Sunday, July 13, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​

ដោយ Pothe Thun
12/10/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី មាន​ទីតាំងនៅ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​វិ​ចិ​ត្រា​ឥណ្ឌា​នាំចេញ បានរៀបចំ​ការតាំងពិព័រណ៍ ខា​ឌី​-​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ក្នុង​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ ដោយ​បើក​ជូន​សាធារណជន​ចូល​ទស្សនា សិក្សា​ស្វែងយល់​ពី​វប្បធម៌​ឥណ្ឌា​ដោយ​សេរី ចាប់ពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង​៧​យប់ ដើម្បី​អបអរសាទរ​ខួបកំណើត​លើក​ទី​១៥០​ឆ្នាំ របស់ វីរៈបុរស​ឥណ្ឌា មហា​ត្មៈ​គ​ន្ធី (Mohatma Gandhi) ។​

​ពិធី​បើក​ការតាំងពិព័រណ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកជំទាវ ម៉ា​នី​កា ជេន ឯកអគ្គរាជទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា , ឯកឧត្តម សុន សេង​ហួត អនុរដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង លោក នាក់​ណេ​រ៉ុ​ន អភិបាលរង​ខេត្ត​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​តំណាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ថ្នាក់ដឹកនាំ​អង្គភាព​មន្ទីរ​មួយចំនួន​ក្នុង​ខេត្ត ។​

​លោកជំទាវ ម៉ា​នី​កា ជេន មានប្រសាសន៍ថា ខា​ឌី ជា​ក្រណាត់​ធ្វើ​ដោយ​ដៃ​ចេញពី​ការ​រវៃ មិន​ត្រឹមតែ​ជា​វិធីសាស្ត្រ​ទាមទារ​សិទ្ឋិ​សេរីភាព​មកវិញ​ប៉ុណ្ណោះ​ទេ តែ​ជា​គោលដៅ​ធ្វើឱ្យ​ប្រទេស​ក្លាយជា​ប្រទេស​ដែលមាន​ការផលិត​ក្នុងស្រុក​ច្រើន និង​ជា​ម្ចាស់​ប្រទេស​គ្រប់គ្រង​ប្រទេស​ដោយ​ខ្លួនឯង មិន​ស្ថិតក្រោម​ចំណុះ​បរទេស​ណា​ឡើយ ហើយ​ការ​នាំចូល​ផលិតផល​ខោអាវ​ពី​អង់គ្លេស ដើម្បី​កំណើនសេដ្ឋកិច្ច​របស់​ពួកគេ​ផ្ទាល់​ត្រូវ​បានទទួល​បរាជ័យ ដោយសារ​បដិវត្ត​រប​ស់​មហា​ត្មៈ គ​ន្ឋី ក្រោម​ការចូលរួម​រប​ស់​ប្រជាជន​ដោយ​នាំគ្នា​រវៃអំបោះ​ធ្វើ​សម្លៀកបំពាក់​ដោយ​ខ្លួនឯង និង​មានការ​ចែកចាយ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ ហើយ​ក្រណាត់ ខា​ឌី នេះ ក៏ត្រូវ​បានបង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ជនចាស់ជរាមានជីវភាពខ្វះខាតក្នុងឃុំកំពង់ឃ្លាំង ទទួលបានគ្រឿងឧបភោគបរិភោគពី ព្រះចៅអធិការវត្តប្រាសាទគោកចក

ជនចាស់ជរាមានជីវភាពខ្វះខាតក្នុងឃុំកំពង់ឃ្លាំង ទទួលបានគ្រឿងឧបភោគបរិភោគពី ព្រះចៅអធិការវត្តប្រាសាទគោកចក

10/07/2025
ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025

​លោកជំទាវ ម៉ា​នី​កា ជេន បានបញ្ជាក់​បន្ថែមថា ក្រណាត់​ខា​ឌី​មិន​គ្រាន់តែ​ជា​ក្រណាត់​ធម្មតា​នោះទេ តែ​បានផ្តល់​នូវ​សារប្រយោជន៍​ដ៍​មាន​អត្ថន័យ បន្ថែម​ពីនេះ ក្រណាត់​ខា​ឌី​មិន​ប៉ះពាល់​បរិស្ថាន ងាយស្រួល មាន​ភាព​ស្និ​ទ្ឋ​ស្នាល ប្រកបដោយ​ផាសុខភាព​នៅពេល​គ្របដណ្តប់​លើ​ដងខ្លួន ហើយ​សង្វាក់​ផលិតកម្ម​របស់​វា​បានផ្តល់​ការងារ​យ៉ាងច្រើន​ដល់​អ្នក​ទីទ័លក្រ ដែល​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ការផលិត​ក្រណាត់​ខា​ឌី​កើនឡើង​២៨​ភាគរយ ហើយ​រដ្ឋាភិបាល​ឥណ្ឌា កំពុងមាន​ផែនការ​ជំរុញ​បន្ថែម ដែល​និយាយ​ជារួម ក្រណាត់​ដែល​ផលិត​ដោយ​ជនជាតិ​ឥណ្ឌា គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុងការ​បង្រួបបង្រួម​ប្រជាជន​ឥណ្ឌា​ឱ្យ​រក្សាបាន​នូវ​របរ​ប្រពៃណី វត្ថុធាតុដើម​ក្នុង​ការផលិត​ក្រណាត់ ការកសាង​សេដ្ឋកិច្ចជាតិ និង​បានធ្វើ​ប្រជាជន​ឥណ្ឌា​ឈប់​ឱ្យ​តម្លៃ​លើ​ផលិតផល​បរទេស (​អង់គ្លេស​) ហើយ​ងាក​មកឱ្យ​តម្លៃ​លើ​ផលិតផល​ក្នុងស្រុក​វិញ និង​រក្សាបាន​នូវ​អត្តសញ្ញាណ​ជាតិ ឆ្លុះបញ្ចាំង​ពី​ខ្លួនឯង​តាមរយៈ​ការ​ស្លៀកពាក់​សម្លៀកបំពាក់​នេះ​តែម្តង ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការរៀបចំ​ប្រកួតប្រជែង​ចំអិនម្ហូប​អាហារ ( Angkor Culinary Challeng 2019 ) នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​លទ្ធផល​កាលពី​រសៀល​ថ្ងៃនេះ​

ការរៀបចំ​ប្រកួតប្រជែង​ចំអិនម្ហូប​អាហារ ( Angkor Culinary Challeng 2019 ) នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​លទ្ធផល​កាលពី​រសៀល​ថ្ងៃនេះ​

ពលរដ្ឋ​ផលិត​អំបុក​ខេត្តសៀមរាប សាទរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​ការប្រកាស ទិវា​ហូប​អំបុក​ទូទាំងប្រទេស ៩​វិ​ច្ឋិ​កា​

ពលរដ្ឋ​ផលិត​អំបុក​ខេត្តសៀមរាប សាទរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​ការប្រកាស ទិវា​ហូប​អំបុក​ទូទាំងប្រទេស ៩​វិ​ច្ឋិ​កា​

​ក្រុមហ៊ុន​នានា សូម​ស្វាគមន៍ចំពោះ​ការបញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន​

​ក្រុមហ៊ុន​នានា សូម​ស្វាគមន៍ចំពោះ​ការបញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    33 shares
    Share 13 Tweet 8
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    32 shares
    Share 13 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    27 shares
    Share 11 Tweet 7
  • គម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,286)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,039)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.