នុង​ភូមិ​ឃុំ​ក្បែរៗ​នេះ​តែម្តង ពួកគេ​មិន​ភ្លេច​ប្រពៃណី​ទំនៀម​ទំលាប់​ឡើយ​។​

​ព្រះគ្រូ​សុធី​វរ​បញ្ញា​វិ​សារ​ទោ ហ៊ា​ក់ គឹម​ហ៊ត់ ហៅ​ហំ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ មាន​ថេរ​ដិ​កា​ថា​៖​មួយឆ្នាំ​ម្តង​នៅ​ថ្ងៃ​ចេញ​វស្សា ចាស់ទុំ​ក្បែរ​វត្ត នាំគ្នា​ធ្វើ​ពិធី​នេះ​គឺ​ដើម្បី​សម្តែង​ការដឹងគុណ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​យើង​ប្រើប្រាស់​ទឹកដី​អស់​រយៈពេល​មួយឆ្នាំ និង​ដើម្បី​បង្ហាញ​ដល់​ក្មេងៗ​ស្រករ​ក្រោយ​ឱ្យបាន​ដឹងបាន​យល់​អំពី​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ដែល​បុព្វបុរស​របស់​ខ្មែរ​បាន​បន្សល់ទុក​មក ហើយ​នាំគ្នា​គោរព​និង​ថែរក្សា​កុំឱ្យ​សាបរលាប​និង​បាត់បង់ និង​ទុកជា​កេរ្តិ៍ដំណែល​ត​កូនចៅ​គ្រប់ៗ​ជំនាន់​ទៅ​ថ្ងៃក្រោយ​របស់​យើង​ឱ្យ​ពួគគាត់​បាន​ស្គាល់​ផង​។​

​ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែមថា​៖​ពិធីបុណ្យ​ចេញ​ព្រះវស្សា ជា​ពិធី​តាមបែប​ព្រះ​ពុ​ទ្ឋ​សាសនា​មួយ ក្នុងចំណោម​ពិធីបុណ្យ​ព្រះ​ពុ​ទ្ឋ​សាសនា​ជាច្រើន​ទៀត ដែល​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​មូលដ្ឋាន​ចំណុះជើងវត្ត​នេះ ស្រឡាញ់ គោរព​និង​ជឿជាក់​លើ​ព្រះ​ពុ​ទ្ឋ​សាសនា និង​ដើរ​តាម​លំ​អាន​ប្រពៃណី​ទំនៀមទម្លាប់​ដែលមាន​តាំងពី​ដូន​ត​មកដល់​សព្វថ្ងៃ ហេតុនេះ​ដើម្បី​រួមគ្នា​អភិរក្ស​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​តាម​តំបន់​ភូមិ​ស្រុក ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មិន​ខ្លាច​ហត់នឿយ​នោះទេ គឺ​តែងតែ​រៀបចំ​ជា​រៀងរាល់ឆ្នាំ​ទោះ​តូចក្តី​ធំក្តី ឬ​អ្នកចូលរួម​សប្បាយ​តិចក្តី​ច្រើនក្តី ក៏ត្រូវ​តែ​ធ្វើ​ដើម្បី​រក្សា​កេរតំណែល​ដូនតា​យើងទាំងអស់គ្នា​។​

​សូមបញ្ជាក់ថា​៖​ពិធីបុណ្យ​ចេញ​ព្រះវស្សា ជា​ពិធីបុណ្យ​តាម​កាល​ក្រោយពី​ព្រះសង្ឃ​គង់​ចាំ​វស្សា​អស់​រយៈពេល​បី​ខែ លុះ​ផុតកំណត់​ចាំ​វស្សា​៣​ខែ​ហើយ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​ខែ អស្សុជ ភិក្ខុសង្ឃ​ត្រូវធ្វើ​កិច្ច​ចេញ​វស្សា​របស់ ខ្លួន​វិញ​ដែល​ហៅថា “​បុណ្យ​ចេញ​វស្សា ” ឬ “ បុណ្យ​បវរ​ណា ” ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ចេញ​ព្រះវស្សា​ពិធី​ដង្ហែ​ប្រទីប​បណ្តែតកន្ទោងវត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ​ខេត្តសៀមរាប ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ជ័យលាភី​សិស្សានុសិស្ស ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ​ខេត្តសៀមរាប ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ជ័យលាភី​សិស្សានុសិស្ស ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

 អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ «​បរម​រតន​កោដ្ឋ​» គម្រប់​ខួប ៧​ឆ្នាំ​

 អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ «​បរម​រតន​កោដ្ឋ​» គម្រប់​ខួប ៧​ឆ្នាំ​

ស្នងការរង​ខេត្តសៀមរាប អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​វិភាគ ពិចារណា​ព័ត៌មាន មុននឹង​ចែករំលែក​បន្ត ជៀសវាង​ប្រាសចាក​ពី​ច្បាប់​

ស្នងការរង​ខេត្តសៀមរាប អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​វិភាគ ពិចារណា​ព័ត៌មាន មុននឹង​ចែករំលែក​បន្ត ជៀសវាង​ប្រាសចាក​ពី​ច្បាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

06/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (255)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,117)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,845)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (443)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (328)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (435)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.