Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាលាធម្មសភា ផ្លូវថ្នល់និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តគគីរ ស្រុកប្រាសាទបាគង ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
28/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសាលាធម្មសភា រួមនឹងផ្លូវថ្នល់ សមិទ្ឋផលនានាជាច្រើនទៀត ឋិតក្នុងវត្តសុវណ្ណព្រឹក្សា ហៅវត្តគគីរ ភូមិស្រិតខាងកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកស្រី យូ សុភា អភិបាលរងខេត្ត រួមជាមួយវត្តមានលោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ដូនជីតាជី លោកគ្រូអ្នគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់។

បើតាមគណៈកម្មការបានឲ្យដឹងថា សមិទ្ឋផលថ្មីៗក្នុងវត្តគគីរ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះមានដូចជា៖ សាលាធម្មសភាមួយខ្នង មានទំហំ ១៦គុណនឹង ៣៧ម៉ែត្រ ផ្លូវថ្នល់មុខវត្តប្រវែង ១.២០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងសមិទ្ឋិផលនានាមួយចំនួនទៀតចំណាយក្នុងការកសាងអស់ថវិកាសរុបជាង ៤១ម៉ឺនដុល្លា និងនៅខ្វះថ្លៃជាងនិងសម្ភារៈសំណង់ ៦ម៉ឺន ៨ពាន់ដុល្លារទៀត។

លោកស្រី យូ សុភា អភិបាលរងខេត្ត មានប្រសាសន៍ថា សង្គមខ្មែរយើងបានចាត់ទុកព្រះពុទ្ឋសាសនា ជាវិស័យដ៏មានសារៈសំខាន់ ជាដៃគូអភិវឌ្ឍមិនអាចខ្វះបាន ហើយពុទ្ឋចក្រដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងបានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងវិស័យនេះ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពុទ្ឋបរិស័ទ មកបំពេញបុណ្យកុសលតាមសេចក្តីជ្រះថ្លា ជាមួយគ្នានេះវត្តអារាមបានផ្តល់គុណសម្បត្តិដល់ពុទ្ឋបរិស័ទដែលមានព្រះសង្ឃជាតួអង្គសំខាន់ និងបានជួយអភិវឌ្ឍសង្គមកម្ពុជាតាំងពីសម័យមុនរហូតមកដល់បច្ចុប្បន្ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានថ្លែងការកោតសរសើរ ចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តគគីរ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យធនធ្វើឲ្យការកសាងសាលាធម្មសភា និងសមិទ្ឋផលមួយចំនួនទៀត បានសម្រេចរួចរាល់ជាស្ថាពរ។

ឯកឧត្តម មានប្រសាសន៍ទៀតថា ប្រទេសកម្ពុជាបានជួបនូវវិបត្តិសង្គ្រាមស៊ីវិលរ៉ាំរ៉ៃអស់ជាច្រើនទសវត្ស ជាពិសេសក្នុងអំឡុង ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងរបបប៉ុល ពត កម្ពុជាទាំងមូលរងនូវទុក្ខសោកនាដកម្មយ៉ាងធំធេងដែលមិនត្រឹមតែប្រជាជនសាមញ្ញដែលត្រូវរបបនោះកាប់សម្លាប់ទេ សូម្បីព្រះសង្ឃ និងហេដ្ឋារចនាសម្ពន្ឋ័សង្គមជាតិក៍ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ ព្រះសង្ឃ វត្តអារាមនិងសាសនាផ្សេងៗទៀត ក៍ត្រូវទទួលរងនូវការកាប់សម្លាប់ និងបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ ប៉ុន្តែដោយសារគុណថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ យើងបានរស់រានមានជីវិតឡើងវិញ ដោយសារតែមានប្រមុខដឹកនាំប្រទេស គឺសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រទេសឡើងវិញជាបន្តបន្ទាប់។ ជាមួយនោះឯកឧត្តម ក៏បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ។

សូមជម្រាបថា ក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានប្រគេនព្រះចៅអធិការវត្តនូវថវិកាចំនួនប្រគេនបច្ច័យចំនួន ១០លានរៀល និងចែកជូនតាជីយាយជី២០០នាក់ សិស្សានុសិស្ស១០០នាក់ លោកគ្រូអ្នកគ្រូ១៥នាក់ ប្រជាពលរដ្ឋ១.០០០នាក់ សរុបអស់ថវិកា ១៧លានរៀលផងដែរ៕

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: វត្តគគីរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រភពដើមផលិតកម្មបិតលើផលិតផលដាក់លក់នៅលើទីផ្សារ មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេសទេ ប៉ុន្តែវានឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេស

ប្រភពដើមផលិតកម្មបិតលើផលិតផលដាក់លក់នៅលើទីផ្សារ មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេសទេ ប៉ុន្តែវានឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេស

ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

អាជ្ញាធរខេត្តព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមដង្ហែពិធីបុណ្យវិសាខបូជាតាមដងផ្លូវសំខាន់ជាច្រើនក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្តព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមដង្ហែពិធីបុណ្យវិសាខបូជាតាមដងផ្លូវសំខាន់ជាច្រើនក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.