Sunday, November 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​ចូលរួម​រំលែក​មរណទុក្ខ​គ្រួសារ​សព​នៅ ក្នុង​សង្កាត់​នគរធំ ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

ដោយ Pothe Thun
15/10/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​ចូលរួម​រំលែក​មរណទុក្ខ​គ្រួសារ​សព​នៅ ក្នុង​សង្កាត់​នគរធំ ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម គុជ លី​ណា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិ​សាខា និង​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​សៀមរាប នាំយក​អំណោយ​របស់​សាខា​ចូលរួម​រំលែក​មរណទុក្ខ​គ្រួសារ​សព​ចំនួន​០២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ដែល​រងគ្រោះថ្នាក់​ចរាច​រណ៍​នៅលើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ៥.៤០​នាទី​ព្រឹក ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ដែល​គ្រួសារ​សព​និ​មួយៗ​ទទួលបាន ៖ មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , អាវយឺត​១ , មី​១​កេស , ត្រីខ​២​យួរ , ទឹកបរិសុទ្ធ​១​កេស , អង្ករ​៣០​គីឡូក្រាម និង ថវិកា​១​លាន​រៀល ។​

​ជនរងគ្រោះ​ទាំង​០២​នាក់ មានឈ្មោះ ៖ ១. ប្អូនប្រុស តាំ ចិន អាយុ ២៩​ឆ្នាំ (​ស្លាប់​) ជា​ប្រជា​ការពារ​ភូមិ មាន​ភរិយា​ឈ្មោះ តី អូន និង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ ចិន ចាន់ណា អាយុ​៦​ឆ្នាំ ក៏​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​នោះដែរ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ទេ​ព្យ និង ២. លោកតា ជៀប ប៉ុន អាយុ​៧០​ឆ្នាំ (​ស្លាប់​) ជា​កសិករ មាន​ភរិយា​ឈ្មោះ ប៉ិក សឿ​ម អាយុ ៧១​ឆ្នាំ ។​

​ក្នុងឱកាស​ចូលរួម​រំ​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​ពាំ​នាំនៅ​ការចូលរួម​រំលែក​មរ​ណ​ទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈ ក​ម្មា​ធិ​ការ​សាខា សូម​ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​ជាទីបំផុត ជាមួយ​ក្រុមគ្រួសារ​សព​ទាំង​២ ដែល​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ក្នុង​រយៈពេល​តែមួយ​ពព្រិច​ភ្នែក​នាពេលនេះ ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

30/10/2025
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

30/10/2025

​ឯកឧត្តម​បន្តថា សូម​ប្អូនប្រុស​កុំ​អស់សង្ឃឹម​ត្រូវ​តាំងស្មារតី​ឡើង ខិតខំ​ប្រកបការងារ​បន្តទៀត ព្រោះថា​គ្មាន​អ្នកណាម្នាក់​ចង់ឱ្យ​កើតឡើង​ទេ តែ​ធ្វើ​ម្ដេច​វា​ជា​ឧបទ្ទវ​ហេតុដែល​នឹកស្មាន​មិន​ដល់ ហេតុនេះ​សូម​បួងសួង​សូម​ឧទ្ទិស​កុសល​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត​សព សូម​បាន​ទៅកាន់​សុខតិភព​កំ​បី​ឃ្លៀងឃ្លាត​ឡើយ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស , អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គ្រោះថ្នាក់​ចរាចរណ៍សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ រៀបចំ​ពិធី​ដង្ហែ​ប្រទីប​បណ្តែតកន្ទោង​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ រៀបចំ​ពិធី​ដង្ហែ​ប្រទីប​បណ្តែតកន្ទោង​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ​ខេត្តសៀមរាប ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ជ័យលាភី​សិស្សានុសិស្ស ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ​ខេត្តសៀមរាប ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ជ័យលាភី​សិស្សានុសិស្ស ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

 អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ «​បរម​រតន​កោដ្ឋ​» គម្រប់​ខួប ៧​ឆ្នាំ​

 អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ «​បរម​រតន​កោដ្ឋ​» គម្រប់​ខួប ៧​ឆ្នាំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    390 shares
    Share 156 Tweet 98
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63270 shares
    Share 43680 Tweet 8163
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9032 shares
    Share 5444 Tweet 1495
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26708 shares
    Share 22041 Tweet 1945
  • វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (760)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,012)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,488)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,112)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,091)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.