Sunday, May 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​សូទ្រនិគម អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​រាជរដ្ឋាភិបាល​ទទួលបាន​ពី​ការបោះឆ្នោត​ស្របច្បាប់​

ដោយ Pothe Thun
14/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​សូទ្រនិគម អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​រាជរដ្ឋាភិបាល​ទទួលបាន​ពី​ការបោះឆ្នោត​ស្របច្បាប់​
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ពិធី​ចុះ​ជួប​សួរសុខទុក្ខ និង​ផ្ដល់​ពូជស្រូវ​ដល់​ប្រជាពលរដ្ឋ ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌល​សៀមរាប ឯកឧត្តម ប៊ូ ផាន់​សារី ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​សូទ្រនិគម រួម​នឹង​ឯកឧត្តម ង៉ាន់ ភិ​រុណ ក្រុមការងារ​ថ្នាក់​ខេត្តសៀមរាប ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រួមគ្នា​គាំពារ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស ព្រមទាំង​ថែរក្សា​នូវ​សមិទ្ធផល​នានា របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់ជូន​ឲ្យ​បាន​គង់វង្ស សម្រាប់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ មានប្រសាសន៍ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែងតែ​គិតគូរ និង​ដោះស្រាយ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស ព្រមទាំង​បង្ហាញ​អំពី​សាមគ្គីភាព ការពារ​ព្រះមហាក្សត្រ និង ជាតិ​សាសនា​។ ដូច្នេះ សូម​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ រួមគ្នា​កសាង និង អភិវឌ្ឍន៍ ភូមិ ឃុំ ឲ្យ​មាន​ភាព​រីកចម្រើន ទប់ស្កាត់​រាល់​ឧបាយកល​ដែល​ក្រុម​អគតិ​មានបំណង​អាក្រក់​ចង់​បង្ករ ចលាចល អសន្តិសុខ អនាធិបតេយ្យ​។ ជាពិសេស យុវជន គ្រប់រូប ត្រូវ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុម​មាន​គោលបំណង ចង់​ផ្តូ​ល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើតចេញ ពី​ការបោះឆ្នោត​គាំទ្រ​របស់​ប្រជាពលរដ្ឋ និង កុំ​ជឿ​នូវ​ពាក្យឃោសនា​អកុសល របស់​ជន​ក្បត់ជាតិ ក្បត់​ព្រះមហាក្សត្រ​។​

​ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ក៏បាន​ក្រើនរំលឹក​ដល់ កម្លាំង​សមត្ថកិច្ច ប្រជា​ការពារ ត្រូវ​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន​។ ក្នុងនោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវខិតខំ​ដោះស្រាយ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវការ ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបត្រូវសហការគ្នាឲ្យបានល្អជាមួយប្រជាកសិករ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបត្រូវសហការគ្នាឲ្យបានល្អជាមួយប្រជាកសិករ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស

26/05/2023
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជាលើកទី៥ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២ម៉ឺនដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជាលើកទី៥ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២ម៉ឺនដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

26/05/2023

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​សូទ្រនិគម ក៏បាន​នាំយក​អំណោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង លោក ជំទាវ ចែកជូន​បងប្អូន ម្នាក់ៗ ក្រ​ម៉ា​១ សារុង​១ និង​ថវិកា​មួយចំនួន ព្រមទាំង​រៀបចំ​ពិសារ​អាហារ នំ​បញ្ចុក សន្តិភាព ក្នុង ស្មារតី​សាមគ្គីភាព នៃ​មហា​គ្រួសារ​ខ្មែរ​តែមួយ​ផងដែរ ៕

​អត្ថបទ និង រូបភាព​៖ ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​៖ សេង ផល្លី​

Tags: ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ខ្នារ​ពោធិ៍បោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ដង្ហែរ​អង្គ​កឋិន​ទៅកាន់ វត្ត​ស្រ​ណា​ល ស្រុក​ក្រឡាញ់​

ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ដង្ហែរ​អង្គ​កឋិន​ទៅកាន់ វត្ត​ស្រ​ណា​ល ស្រុក​ក្រឡាញ់​

អភិបាលខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​គណៈកម្មការ​បច្ចេកទេស សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

អភិបាលខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​គណៈកម្មការ​បច្ចេកទេស សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​ចូលរួម​រំលែក​មរណទុក្ខ​គ្រួសារ​សព​នៅ ក្នុង​សង្កាត់​នគរធំ ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​ចូលរួម​រំលែក​មរណទុក្ខ​គ្រួសារ​សព​នៅ ក្នុង​សង្កាត់​នគរធំ ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    554 shares
    Share 222 Tweet 139
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    300 shares
    Share 120 Tweet 75
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (106)
  • ចំណេះដឹង និង ការអប់រំ (489)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,066)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,720)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (729)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (827)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.