Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

ដោយ Pothe Thun
16/05/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ
101
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវបេតុងថ្មីមួយខ្សែមានប្រវែងជិត២០គីឡូម៉ែត្រ ចេញពីទីរួមស្រុកអង្គរធំ និងផ្លូវមួយខ្សែទៀតប្រវែងជិត២គីឡូម៉ែត្រ ចូលតំបន់អភិវឌ្ឍន៍ពាក់ស្នែងថ្មី នៃឃុំពាក់ស្នែង បានស្ថាបនាដោយកងវិស្វកម្មសម្ដេចតេជោនាយករដ្ឋមន្ដ្រី មកដល់ពេលនេះបានកសាងជិតរួចរាល់ហើយ។
ប្រជាពលរដ្ឋ រស់នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប បានឱ្យដឹងថា ការស្ថាបនាផ្លូវបេតុងនេះ ក្រោយពេលសម្ដេចតេជោបានប្រកាសអភិវឌ្ឍន៍តំបន់ពាក់ស្នែងថ្មីឱ្យទៅជាទីប្រជុំជនដ៍ធំ សម្រាប់ប្រជាពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅទីនោះ ក៍ដូចជាប្រជាពលរដ្ឋរស់នៅទីនោះផ្ទាល់ដែរផង។

ពួកគាត់ បន្ដថា ផ្លូវនេះជាផ្លូវបេតុងថ្មីហើយធំទូលាយ នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសបានជួយលើកស្ទួយកម្ពស់ជីវភាពរបស់ពលរដ្ឋនៅតំបន់នេះផងដែរ ព្រោះថាផ្លូវនោះ កន្លងមករងការខូចខាត ពិបាកធ្វើចរាចរណ៍ ដោយសាររថយន្ដដឹកធ្ងន់ បណ្ដាលឱ្យខូចខាតផ្លូវ។
ពួកគាត់បានសម្ដែងសប្បាយរីករាយ និងសប្បាចិត្ដព្រោះការធ្វើចរាចរណ៍បានទាន់ពេលវេលា ព្រមទាំងចំណេញទាំងថវិកាធ្វើដំណើរផងដែរ ។ពួកបានថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលបានអភិវឌ្ឍន៍តំបន់នោះ ឱ្យក្លាយជាទីកន្លែងរស់នៅដ៍ល្អរបស់ប្រជាពលរដ្ឋ។ ពួកគាត់បានបន្ដថា ផ្លូវបេតុងមួយខ្សែនេះ មានសារសំខាន់ក្នុងការដឹកជញ្ជូនដំណាំកសិកម្មរបស់អ្នកភូមិ ដោយចេញពីចំណុចទីរួមស្រុកអង្គរធំ ឆ្ពោះទៅឃុំពាក់ស្នែង និងឆ្ពោះទៅកាន់តំបន់អភិវឌ្ឍន៍ពាក់ស្នែងថ្មីសម្រាប់ប្រជាពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់រមណីយដ្ឋានអង្គរ។ការអភិវឌ្ឍរីកចំរើនឥតឈប់ឈរបស់សម្ដេចតេជោ បង្ហាញពីប្រទេសជាតិមានសន្ដិភាព និងការរស់នៅក្រោមដំបូលសន្តិភាព៕


អត្ថបទ រូបភាព ៖ ឈិត សាវី

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ផ្លូវ​បេតុងស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

កម្មវិធីយុវជន២១ បើវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់និស្សិតឧត្ដមសិក្សាជិត១០០នាក់ នៅសៀមរាប

កម្មវិធីយុវជន២១ បើវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់និស្សិតឧត្ដមសិក្សាជិត១០០នាក់ នៅសៀមរាប

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ធ្វើពិព័រណ៍វត្ថុបុរាណ បង្ហាញឱ្យសាធារណៈជនស្វែងយល់ពីវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ធ្វើពិព័រណ៍វត្ថុបុរាណ បង្ហាញឱ្យសាធារណៈជនស្វែងយល់ពីវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.