Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ជម្រុញដល់អ្នកពាក់ព័ន្ធត្រូវខំប្រឹងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍ឲ្យកាន់តែមានប្រសិទ្ធភាព

ដោយ Pothe Thun
27/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ជម្រុញដល់អ្នកពាក់ព័ន្ធត្រូវខំប្រឹងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍ឲ្យកាន់តែមានប្រសិទ្ធភាព
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារដល់មន្ត្រីថ្នាក់ក្រោមជាតិ ជំហ៊ានទី២ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូេះបន្តពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត សម្រាប់ចូលរួមចំណែកបំពេញតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌វីជ្ជាជីវៈ ក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែម។

ឯកឧត្តម ខាយ ឃុនហេង មានប្រសាសន៍ថា សិក្ខាសាលារយៈពេល ៣ថ្ងៃនេះ ពិតជាធ្វើអោយយើងទាំងអស់គ្នាកាន់តែយល់ច្បាស់ថា គ្មានភាពជោគជ័យណាមួយអាចកើតឡើងបានទេ បើគ្មានការពង្រឹងសមត្ថភាពចំណេះដឹង ក្នុងការផ្សាភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តដូចដែលយើងបានឆ្លងកាត់កន្លងមកនេះ។ មួយកម្រិតទៀតស្របតាមការប្តេជ្ញារបស់ថ្នាក់ដឹកនាំក្រសួង ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមរដ្ឋមន្ត្រី គឺចង់អភិវឌ្ឍធនធានមនុស្ស មានចំណេះដឹង បំណិនជំនាញវិជ្ជាជីវៈ និងគុណវុឌ្ឍគ្រប់គ្រាន់ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងឌីជីថល ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបង្ហាញនូវភាពជឿជាក់ថា លទ្ធផលដែលទទួលបានក្នុងអង្គសិក្ខាសាលានាប៉ុន្មានថ្ងៃនេះ ពិតជាមិនទាន់បានល្អគ្រប់ជ្រុងជ្រោយទេ ព្រោះការលើកឡើងនូវដំណោះស្រាយខ្លះមិនទាន់ឆ្លើយតបតាមការចង់បានរបស់សិក្ខាកាម ដោយសារលិខិតបទដ្ឋានគតិយុត្តិខ្លះនៅមានភាពមិនច្បាស់លាស់ ដែលទាមទារអោយមានការធ្វើវិសោធនកម្ម និង កសាងបន្ថែម ឬកែលម្អតាមការចាំបាច់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រី កេត គឹមសុទ្ធ តំណាងសិក្ខាកាមមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តក្រចេះ បានឲ្យដឹងថា បន្ទាប់ពីបានចូលរួមក្នុងសិក្ខាសាលាអស់រយៈពេល៣ថ្ងៃកន្លងមកនេះ សិក្ខាកាមទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗ ពីគ្រូឧទ្ទេស វាគ្មិនជាច្រើនក្នុងការលើកកម្ពស់សមត្ថភាពបំពេញការងាររបស់យើងខ្ញុំទាំងអស់គ្នាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនអោយបានកាន់តែល្អប្រសើរ។ វគ្គសិក្ខាសាលានេះមិនត្រឹមតែទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗបន្ថែមទៀតប៉ុណ្ណោះទេ គឺបានធ្វើអោយមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងមន្ត្រីខេត្តមួយទៅខេត្តមួយទៀត និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។ ជាមួយគ្នានោះលោកស្រី បានស្នើសុំដល់ក្រសួងមានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ជារៀងរាល់ឆ្នាំ និងវគ្គបណ្តុះបណ្តាលថ្មីៗផ្សេងទៀតឱ្យស្របតាមការវិវឌ្ឍន៍ និងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ស្នើសុំក្រសួងមានការរៀបចំទស្សនកិច្ចសិក្សាសម្រាប់មន្ត្រីតាមមន្ទីរ ឱ្យមកទស្សនកិច្ចសិក្សានៅ បណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា ហើយនឹងបានទស្សនកិច្ចនៅក្រសួងផ្ទាល់។

សូមជម្រាបថា សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ជំហានទី២ ដែលរៀបចំឡើងនៅខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការនៃ មន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ មកពីបណ្តាខេត្តចំនួន១៤ សរុបជាង ១០០នាក់៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក្រសួងប្រៃសណីយ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២២គ្រួសារ នៅស្រុកអង្គរជុំ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២២គ្រួសារ នៅស្រុកអង្គរជុំ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បើកវេទិកាសាធារណៈ ដើម្បីទទួលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បើកវេទិកាសាធារណៈ ដើម្បីទទួលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

កម្ពុជា នឹងមានផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ខណ:ផ្លូវល្បឿនលឿនទី៣ នៅសៀមរាប ភ្នំពេញ គ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣ !

កម្ពុជា នឹងមានផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ខណ:ផ្លូវល្បឿនលឿនទី៣ នៅសៀមរាប ភ្នំពេញ គ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.