Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ​ខេត្តសៀមរាប ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ជ័យលាភី​សិស្សានុសិស្ស ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

ដោយ Pothe Thun
15/10/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ​ខេត្តសៀមរាប ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ជ័យលាភី​សិស្សានុសិស្ស ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​នេះ សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ​ខេត្តសៀមរាប ហៅ​កាត់​ជា​ភាសាបរទេស FBIS បានរៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​ជ័យលាភី​សិស្សានុសិស្ស ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​​ឆ្នាំ​សិក្សា​២០១៨-២០១៩ សម័យ​ប្រឡង​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ ដែល​នៅក្នុង​សម័យ​ប្រឡង​នោះ សាលា FBIS មាន​សិស្ស​ជា​បេក្ខជន​-​បេ​ក្ខ​នារី​សារុប​ចំនួន ១២៦​នាក់ ក្នុងនោះ​សិស្ស​ប្រឡង​ជាប់​មាន​ចំនួន ១២៣​នាក់ ស្មើនឹង ៩៨​ភាគរយ ហើយ​សិស្ស​ទទួលបាន​និទ្ទេស A មាន​ចំនួន ៨​នាក់ , និទ្ទេស B មាន​ចំនួន ១៨​នាក់ , និទ្ទេស C មាន​ចំនួន ៣៦​នាក់ , និទ្ទេស D មាន​ចំនួន ៤០​នាក់ និង និទ្ទេស C មាន​ចំនួន ២១​នាក់ ។​

​លោក ហួត គង់​យូរ នាយក​ប្រតិបត្តិ​សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ ( FBIS ) ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ និង​យកចិត្តទុកដាក់ លើ​ការងារ​ពង្រឹងគុណភាព​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស នេះ​គឺជា​ហេតុផល ដែល​អនុញ្ញាត​ឲ្យ​មាន​សាលា​ឯកជន បាន​ចូលរួម​តាម​គោលដៅ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស ហើយ​ជាការ​ពិត សមិទ្ធផល​ដែល​កើតចេញ​ដោយ​ការចូលរួម​នោះ វា​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញថា ការវិនិយោគ​ក្នុង​វិស័យ​អប់រំ​របស់​វិស័យ​ឯកជន ពិតជា​ផលិត​បាន​នូវ​ធនធានមនុស្ស ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ប្រាកដ​មែន ។​

​លោក ហួត គង់​យូរ មានប្រសាសន៍​បន្ថែមថា ការរៀបចំ​ឲ្យ​មាន​សន្និសីទ​សារព័ត៌មាន​នេះ គឺ​ស្ថិតក្នុង​បំណង​ផ្តល់ឱកាស​សម្រាប់​ឲ្យ​សិស្ស​ទទួល​ជ័យលាភី​និទ្ទេស A បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ទៅដល់​សិស្ស​ប្អូន​ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៩-២០២០ ខាងមុខ ហើយក៏​ជា​បំណង​ដ៏​សំខាន់​ផងដែរ​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​សម្រាប់​សិស្ស​ជ័យលាភី​ទាំងនោះ រួមមាន​សិស្ស​និទ្ទេស A ទាំង ៨​រូប ទទួលបាន​រង្វាន់​កុំព្យូទ័រ ម្នាក់​១​គ្រឿង និង​ប័ណ្ណសរសើរ​១​សន្លឹក ដោយឡែក​សិស្ស​និទ្ទេស B និង C ទទួលបាន​ប័ណ្ណសរសើរ​ម្នាក់​១​សន្លឹក ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ មណ្ឌល​សៀមរាប មាន​បេក្ខជន​ប្រឡង​ចំនួន​សរុប ៨.៤២៨​នាក់ ក្នុងនោះ​ស្រី​ចំនួន ៤.៦៨៩​នាក់ អវត្តមាន​មិន​មក​ប្រឡង​ចំនួន​៦៤​នាក់ មាន​១៣ មណ្ឌល ស្មើ ៣៨៤ បន្ទប់ សិស្ស​ប្រឡង​ជាប់​ចំនួន​៦.៥១១​នាក់ ក្នុងនោះ​ស្រី​ចំនួន ៣.៧៦៣ នាក់ ស្មើនឹង​៧៧,២៦​ភាគរយ មាន​ស្រី​ចំនួន ៨០,០៨ ភាគរយ ហើយ​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន​៣៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៥​នាក់ , និទ្ទេស B ចំនួន​១៩០​នាក់ ក្នុងនោះ​ស្រី​ចំនួន​១០៥​នាក់ , និទ្ទេស C ចំនួន​៤៧៤​នាក់ ក្នុងនោះ​ស្រី​ចំនួន ២៩៤​នាក់ , និទ្ទេស D ចំនួន​១.៣១៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​៨២៨ នាក់ និង និទ្ទេស E ចំនួន​៤.៤៩៥​នាក់ ក្នុងនោះ​ស្រី​ចំនួន​២.៥២១ នាក់ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ សិស្ស​ជ័យលាភី​និទ្ទេស A ទូទាំងប្រទេស នា​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨-២០១៩ មាន​កិត្តិយស​បាន​ជួប​ផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សំណេះសំណាល​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ជា​សក្ខីភាព​នៃ​ការលើកទឹកចិត្ត​ដ៏​សំខាន់ សម្រាប់​ការខិតខំ​រៀនសូត្រ​រប​ស់សិ​ស្ស ដែលជា​អនាគត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: សន្និសីទ​សារព័ត៌មានសាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
 អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ «​បរម​រតន​កោដ្ឋ​» គម្រប់​ខួប ៧​ឆ្នាំ​

 អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ «​បរម​រតន​កោដ្ឋ​» គម្រប់​ខួប ៧​ឆ្នាំ​

ស្នងការរង​ខេត្តសៀមរាប អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​វិភាគ ពិចារណា​ព័ត៌មាន មុននឹង​ចែករំលែក​បន្ត ជៀសវាង​ប្រាសចាក​ពី​ច្បាប់​

ស្នងការរង​ខេត្តសៀមរាប អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​វិភាគ ពិចារណា​ព័ត៌មាន មុននឹង​ចែករំលែក​បន្ត ជៀសវាង​ប្រាសចាក​ពី​ច្បាប់​

ចំនួន​ប្រជាជន​ជប៉ុន​ស្លាប់​កើន​ដល់​៦៧​នាក់ ក្រោយ​ព្យុះ​ទី​ហ្វុ​ង​កំណាច Hagibis វាយប្រហារ​

ចំនួន​ប្រជាជន​ជប៉ុន​ស្លាប់​កើន​ដល់​៦៧​នាក់ ក្រោយ​ព្យុះ​ទី​ហ្វុ​ង​កំណាច Hagibis វាយប្រហារ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.