Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បើកវេទិកាសាធារណៈ ដើម្បីទទួលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

ដោយ Pothe Thun
28/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បើកវេទិកាសាធារណៈ ដើម្បីទទួលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានរៀបចំបើកវេទិកាសាធារណៈ ដើម្បីធ្វើការទទួលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលវេទិកានេះធ្វើឡើងនៅក្នុងបរិវេណវត្ដខ្នាចត្រាច ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ ជាក់ស្ដែងវេទិកានាពេលនេះដែរ គឺប្រជាពលរដ្ឋ បានស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវ សាងសង់កុដ្ឋព្រះសង្ឃស្នាក់នៅ រនាំងដាក់ធ្វើចរាចរណ៍ការពារតាមផ្លូវ បញ្ហាសណ្តាប់ធ្នាប់ ការជួយដោះស្រាយដល់ជីវភាពអតីតយុវជន និងបញ្ហាភូមិឃុំមានសុវត្ថិភាពក៍ដូចជាសេវាសាធារណៈជាដើម។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ស ថាវី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គធំ បានបញ្ជាក់ថា វេទិកានាពេលនេះធ្វើឡើង ដើម្បីប្រមូលយកនូវរាល់បញ្ហា សំណួរ សំណូមពរពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអង្គរធំ យកមកដោះស្រាយជូនពលរដ្ឋ។ ជាក់ស្ដែងចំពោះសំណួរ សំណូមពររបស់ប្រជាពលរដ្ឋនាថ្ងៃនេះដែរ គឺក្រុមការងារបានទទួលយក និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋជាបន្តបន្ទាប់នៅពេលខាងមុខ។

ជាមួយគ្នានោះដែរ ឯកឧត្ដម ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន រួមនឹងក្រុមការងារទាំងអស់ ត្រូវបន្តបំរើសេវាសាធារណៈដែលជាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវអនុវត្តការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ជៀសវាងនូវបាតុភាពស៊ីសំណូកសូកប៉ាន់ លើការផ្តល់សេវាសាធារណៈផ្សេងៗ។ ក្នុងនោះត្រូវចងចាំថា ការបំពេញតួនាទីភារៈកិច្ចក្នុងការងារ បើមានចំណុចល្អ គឺមិនសូវទទួលបានការកោតសរសើរនោះទេ តែបើភ្លាត់ឱ្យមានលេចចេញចំណុចមិនល្អនោះអ្វីៗដែលខំធ្វើកន្លងមក វានឹងក្លាយទៅជាអសារឥតការ។ ដោយឡេកគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ជាគោលដៅដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយតម្រូលឲ្យអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ធ្វើយ៉ាងណាឲ្យក្នុងមូលដ្ឋានទាំងមូល ជាពិសេសប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាពក្នុងការរស់នៅ និងគ្មានរាល់ភាពអសន្តិសុខទាំងអស់ក្នុងមូលដ្ឋានយើង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: វេទិកាសាធារណៈស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា នឹងមានផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ខណ:ផ្លូវល្បឿនលឿនទី៣ នៅសៀមរាប ភ្នំពេញ គ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣ !

កម្ពុជា នឹងមានផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ខណ:ផ្លូវល្បឿនលឿនទី៣ នៅសៀមរាប ភ្នំពេញ គ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣ !

ក្បាលដីជាង ៨០០ក្បាលដី របស់ពលរដ្ឋនៅឃុំកំពង់ក្តី ស្រុកជីក្រែង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ក្បាលដីជាង ៨០០ក្បាលដី របស់ពលរដ្ឋនៅឃុំកំពង់ក្តី ស្រុកជីក្រែង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០២៣

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.