Wednesday, March 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

 អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ «​បរម​រតន​កោដ្ឋ​» គម្រប់​ខួប ៧​ឆ្នាំ​

ដោយ Pothe Thun
15/10/2019
នៅក្នុង ព័ត៌មានជាតិ
 អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ «​បរម​រតន​កោដ្ឋ​» គម្រប់​ខួប ៧​ឆ្នាំ​
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ខេត្តសៀមរាប បានរៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៧​ឆ្នាំ នៃ​ការ​សោយ​ទីវ​ង្គ​តរបស់​ព្រះអង្គ នៅ​ព្រះរាជដំណាក់​ក្នុង​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្ដម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត , អភិបាលរង​ខេត្ត , ថ្នាក់ដឹកនាំ​គ្រប់​មន្ទីរ អង្គភាព​ទាំងអស់​ក្នុង​ខេត្ត , មន្ត្រី​អ្នកមុខអ្នកការ , កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ក្នុង​ខេត្ត និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដើម្បី​បង្ហាញ​នូវ​សេចក្តី​គោរព​ស្រឡាញ់ លើសពី​ជីវិត​ដែល​ពោរពេញ​ទៅដោយ​ភក្ដីភាព​ដ៏​ជ្រាលជ្រៅ​មិនអាច​កាត់ថ្លៃ​បាន​របស់​ប្រជារាស្ត្រ​របស់​ព្រះអង្គ និង រំលឹក​នូវ​គុណូបការៈ​គុណ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ដ នៃ​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ដែលជា​ពិសេស​នោះ គឺ​ជោគជ័យ​នៃ​កម្ពុជា​ក្នុងការ​ដណ្តើមយក​ឯក​រាជ្យ​ជាតិ ពី​អាណានិគមនិយម​បារាំង​សេស​នា​ឆ្នាំ​១៩៥១ និង ការទាមទា​នូវ​ប្រាសាទព្រះវិហារ​ខ្មែរ​មកវិញ​ពី​សំណាក់​សៀម​ឈ្លានពាន​នា​ឆ្នាំ​១៩៦២ ការបង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង សម​ទ្ធិ​ផល​ធំៗ​ជាច្រើន​ផងដែរ ។​

​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ឯកឧត្ដម​បាន​មានប្រសាសន៍ថា ខ្ញុំព្រះករុណា ទូលព្រះបង្គំ​ខ្ញុំ ព្រមទាំង​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប សូម​គោរព​លំឱនកាយ លើក​ហត្ថា​ប្រណម​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ សូម​សំដែង​នូវ​ការដឹងគុណ ចងចាំ​ជានិច្ច និង​ស្ញើ​ច​សរសើរ អំពី​ស្នា​ព្រះ​ហ​ស្ថ នៃ​គំរូ​វីរភាព​របស់​ព្រះអង្គ (​ព្រះ​បរម​រតន​កោដ្ឋ​) គម្រប់​៧​ព្រះវស្សា​នៃ​ការយាង​ចូល​សោយ​ព្រះ​ទីវ​ង្គ​តរបស់​ព្រះអង្គ ។​

​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ប្រជានុរាស្ត្រ​ទូទាំង​ព្រះ​នគរ​។

ព័ត៌មានជាតិ ថ្មីៗ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្ដេចពិជ័យសនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

28/03/2023
សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

28/03/2023

​គួររំលឹកថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ រាជ​ហរិ​វង្ស ឧភតោ​សុជាតិ វិសុទ្ធ​ពង្ស អគ្គ​មហា​បុរស​រតន៍ និក​រោ​ត្ដម ធម្មិក​មហា​រាជា​ធិ​រាជ បរមនាថ បរមបពិត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី (៣១ តុលា ១៩២២ – ១៥ តុលា ២០១២) ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ​១៩៤១​ដល់​១៩៥៥ និង​ម្ដងទៀត​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់ ២០០៤​។​

​ព្រះ អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ ក​ក្ដិ​ក ឆ្នាំច ចត្វា​ស័ក ព​.​ស​. ២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែតុលា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​១៥​រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក វេលា​ម៉ោង ១ និង ២០ នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។​

​គោ​រម្យ​ងារ​ជា​កិត្តិយស ជា​ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ក្រោយពី​ព្រះអង្គ​បានដាក់​រាជ្យ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ​នរោត្តម​-​សីហមុនី ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី មាន​គោ​រម្យ​ងារ​ថា ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិខ្មែរ ៕

​សម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ រដ្ឋបាល​ខេត្តសៀមរាប​

Tags: គម្រប់​ខួប ៧​ឆ្នាំ​ព្រះ​នរោត្តម សីហនុពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ​​ព្រះរាជដំណាក់​ក្នុង​ក្រុង​សៀមរាបអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្នងការរង​ខេត្តសៀមរាប អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​វិភាគ ពិចារណា​ព័ត៌មាន មុននឹង​ចែករំលែក​បន្ត ជៀសវាង​ប្រាសចាក​ពី​ច្បាប់​

ស្នងការរង​ខេត្តសៀមរាប អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​វិភាគ ពិចារណា​ព័ត៌មាន មុននឹង​ចែករំលែក​បន្ត ជៀសវាង​ប្រាសចាក​ពី​ច្បាប់​

ចំនួន​ប្រជាជន​ជប៉ុន​ស្លាប់​កើន​ដល់​៦៧​នាក់ ក្រោយ​ព្យុះ​ទី​ហ្វុ​ង​កំណាច Hagibis វាយប្រហារ​

ចំនួន​ប្រជាជន​ជប៉ុន​ស្លាប់​កើន​ដល់​៦៧​នាក់ ក្រោយ​ព្យុះ​ទី​ហ្វុ​ង​កំណាច Hagibis វាយប្រហារ​

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម​លើ​តួ​ក​គី ជុំវិញ​ការធ្វើ​ប្រតិបត្តិការ​យោធា នៅ​ស៊ី​រី​

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម​លើ​តួ​ក​គី ជុំវិញ​ការធ្វើ​ប្រតិបត្តិការ​យោធា នៅ​ស៊ី​រី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1376 shares
    Share 550 Tweet 344
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    888 shares
    Share 355 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    273 shares
    Share 109 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (476)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,029)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,626)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (783)
  • សាសនា និង មនុស្សធម៌ (804)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.