Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពពាក់ស្នែង

ដោយ Pothe Thun
16/05/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពពាក់ស្នែង
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដម ស ថាវី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពពាក់ស្នែង និងបាននាំយកអំណោយមួយចំនួនជូនមណ្ឌលសុខភាព និងអ្នកជំងឺ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ស ថាវី បាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្ដសៀមរាប ជូនចំពោះប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅនៅមណ្ឌលសុខភាពពាក់ស្នែងទាំងអស់។ ឯកឧត្ដមបន្ដថា បញ្ហាសុខភាពមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរស់នៅប្រចាំថ្ងៃ ដែលត្រូវបានគិតគូរពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះរាជរដ្ឋាភិបាល បានចូលរួមលើកកម្ពស់ និងគាំទ្រដល់អ្នកក្រីក្រ មកទទួលសេវាប្រកបដោយសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដម បានបង្ហាញថា ជាង៤០ឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចការងារជាច្រើន ប៉ុន្តែយ៉ាងណាក៏ដោយក៏នៅមានកិច្ចការជាច្រើនទៀតដែលរាជរដ្ឋាភិបាលត្រូវធ្វើការអភិវឌ្ឍ សម្រាប់ការរីកចម្រើនដល់បងប្អូនប្រជាពលរដ្ឋ។ ហើយបញ្ហាសុខភាព ក៏ធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងបាត់បង់នូវពេលវេលាកិច្ចការប្រកបការងារ និងបាត់នូវប្រាក់ចំណូលក្នុងគ្រួសារទៀតផង។ ដើម្បីរក្សាបាននូវសុខភាពល្អ យើងគ្រប់រូបក៏ត្រូវគោរពឲ្យបានក្នុងការថែរក្សាអនាម័យ បរិស្ថាន ការបរិភោគ គឺផឹកស្អាត ហូបស្អាត មានអនាម័យល្អ ក្នុងការកាត់បន្ថយការចំណាយថវិកាក្នុងក្រុមគ្រួសារទៀតផង។ ឯកឧត្ដម ក៏បានណែនាំដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺ ត្រូវគោរពឲ្យបាននូវវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានទៀងទាត់ពេលវេលា ដើម្បីឲ្យបងប្អូនបាន ឆាប់ជាផ្សះស្បើយពីជំងឺ នឹងបានវិលត្រលប់ទៅកាន់លំនៅដ្ឋាន ប្រកបមុខរបរចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារខ្លួន។ ម្យ៉ាងទៀតសូមបងប្អូន នៅពេលប្រើប្រាស់ឱសថព្យាបាល ក៏ត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យ ពីព្រោះថា ឱសថគឺជាអាវុធមុខពីរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

កម្មវិធីយុវជន២១ បើវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់និស្សិតឧត្ដមសិក្សាជិត១០០នាក់ នៅសៀមរាប

កម្មវិធីយុវជន២១ បើវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់និស្សិតឧត្ដមសិក្សាជិត១០០នាក់ នៅសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.