Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរខេត្តព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមដង្ហែពិធីបុណ្យវិសាខបូជាតាមដងផ្លូវសំខាន់ជាច្រើនក្នុងក្រុងសៀមរាប

ដោយ Pothe Thun
04/05/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាជ្ញាធរខេត្តព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមដង្ហែពិធីបុណ្យវិសាខបូជាតាមដងផ្លូវសំខាន់ជាច្រើនក្នុងក្រុងសៀមរាប
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ សាលាអនុគណក្រុងសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំដង្ហែក្បួនបុណ្យវិសាខបូជាតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប និងពេលរសៀលបានរៀបចំពិធីប្រកាសវិសាខបូជាព.ស ២៥៦៧ ក្នុងបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប ក្រោមការចូលរួមពីលោកស្រីយូ សុភា អភិបាលរងខេត្ត មន្ត្រីសង្ឃខេត្ត-ក្រុង ព្រះចៅអធិការតាមបណ្តាវត្តវ៉ាអារាមក្នុងក្រុង ប្រធានអនុប្រធានមន្ទីរអង្គភាពមួយចំនួន ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់។

ក្នុងឱកាសនោះ លោកស្រី យូ សុភា បានថ្លែងកោតសរសើរប្រគេនចំពោះព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងការចូលរួមពីសប្បុរសជនជិតឆ្ងាយ រួមគ្នារៀបចំកម្មវិធីបុណ្យវិសាខបូជានេះឡើង ដើម្បីរំលឹកដល់សម័យទាំងបីរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺថ្ងៃទ្រង់ប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃទ្រង់យាងចូលបរិនិព្វាន និងសម្តែងនូវកតញ្ញូកតវេទិតា ថ្វាយចំពោះព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង។ លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ឆ្នាំនេះយើងបានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជាជាថ្មីម្ដងទៀត ហើយបានប្រព្រឹត្តិទៅយ៉ាងអធិកអធម នៅតាមវត្តអារាមទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន និងទៅអនាគតហើយបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ព្រះតេជគុណ តាត មហាទី ព្រះធម្មធរអនុគណក្រុងសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រឥន្ទកោសា មានសង្ឃដីកាបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា គឺការរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ រួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាន។ ព្រះសមា្មសម្ពុទ្ធ ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជចំនួន ៦២៣ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹងកា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខនាវេលាទៀបភ្លឺ។ ព្រះបរមគ្រូនៃយើងទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ព្រះវស្សា រហូតមកដល់ពេលនេះ ព្រះសក្យមុនីបានរលត់សង្ខារអស់រយៈពេល ២៥៦៧ឆ្នាំហើយ។ សម្រាប់ការប្រារព្ធពិធីក្នុងសាសនាព្រះពុទ្ធនាពេលនេះដែរ គឺជាតួនាទីពុទ្ធបរិសទ្ធគ្រប់រូប ដើម្បីថែរក្សាការពារ និងផ្សព្វផ្សាយនូវគុណតម្លៃរបស់ព្រះពុទ្ធសាសនា និងដើម្បីបញ្ជាក់ពីកតញ្ញូ ចំពោះព្រះពុទ្ធជាម្ចាស់ ដែលជាវិថីឆ្ពោះទៅរកសេចក្តីសុខ សុភមង្គល និងសន្តិភាពសម្រាប់ជីវិតសត្វលោកគ្រប់ស្រទាប់វណ្ណៈដែលមិនអាចកាត់ថ្លៃបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា សម្រាប់ការដង្ហែពិធីបុណ្យវិសាខបូជានៅថ្ងៃនេះដែរ គឺមានការដង្ហែក្បួនចេញពីបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ទៅតាមផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន រួចបន្តទៅកាន់ផ្លូវជាតិលេខ៦ បត់ចូលតាមវត្តរាជបូព៌ បន្តទៅផ្សារចាស់ រួចទៅតាមផ្លូវស៊ីវុត្ថា រហូតដល់វត្តទេពពោធិវង្ស វិញ។ ជាមួយគ្នានោះ ក្នុងពិធីដង្ហែនេះដែរ ក៏មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីសង្ឃក្នុងខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពក្នុងខេត្ត ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ផងដែរ៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: បុណ្យវិសាខបូជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

រដ្ឋបាលខេត្តសៀមរាប រៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋបាលខេត្តសៀមរាប រៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពពាក់ស្នែង

ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពពាក់ស្នែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.