Tuesday, May 20, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលា​វេស​ហ្គេ​ត​អន្តរជាតិ ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ព្រមទាំង​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

ដោយ Pothe Thun
12/10/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាលា​វេស​ហ្គេ​ត​អន្តរជាតិ ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ព្រមទាំង​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​១២​ខែតុលា ឆ្នាំ​២០១៩ សាលា​វេស​ហ្គេ​ត​អន្តរជាតិ ដែល​ស្ថិតនៅក្នុង​ក្រុង​សៀមរាប ចាប់ផ្ដើម​ប្រកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ជា​ផ្លូវការ ព្រមទាំង​បាន​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ជូន​ដល់​សិស្ស​ឆ្នើម​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​ណាក់​ឯកឧត្តម លោក​ជំំ​ទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត អភិបាលក្រុង , គណ​:​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ​សាលា​វេស​ហ្គេ​ត មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ជាច្រើន​រយ​នាក់ ។​

​លោក​សាស្ត្រាចារ្យ រ័ត្ន រស្មី នាយក​គ្រប់គ្រង​សាលា បាន​ឲ្យ​ដឹងថា សាលា​វេស​ហ្គេ​ត​អន្តរជាតិ ជា​គ្រឹះស្ថានសិក្សា​ឯកជន​តែមួយគត់​នៅ​ខេត្តសៀមរាប ដែល​បានផ្ដល់​សេវា​អប់រំ​ចំណេះ​ទូទៅ ៣​ភាសា​គឺ ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន ខណៈដែល​ចំណេះដឹង​ទូទៅ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស បាន​ចាប់ពី​ម​ត្តេ​យ្យ​ដល់​ថ្នាក់មធ្យមសិក្សា ហើយ​ជា​លទ្ធផល​ក្នុង​ឆ្នាំ​សិក្សា​២០២៨ -២០១៩ សិស្ស​បាន​ប្រឡង​ជាប់​មធ្យមភាគ​ឡើង​ថ្នាក់បឋមសិក្សា មាន​ចំនួន ៩៤.៥៥​ភាគរយ , សិស្ស​ម​មធ្យមសិក្សា​បឋមភូមិ មាន​ចំនួន ៩២,២៥​ភាគរយ និង សិស្ស​ម​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន ៩៣,៨៧​ភាគរយ ក្នុងនោះ​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​ជិត​១០០​ភាគយ ដែល​ទទួលបាន​ចាប់ពី​និទ្ទេស A រហូតដល់​និទ្ទេស E ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានកត់សម្គាល់​ឃើញថា វិស័យ​អប់រំ​ផ្នែក​ឯកជន មិនមែន​ជាការ​សាមញ្ញ​ពេក​នោះទេ ហើយ​នៅក្នុង​បរិបទ​វិស័យ​អប់រំ​របស់​យើង ក៏​មិនអាច​ខ្វះ​ការចូលរួម​ពី​វិស័យ​អប់រំ​ផ្នែក​ឯកជន​បានឡើយ ដូច្នេះ​ដើម្បី​ទទួលបាន​នូវ​កំរិត​អប់រំ​ខ្ពស់​មួយ ទាមទារ​នូ​វល​ក្ខ័​ណ្ឌ​ជាច្រើន ហេតុនេះ​ជាការ​ចាំបាច់​ណាស់​ដែល​ត្រូវការ​ដៃគូ​អភិវឌ្ឍន៍​ល្អៗ មាន​ល​ទ្ឋ​ភាព​គ្រប់គ្រាន់ និង​មាន​សមត្ថភាព​ខ្ពស់ ព្រមទាំង​មាន​មនសិការ​ផងដែរ ដើម្បី​ជួយ​ឱ្យ​ការងារ​អប់រំ​សម្រេច​ទៅបាន​ក្នុង​កម្រិតស្តង់ដារ​អន្តរជាតិ​មួយ​។​

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​បន្ត​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស លើ​គ្រប់ផ្នែក​ប្រកបដោយ​គុណភាព និង​គុណធម៌​ល្អ​ប្រពៃ ដែល​ឆ្លើយតប​ទៅនឹង​សំណូមពរ​នៃ​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច ដើម្បី​កសាង​កម្ពុជា​ឱ្យ​ក្លាយជា​សង្គម​រីកចម្រើន ជឿនលឿន ដោយ​ផ្អែកលើ​មូលដ្ឋាន​ចំណេះដឹង លើ​គ្រប់​វិស័យ រួមទាំង​វិទ្យាសាស្ត្រ​បច្ចេកទេស និង​ចំណេះធ្វើ ហើយ​ដើរ​ស្រប​ជាមួយនឹង​ការរីកចម្រើន នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក ដោយ​ឈរលើ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ជាគោលការណ៍​មួយ​ដោយ​ត្រូវ​ធានា​លទ្ធភាព​ទទួលបាន​សេវា​អប់រំ ប្រកបដោយ​សមធម៌ ដែល​ផ្តល់ឱកាស​ស្មើៗ​គ្នា​ដល់​កុមារ និង​យុវជន​កម្ពុជា​ទាំងអស់ បានទទួល​ការអប់រំ​មូលដ្ឋាន​ក្នុង​ប្រ​ព័​ន្ឋ និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា សាលា​វេស​ហ្គេ​ត​អន្តរជាតិ​ខេត្តសៀមរាប​នេះ បាន​អនុវត្តន៍​ទៅតាម​ស្តង់ដារ​អប់រំ​ត្រឹមត្រូវ ដោយ​ឈរលើ​ធនធាន និង​ចក្ខុវិស័យ និង​មាន​កម្មវិធី​អប់រំ​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​រួមផ្សំ​ជាមួយ​កត្តា​គ្រូបង្រៀន មាន​ជំនាញ​ច្បាស់លាស់ និង​ការគ្រប់គ្រង ព្រមទាំង​អង្គការ​វិន័យ​របស់​សាលា​បានល្អ​ផង ទើប​ធ្វើឱ្យ​ចក្ខុវិស័យ​របស់​សាលា​ឯកជន និង​សាលា​រដ្ឋ​ទទួលបាន​ជោគជ័យ ដូច្នេះ​ការអនុវត្ត​គោលការណ៍​នេះ ត្រូវ​ផ្សារភ្ជាប់​នឹង​ការអប់រំ​មនសិកា​ស្នេហា​ជាតិ ការអប់រំ​អំពី​ប្រវត្តិសាស្ត្រ ការអប់រំ​វប្បធម៌​សន្តិភាព ការគោរព​សិទ្ឋិ​និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ ការគោរព​តាម​គោលការណ៍​សេរីភាព​ប្រជាធិបតេយ្យ​និង​យុត្តិធម៌​សង្គម ការ​ប្រឆាំងនឹង​អំពើហិង្សា ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រើប្រាស់​គ្រឿងញៀន និង ការរើសអើង​គ្រប់​ប្រភេទ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត​សៀមរាប បាន​ជំរុញ​ដល់​គណ​:​គ្រប់គ្រង​សាលា ត្រូវបាន​ខិតខំ​បន្ត បង្កើន​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការអប់រំ​នៅ​គ្រប់​កំ​រឹត​សិក្សា ការបណ្តុះបណ្តាល​បច្ចេក​ទេស​និង​មុខជំនាញ​ទាំង​ក្នុង​គ្រឹះស្ថាន​រដ្ឋ​និង​ឯកជន ឲ្យ​ស្របតាម​កំ​រឹត​ស្តង់ដារ​អន្តរជាតិ និង​ស្របតាម​តម្រូវការ​អភិវឌ្ឍ​ប្រទេស តាមរយៈ​នៃ​ការពង្រឹង​ការងារ​បណ្តុះបណ្តាល​និង​វិ​ក្រឹ​ត​ការ​គ្រូបង្រៀន កែលម្អ​កម្មវិធីសិក្សា ការធ្វើ​អធិការកិច្ច និង​ពង្រឹងសមត្ថភាព​គ្រប់គ្រង ការលើកទឹកចិត្ត​គ្រូ​ង្រៀ​ន បង្កើន​សមត្ថភាព​បង្រៀន ពង្រឹងគុណភាព​ក្នុងការ​ប្រឡង​បញ្ចប់​កំ​រឹត​សិក្សា​នីមួយៗ ហើយ​ការសិក្សា​ភាសាបរទេស​ក៏ត្រូវ​បាន​យកចិត្តទុកដាក់​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គិ​ម​ឡេង , លោក យូ វង្ស និង លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០សាលា​វេ​សហ្គេត​អន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​

ការរៀបចំ​ប្រកួតប្រជែង​ចំអិនម្ហូប​អាហារ ( Angkor Culinary Challeng 2019 ) នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​លទ្ធផល​កាលពី​រសៀល​ថ្ងៃនេះ​

ការរៀបចំ​ប្រកួតប្រជែង​ចំអិនម្ហូប​អាហារ ( Angkor Culinary Challeng 2019 ) នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​លទ្ធផល​កាលពី​រសៀល​ថ្ងៃនេះ​

ពលរដ្ឋ​ផលិត​អំបុក​ខេត្តសៀមរាប សាទរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​ការប្រកាស ទិវា​ហូប​អំបុក​ទូទាំងប្រទេស ៩​វិ​ច្ឋិ​កា​

ពលរដ្ឋ​ផលិត​អំបុក​ខេត្តសៀមរាប សាទរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​ការប្រកាស ទិវា​ហូប​អំបុក​ទូទាំងប្រទេស ៩​វិ​ច្ឋិ​កា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    160 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    44 shares
    Share 18 Tweet 11
  • សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

    312 shares
    Share 130 Tweet 76
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    262 shares
    Share 105 Tweet 66
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    22 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.