Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន៣៣១នាក់

ដោយ Pothe Thun
18/05/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន៣៣១នាក់
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប តំណាំងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ។ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនដល់អតីតយុទ្ធជនកម្ពុជា ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ៣៣១នាក់ ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅស្រុកក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ចូលរួមផងដែរ ។

បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់លោកវរៈសេនីយ៍ទោ ហ៊ន បូវុធ អធិការនគរបាលស្រុកក្រឡាញ់ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកក្រឡាញ់ បានបញ្ជាក់ថា អតីតយុទ្ធជនទូទាំងស្រុក សរុប៣៤៥នាក់ សុំជូលជាសមាជិកសមាគម ២២៣នាក់ ព្រមទាំងបានចុះជួយដល់គ្រួសារអតីតយុទ្ធជនជួបការលំបាក និងផ្តល់នូវថវិកាមរណៈសង្រ្គោះដល់ក្រុមគ្រួសារនៃសពទៀតផង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍សំណេះសំណាលនោះដែរលោក នាក់ ណេរ៉ុន ក៏បានលើកផងដែរ អំពីការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទេសក៏ឯក ប្រតិបត្តិករសន្តិភាព បានរៀបចំបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនបងប្អូននាពេលនេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការគោរពដឹងគុណ នូវវីរៈភាពអង់អាចក្លាហាន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើមី្បជាតិមាតុភូមិ និងសន្តិភាព បានធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពការងារ ពលី មរណៈ បានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ។ លោកអភិបាលរងខេត្ត ក៏បាន លើកផងដែរ អំពីការកាត់ឆ្វៀលដីព្រៃលិចទឹក ក្នុងតំបន់បី ផ្តល់ជូនបងប្អូនដែលរស់នៅស្នាក់អាស្រ័យតាំងពីបុរាណកាលមក ឲ្យមានសិទ្ធិកាន់កាប់ និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូន ដើមី្បប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ក្នុងគ្រួសារ ។

ក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្តេចទាំងទ្វេមិនបានចុះមកផ្ទាល់ក៏ដោយ។ ឯកឧត្តមបានយកឱកាសនោះ ថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន ហើយទទួលបាននូវសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ ។


ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូន នៅក្នុងមហាគ្រួសារតែមួយ ។ ទន្ទឹមនឹងនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ព្រមទាំងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រៀមរាល់ឯកសាររបស់ខ្លួន ដើមី្បទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ និងចូលរួមជម្រុញកូនចៅរបស់ខ្លួនឲ្យបានចូលសិក្សា និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ នៅពេលបើកបរ
នៅក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ និងប្រតិភូ បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប ទាំង៣៣១នាក់ ព្រមទាំងចែកជូនអំណោយដល់បងប្អូនអតីតយុទ្ធជន ទាំង៣៣១នាក់ ម្នាក់ៗទទួលបាន អង្ករ ១៥គីឡូក្រាម ថវិកា ៥ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕

អត្តបទ រូបភាព៖ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tags: អតីតយុទ្ធជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងាររាជរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីតាមយន្តការឈ្នះៗ

ក្រុមការងាររាជរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីតាមយន្តការឈ្នះៗ

រដ្ឋបាលខេត្តសៀមរាបប្រារព្ឋទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៣

រដ្ឋបាលខេត្តសៀមរាបប្រារព្ឋទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៣

អភិបាលស្រុកបន្ទាយស្រី៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង និងជាការចងចាំដ៏ឈឺចាប់ ទោះកន្លងទៅអស់ជិត៤០ឆ្នាំក្ដី

អភិបាលស្រុកបន្ទាយស្រី៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង និងជាការចងចាំដ៏ឈឺចាប់ ទោះកន្លងទៅអស់ជិត៤០ឆ្នាំក្ដី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.