Wednesday, March 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​សូទ្រនិគម ទទួលបាន​ស្រូវពូជ​ចំនួន​២០​តោន ពី​រាជរដ្ឋាភិបាល​កម្ពុជា​

ដោយ Pothe Thun
12/10/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​សូទ្រនិគម ទទួលបាន​ស្រូវពូជ​ចំនួន​២០​តោន ពី​រាជរដ្ឋាភិបាល​កម្ពុជា​
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្ដល់​ស្រូវពូជ​ចំនួន​២០​តោន ដែលជា​ពូជស្រូវ​សែន​ក្រអូប មិន​ប្រកាន់​រដូវ មាន​រយៈពេល​១១៥​ថ្ងៃ ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត​ជិត​៤០៦​នាក់ នៅ​ឃុំ​២​ក្នុងស្រុក​សូទ្រនិគម គឺ​ឃុំ​ដាន​រុន និង ឃុំ​ខ្ចាស់ សម្រាប់​ស្តារឡើងវិញ​នូវ​ការងារ​បង្កបង្កើនផល​ស្រូវ​នៅ​រដូវប្រាំង ក្រោម​អធិបតីភាព ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រតិភូ​អមដំណើរ , ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត អាជ្ញាធរ​ស្រុក និង អាជ្ញាធរ​ឃុំ​ទាំងពីរ នៃ​ស្រុក​សូទ្រនិគម ។​

​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ ស្រុក​សូទ្រនិគម​ទទួលរង​នូវ​គ្រោះមហន្តរាយ​កើតឡើង ក្នុងនោះ​រួមមាន ៖ ករណី​ខ្យល់​កន្ត្រាក់ កើតឡើង​ចំនួន ៩​លើក ស្មើនឹង​៦​ឃុំ បណ្តាល​ឲ្យ​រលំ​ផ្ទះ​ទាំងស្រុង​ចំនួន ៩​ខ្នង របើក​ដំបូល​១៨​ខ្នង , ករណី​រន្ទះបាញ់ កើតឡើង​ចំនួន​៣​លើក នៅ​ឃុំ​ពពេល​២​លើក និង ឃុំ​ដាន​រុន​១​លើក បណ្តាល​ឲ្យ​របួស​មនុស្ស​១​នាក់ និង​ងាប់​សត្វ​គោ​២​ក្បាល , ករណី​អគ្គីភ័យ កើតឡើង​ចំនួន​៤​លើក នៅ​ឃុំ​ដំ​ដែក​២​លើក , ឃុំ​តា​យ៉ែ​ក​១​លើក និង ឃុំ​ខ្នារ​ពោធិ៍​១​លើក បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ទាំងស្រុង​៣​ខ្នង និង​ឆេះ​ផ្ទះបាយ​១​ខ្នង , ករណី​លង់ទឹក​ស្លាប់ កើតឡើង​ចំនួន​២​លើក នៅ​ឃុំ​ដាន​រុន​១​លើក និង​ឃុំ​កំពង់​ឃ្លាំង ១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២​នាក់ , ករណី​ជីក​អណ្តូង​បាក់​ដី​សង្កត់​ស្លាប់ កើតឡើង​១​លើក នៅ​ឃុំ​ដាន​រុន បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១​នាក់ , ករណី​ធ្វើអត្តឃាត​ខ្លួនឯង កើតឡើង​ចំនួន ១​លើក នៅ​ឃុំ​ដាន​រុន , ករណី​គ្រោះទឹកជំនន់ ទឹក​ហូរ​រំលង​ផ្លូវ​បណ្តាល​ឲ្យ​ចេះ​ខូច​ផ្លូវ​មួយ​ចំហៀង មាន​ប្រវែង ៧០​ម៉ែត្រ ស្ថិតនៅ​ភូមិ​សំរោង ឃុំ​ខ្នារ​ពោធិ៍ ត្រង់ចំណុច​ខាងក្រោម​ត្រពាំង​ឈូក និង ករណី​គ្រោះរាំងស្ងួត បណ្ដាល​ធ្វើ​ឲ្យ​ខូចខាត​ស្រូវ​ប្រជាពលរដ្ឋ​ទាំងស្រុង សរុប​ចំនួន ២០០​ហិកតា នៅ​ឃុំ​ដាន​រុន ១៥០​ហិកតា និង​ឃុំ​ខ្ចាស់ ៥០​ហិកតា ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ផ្តល់ជូន​គ្រាប់ពូជ​ស្រូវ​នាពេល​កន្លងមក និង​គ្រាប់​ពូជស្រូវ​នាពេលនេះ បើទោះបីជា​ការផ្តល់ជូន​គ្រាប់ពូជ​ស្រូវ​នេះ ពុំបាន​គ្រប់គ្រាន់ តាម​តម្រូវការ​របស់​បងប្អូន​ប្រជាកសិករ​ក៏ពិតមែន តែ​នេះ​ជាការ​ចូលរួមចំណែក​ដ​ល់បង​ប្អូន​ប្រជាកសិករ​បាន​មួយកម្រិត ដែរ ហើយ​ខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ នឹង​យក​ពូជស្រូវ​ដែល​ចែកជូន​នាពេល​បន្តិចទៀតនេះ ដើម្បី​ធ្វើការ​ស្តារឡើងវិញ នាពេល​ទឹក​ស្រក​ទៅវិញ និង​បាន​ពូជ​គ្រាប់ស្រូវ​សម្រាប់​បង្កបង្កើនផល​នៅ​ឆ្នាំក្រោយ​ទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្ដេចពិជ័យសនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

28/03/2023
សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

28/03/2023

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​ទៀតថា ដោយ​នាពេល​បច្ចុប្បន្ននេះ​មានការ​បម្រែបម្រួល​អាកាសធាតុ​ទូទាំង​ពិភពលោក និង​នៅក្នុង​តំបន់​បានធ្វើឱ្យ​ប្រទេស​នីមួយៗ ជួបប្រទះ​នឹង​គ្រោះមហន្តរាយ​ផ្សេងៗ​កើតឡើង ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា​យើង មាន​បណ្តា​ខេត្ត​មួយចំនួនទៀត​បាន​ជួបប្រទះ​នឹង​គ្រោះមហន្តរាយ​ផ្សេងៗ​ពីគ្នា ក្នុងនោះ​នៅក្នុង​ខេត្តសៀមរាប​របស់​យើង រយៈពេល ០៩​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ មាន​គ្រោះមហន្តរាយ​កើតជា​ច្រើន ប៉ុន្តែ​នាពេលនេះ​សូម​លើក​យកតែ​គ្រោះរាំងស្ងួត និង​គ្រោះ​ជំនន់​ទឹកភ្លៀង​តែប៉ុណ្ណោះ ដែលមាន​ផលប៉ះពាល់ និង​ខូចខាត គឺ​គិត​ត្រឹម​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ប្រជាកសិករ​ទូទាំង​ខេត្តសៀមរាប​ធ្វើការ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា​បាន​ចំនួន ១៤៧.៩៨០ ហិកតា នៃ​ផែនការ ១៨៦.៥៦៥ ហិកតា ហើយ​ជាមួយនឹង​ការបង្កបង្កើន​ផល​នេះ ដោយ​ពុំមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​បានធ្វើឱ្យ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ទទួលរង​នូវ​គ្រោះរាំងស្ងួត​មាន​សរុប​ចំនួន ៣៦.៤១០ ហិកតា លើ​១១​ក្រុង​-​ស្រុក ស្មើនឹង​៧៤​ឃុំ និង​៥៨៥​ភូមិ មានគ្រួសារ​រងគ្រោះ​សរុប​ចំនួន ៤៣.៨៩៣ គ្រួសារ ក្នុងនោះ​ដំណាំ​ស្រូវ​ខូចខាត​ចំនួន ៤.៦៥៧ ហិកតា លើ​៦​ស្រុក ស្មើ​៣២​ឃុំ និង​២២២​ភូមិ ដែលមាន​គ្រួសារ​រង​ការខូចខាត​ចំនួន ៦.២៣៩ គ្រួសារ​។​

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​បន្ថែមទៀត​ថា នៅក្នុង​កំឡុង​ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក៏មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា បណ្តាលឱ្យមាន​គ្រោះ​ជំនន់​ទឹកភ្លៀង ចំនួន​១០​ស្រុក នៃ​ខេត្តសៀមរាប ក្នុងនោះ​មានស្រុក​ក្រឡាញ់​, ស្រុក​អង្គរជុំ​, ស្រុក​វ៉ារិន​, ស្រុក​ស្វាយ​លើ​, ស្រុក​ស្រីស្នំ​, ស្រុក​ប្រាសាទបាគង​, ស្រុក​អង្គរធំ ស្រុក​ពួក​, ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង ដែល​រង​ផលប៉ះពាល់​ឃុំ​ចំនួន​៣៩ ស្មើនឹង ១២២​ភូមិ ហើយ​បង្កឱ្យមាន​ផលប៉ះពាល់ និង​ការខូចខាត ដោយ​លិច​បរិវេណ​មន្ទីរពេទ្យបង្អែក​ស្រុក និង​មណ្ឌល​សុខភាព ២​កន្លែង​, លិច​បរិវេណ​សាលារៀន ២១ កន្លែង , ទឹក​ហូរ​ចូល​ផ្សារ ១ កន្លែង , ទឹក​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​កម្រិតធ្ងន់ ចំនួន ៥ ខ្នង , ទឹក​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​កម្រិត​ស្រាល ចំនួន ៩១០ ខ្នង , លិច​ស្រូវពង្រោះ​ពលរដ្ឋ ចំនួន ៦.៤៥២ ហិកតា , ដាច់​ស្ពាន ២ កន្លែង ប្រវែង ២៧ ម៉ែត្រ , ប្រព័ន្ធ​ធា​រាស្ត្រ ចំនួន ១២ ក្នុងនោះ ទំនប់ទឹក​ប្រវែង ៦៥៣​ម៉ែត្រ ប្រឡាយ​មេ​ប្រវែង ១.៣៤០​ម៉ែត្រ ប្រឡាយ​រង​ប្រវែង ៣.៤០០​ម៉ែត្រ ប្រឡាយ​ស្រោចស្រព​ប្រវែង ៦០០​ម៉ែត្រ និង​សំណង់​សិល្បការ​ចំនួន ៥​កន្លែង , ផ្លូវ​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ប៉ះពាល់ និង​ខូចខាត ចំនួន​១៥​ខ្សែ ប្រវែង ១៥៣.៩០០​ម៉ែត្រ និង ផ្លូវ​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​រដ្ឋបាលខេត្ត ប៉ះពាល់ និង​ខូចខាត ចំនួន ១១​ខ្សែ ប្រវែង​ចំនួន ១៥ ២៥០​ម៉ែត្រ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្ដេច​ទាំងពីរ តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យើង​នៅ​ទូទាំងប្រទេស និង សម្ដែង​ការសោកស្ដាយ​ចំពោះ​ការខូចខាត​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​យើង​កន្លងមក និង បាន​សម្ដែង​នូវ​ការ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្តល់​គ្រាប់ពូជ​ស្រូវ​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​បាន​ទាន់ពេលវេលា និង អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បោះឆ្នោត​គាំទ្រ​សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អាណត្តិ​ទី​៦​បន្តទៀត ហើយ​សង្ឃឹម​ជឿជាក់ថា នឹង​បន្ត​គាំទ្រ​បេក្ខភាព​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​អាណត្តិ​ក្រោយៗ​ទៀត ។​

​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប មានប្រសាសន៍​ទៀតថា គ្រាប់ពូជ​ស្រូវ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានផ្ដល់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នាពេលនេះ គឺជា​ពូជស្រូវ​មានគុណ​ភាព​ដុះ​បាន​ជិត​១០០​ភាគរយ និង មាន​ទិន្នផល​ខ្ពស់ ដែល​ជំនាញ​កសិកម្ម​បាន​សំរិតសំរាំង​ច្បាស់លាស់ ប៉ុន្តែ​សុំ​កុំ​យកទៅ​កិន​ដើម្បី​ដាំបាយ​បរិភោគ ហើយ​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ទាំងពីរ ត្រូវ​បែងចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទៅតាម​ចំនួន​តម្រូវ​ការដែល​ពួកគាត់​បានស្នើ​សុំ ជាពិសេស អាជ្ញាធរ​ឃុំ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត និង ត្រូវ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក្នុងករណី​ដែល​ពួកគាត់​សុំ​ការពឹង​ពាក់​ពី​យើង ។​

​សូមបញ្ជាក់ថា ចំពោះ​ផលប៉ះពាល់ និង​ការខូចខាត​ដោយ​គ្រោះរាំងស្ងួត ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព​ជំនាញ យើង​បានផ្តល់​គ្រាប់​ពូជស្រូវ ចំនួន​២៩​តោន ជូន​ប្រជាកសិករ​ចំនួន ៥៤០​គ្រួសារ រួចមកហើយ គឺ​នៅ​ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក អ៊ុន ណា​រាជ្យ​

Tags: គ្រោះរាំងស្ងួត​ស្រុក​សូទ្រនិគម​ស្រូវពូជ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនឈើ​ប្រណិត​ចំនួន​៦០០​ដើម ត្រូវ​ដាំ​នៅក្នុង​វត្ត​ពុទ្ធ​ស្ថាន​នគររាជ​ធម្ម​មេត្តា ក្នុង​ក្រុង​សៀមរាប​

កូនឈើ​ប្រណិត​ចំនួន​៦០០​ដើម ត្រូវ​ដាំ​នៅក្នុង​វត្ត​ពុទ្ធ​ស្ថាន​នគររាជ​ធម្ម​មេត្តា ក្នុង​ក្រុង​សៀមរាប​

សាលា​វេស​ហ្គេ​ត​អន្តរជាតិ ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ព្រមទាំង​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

សាលា​វេស​ហ្គេ​ត​អន្តរជាតិ ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៩ -២០២០ ព្រមទាំង​ចែក​សញ្ញាបត្រ និង​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បានប្រកាស​បើក​តាំងពិព័រណ៍​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា លើក​ទី​១ ជា​ផ្លូវការ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1376 shares
    Share 550 Tweet 344
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    888 shares
    Share 355 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    273 shares
    Share 109 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (476)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,029)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,626)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (783)
  • សាសនា និង មនុស្សធម៌ (804)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.