Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្បាលដីជាង ៨០០ក្បាលដី របស់ពលរដ្ឋនៅឃុំកំពង់ក្តី ស្រុកជីក្រែង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ដោយ Pothe Thun
28/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
81
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកជីក្រែង បានធ្វើការប្រកាសចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុរបស់កម្មវិធី អនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិពោធិ៍សេរី ឃុំកំពង់ក្តី ស្រុកជីក្រែង ក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។

លោក បូ ម៉េងទ្រី អភិបាលនៃណៈអភិបាលស្រុក ជីក្រែង បានឲ្យដឹងថា យោងតាមលទ្ធផលនៃដំណើរការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិពោធិ៍សេរី ឃុំកំពង់ក្តី មានក្បាលដីសរុបចំនួន ៩១២ក្បាលដី ហើយអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) បានសរុបចំនួន ៨០៩ក្បាលដី និងក្បាលដីចំនួន ១០៣ក្បាលដី ទៀតដែលមិនទាន់អាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនបាន ដោយសារពាក់ព័ន្ធនឹងក្បាលពីគ្មានទិន្នន័យ ជំទាស់តវ៉ាពាក់ព័ន្ធនឹងផ្លូវ ប្រឡាយ និងក្បាលដី ជាបំបុរាណដ្ឋានជាដើម ហើយគណៈកម្មការរដ្ឋបាលនឹងបន្តដោះស្រាយ ជាបន្ត បន្ទាប់ទៀត ហើយក្បាលដីពាក់ព័ន្ធនឹងបុរាណដ្ឋាន រដ្ឋបាលខេត្តបាននឹងបន្តសហការជាមួយអាជ្ញាធរ ជាតិអប្សរា មន្ទីរ អង្គភាពពាក់ព័ន្ធ ពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្ថែមទៀត។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានប្រសាសន៍ថា៖ ថ្ងៃនេះ ភូមិពោធិ៍សេរី ត្រូវបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ចំពោះតែក្បាលដីណាដែលមិនមានទំនាស់តវ៉ា ឬ ជាប់ពាក់ ព័ន្ធនឹងបុរាណដ្ឋាន។ ចំពោះក្បាលដី ជាប់ព័ន្ធនឹង ទំនាស់តវ៉ាផ្សេងៗ គណះកម្មការរដ្ឋបាលនឹងបន្ត ពិនិត្យ និងដោះ ស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការចេញប័ណ្ណជូនម្ចាស់ដីជាបន្តទៀត។ ដោយឡែកចំពោះក្បាលដីជាប់ពាក់ព័ន្ធនឹងតំបន់ បុរាណដ្ឋាន ដែលបានការពារដោយអាជ្ញាធជាតិអប្សរា និងមន្ទីរធម៌និងវិចិត្រសិល្បៈរដ្ឋបាលខេត្តបាននឹងបន្ត សហការណ៍ ដោះស្រាយតាមវីតិវិធីបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការបញ្ជាក់របស់លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ការមកទទួលយកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ គឺមានរយៈពេល ៣សប្តាហ៍ គិតចាប់ពីនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះតទៅ មានទីតាំងស្ថិតនៅការិយាល័យរៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងសុរិយោដីភូមិបាលស្រុកជីក្រែង ដោយភ្ជាប់មកជាមួយប័ណ្ណសម្គាល់សិទ្ធិ និងអត្តសញ្ញាណបត្រ ប៉ុន្តែបើផុតរយៈពេលកំណត់ខាងលើនេះ ម្ចាស់ដី ឬ អ្នកកាន់កាប់ដីត្រូវ ទៅទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដែល មានទីតាំងស្ថិតនៅក្នុងមណ្ឌលរដ្ឋបាលមន្ទីខេត្តសៀមរាប។

លោក លី សំរិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា បច្ចុប្បន្នរដ្ឋបាលខេត្ត បានអនុវត្តការងាររបស់ខ្លួនលើការងារចុះបញ្ជីដីធ្លីនេះទទួលបានលទ្ធផលជាច្រើន ដូចនេះដើម្បីជំរុញឱ្យកិច្ចការនេះដំណើរការបានកាន់តែល្អប្រសើរ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច និងក្រុមការងាររបស់មន្ទីរជំនាញក្នុងការងារចុះបញ្ជីដីធ្លីនេះ។ លោកអភិបាលរងខេត្ត បន្តថា ស្រុកជីក្រែង គឺជាស្រុកទី១ ដែលទទួលបាន វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នេះជាលទ្ធផល ដែលរដ្ឋ និងប្រជាពលរដ្ឋជាម្ចាស់ ដី ឬនិងអ្នកកាន់កាប់ដី ទទួលបាននូវសារៈប្រយោជន៍ ដូចជា ៖ រដ្ឋគ្រប់គ្រងបានដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការងាររៀបចំ ដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកំរិតជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី របស់ប្រជា ពលរដ្ឋ ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានា ដោយរដ្ឋ និងអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ និងអាចប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ ឬ អាជីវកម្មរបស់ខ្លួនជាដើម៕

អត្ថបទ និងរូបភាព៖ លោក ហ៊ុន ឆៃលាង
កែសម្រួល៖ លោក លីវ សាន្ត

Tags: ប័ណ្ណកម្មសិទ្ធិដីធី្លស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០២៣

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០២៣

សាលាធម្មសភា ផ្លូវថ្នល់និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តគគីរ ស្រុកប្រាសាទបាគង ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សាលាធម្មសភា ផ្លូវថ្នល់និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តគគីរ ស្រុកប្រាសាទបាគង ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ប្រភពដើមផលិតកម្មបិតលើផលិតផលដាក់លក់នៅលើទីផ្សារ មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេសទេ ប៉ុន្តែវានឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេស

ប្រភពដើមផលិតកម្មបិតលើផលិតផលដាក់លក់នៅលើទីផ្សារ មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេសទេ ប៉ុន្តែវានឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.