មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ នឹងទទួលរងនូវការផាកពិន័យ
ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប លោក ហ៊ុន រស្មី បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា នេះថា អាជីវករដែរប្រកបរបរលក់ផលិតផលថ្នាំ និងជីគីមីកសិកម្មដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬលក់ផលិតផលដែលគ្មានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ អាចប្រឈមនឹងការផាកពិន័យ និងឈានដល់ការបិទអាជីវកម្ម។ ចំពោះដេប៉ូលក់ថ្នាំ និងជីគីមីកសិកម្ម ត្រូវតែមានលិខិតអនុញ្ញាតបើកអាជីវកម្មដែលទទួលស្គាល់ ពីច្រកចេញចូលតែមួយ និងលក់ផលិតផលកសិកម្មណា ដែលមានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ ...