Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កម្មវិធីយុវជន២១ បើវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់និស្សិតឧត្ដមសិក្សាជិត១០០នាក់ នៅសៀមរាប

ដោយ Pothe Thun
18/05/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
កម្មវិធីយុវជន២១ បើវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់និស្សិតឧត្ដមសិក្សាជិត១០០នាក់ នៅសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់យុវជន១០០នាក់មកពីគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជនចំនួន២៤ នៃកម្មវិធីយុវជន២១ ក្រោមប្រធានបទ សហគ្រិនឌីជីថលនាវានុវត្ដន៍អាជីវកម្ម ដែលពិធីនេះ ធ្វើឡើងមានរយៈពេល៧ថ្ងៃ នៅមជ្ឍមណ្ឌលជាតិយុវជនកម្ពុជាខេត្ដសៀមរាប ដើម្បីសម្រេចបាននូវចក្ខុវិស័យការអភិវឌ្ឍសេដ្ឋកិច្ចបែបឌីជីថល ។

ឯកឧត្ដម ចឹក លីម អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជនបានថ្លែងនៅក្នុងពិធីបើកវគ្គ នាថ្ងៃទី១៨ខែឧសភានេះថា កម្មវិធី “យុវជន២១”. បានចូលរូមចំណែកយ៉ាងច្រើន ក្នុងការបណ្ដុះបណ្តាលធនធានសហគ្រិន វ័យក្មេង មានគំនិតច្នៃប្រឌិត នវានុវត្តន៍ ភាពជាអ្នកដឹកនាំ និងការប្រើប្រាស់ឌីជីថលសម្រាប់ដោះស្រាយបញ្ហាសង្គម និងសហគមន៍រស់នៅរបស់ខ្លួន។ វគ្គបណ្ដុះគំនិតនវានុវត្ដន៍នេះ មានបេក្ខជនចំនួន១០ក្រុមបានជាប់ក្នុងការប្រកួតជម្រុះ កាលពីថ្ងៃទី០២ ទី០៣ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ហើយបន្តមកទទួលការបណ្ដុះបណ្តាលស៊ីជម្រៅបន្ដទៀត ខណៈដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំធ្វើការស្ដារឡើងវិញបន្ទាប់ពីកូវីដ១៩។

ឯកឧត្ដមបន្ដថា កម្មវិធីនេះ ត្រូវបានរៀបចំឡើង តាមវគ្គនីមួយៗ មានទាំងវគ្គបណ្តុះបណ្តាល វគ្គប្រកួតប្រជែង និងការចុះកម្មសិក្សាអនុវត្តគម្រោងជាក់ស្ដែង ដើម្បីជាប្រទីបបំភ្លឺផ្លូវសម្រាប់កិច្ចការភាពជាសហគ្រិនភាព និងធុរកិច្ចបែបឌីជីថលជូន ដល់និស្សិត។ ឯកឧត្ដមបន្ដថា ក្រុមការងារបច្ចេកទេសខិតខំ រៀបចំឡើងមកនេះ គឺដើម្បីឱ្យប្អូនៗមានស្មារតីហ៊ានទទួលយករឿងទាំងឡាយដែលកើតមាននៅក្នុងជីវិតយើង ទាំងភាពជោគជ័យ និងបរាជ័យ ជាពិសេស ត្រូវសិក្សានៅកំហុស និងបទពិសោធន៍ ដើម្បីយកធ្វើជាមេរៀន និងជាដំណោះស្រាយសម្រាប់អនាគតខាងមុខ ជាពិសេសដំណោះស្រាយបែបឌីជីថល។ តាមរយៈកម្មវិធីបណ្តុះបណ្តារយៈពេលមួយសប្តាហ៍ពេញនេះ គឺផ្តោតលើការរៀបចំសៀវភៅផែនការអាជីវកម្ម មានលក្ខណៈសិក្សាស្រាវជ្រាវ វិភាគកាន់តែស៊ីជម្រៅជាងវគ្គមុនៗ និងការចុះកម្មសិក្សានៅវគ្គបន្ទាប់ ដើម្បីអភិវឌ្ឍន៍បន្ថែមលើផែនការអាជីវកម្មរបស់ខ្លួន និងដើម្បីត្រៀមខ្លួនទៅវគ្គបន្ទាប់ទៀត។
កម្មវិធីបណ្តុះបណ្តាលនេះ គឺមានលក្ខណៈតាមទម្រង់ Bootcamp ដែលប្រទេសជឿនលឿនអនុវត្តជាយូរណាស់មកហើយ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

យោងតាមរបាយការណ៍របស់លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជនបានឱ្យដឹងថា កម្មវិធីយុវជន២១នេះ បានរៀបចំឡើងនៅក្នុងឆ្នាំ២០២១ ក្នុងគោលបំណងប្រែក្លាយ និងអភិវឌ្ឍន៍សមត្ថភាពយុវជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សដែលមានបំណិនសហគ្រិនភាព ភាពជាអ្នកដឹកនាំ និងបំណិនសត្ដវត្ស៍ទី២១ ឆ្លើយតបទៅនឹងបរិបទបដិវត្តឧស្សាហកម្ម៤.០ ។ កម្មវិធី “យុវជន២១” នឹងបណ្តុះបណ្តាល យុវជន ឱ្យចេះរៀបចំ និងអនុវត្តគម្រោងអាជីវកម្មបែបឌីជីថល (Digital Business Model) តាមរយៈការប្រកួតប្រជែងដណ្ដើមជ័យលាភីរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកបន្ដថា កម្មវិធីនេះ ប្រព្រឹត្តទៅក្នុងទម្រង់ចម្រុះមានចំនួន៧វគ្គ វគ្គទី១៖ ការផ្សព្វផ្សាយជ្រើស រើសបេក្ខជន វគ្គទី២៖ សិក្ខាសាលាបណ្តុះបណ្តាលបឋម វគ្គទី៣៖ ការប្រកួតជម្រុះយក១០ក្រុម វគ្គទី៤៖ កម្មវិធីបណ្តុះគំនិតនវានុវត្តន៍អាជីវកម្ម ដែលបាននិងកំពុងប្រព្រឹត្តទៅនាពេលនេះដែលមានរយៈ
ពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់២៤ខែឧសភា ឆ្នាំ២០២៣ និងវគ្គបន្ទាប់ ការចុះកម្មសិក្សា ការប្រកួតជម្រុះយក៣ក្រុម និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ។ ក្នុងឆ្នាំ២០២៣ ដែលជារដូវកាលទី៣នេះ កម្មវិធីទទួលបានការចូលរួមពីសាកលវិទ្យាល័យ សរុបចំនួន២៤ ដែលក្នុងនោះមានគ្រូដឹកនាំ២៤រូប និងបេក្ខនិស្សិតចំនួន១៩២រូប។

បន្ទាប់ពីការ ប្រកួតប្រជែងកម្មវិធីជ្រើសរើសបានគម្រោងផែនការអាជីវកម្មឆ្នើម ចំនួន១០ បន្តមកចូលរួមកម្មវិធីនាពេលនេះ ដែលមានគ្រូដឹកនាំ១០រូប និងបេក្ខនិស្សិតចំនួន៨០រូប។សាកលវិទ្យាល័យទាំង១០នោះ រួមមាន សាកលវិទ្យាល័យអន្តរជាតិ រ៉ាហ្គន វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ឃ.ភ.ម សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអាស៊ី អ៊ឺរ៉ុប វីទ្យាស្ថានខេមអេដ (CamEd) សាកលវិទ្យាល័យវេស្ទើន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមា៕

អត្តបទ និងរូបភាព ឈិត សាវី

Tags: កម្មវិធីយុវជន២១
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ធ្វើពិព័រណ៍វត្ថុបុរាណ បង្ហាញឱ្យសាធារណៈជនស្វែងយល់ពីវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ធ្វើពិព័រណ៍វត្ថុបុរាណ បង្ហាញឱ្យសាធារណៈជនស្វែងយល់ពីវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន៣៣១នាក់

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន៣៣១នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.