Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងាររាជរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីតាមយន្តការឈ្នះៗ

ដោយ Pothe Thun
18/05/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីតាមយន្តការឈ្នះៗ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្ដម ស ថាវី បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំធ្វើការដោះស្រាយសំណូមពររបស់ពលរដ្ឋ ក៏ដូចជាការដោះស្រាយទំនាស់ដីធ្លីក្នុងមូលដ្ឋាន ដោយប្រើយន្តការឈ្នះៗ ដែលដាក់ចេញដោយសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តម ស ថាវី បានលើកឡើងបែបនេះ នៅក្នុងវេទិការសាធារណៈ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅភូមិ លៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលវេទិការនេះរៀបចំដោយក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអង្គរធំ ដើម្បីឱ្យប្រជាពលរដ្ឋសំណូមពរ និងដាក់សំណើនូវក្ដីកង្វល់ និងបញ្ហាផ្សេងៗទៀត សម្រាប់ឱ្យអាជ្ញាធរជួយដោះស្រាយ។

ឯកឧត្ដម ស ថាវី លើកឡើងថា តាមរយៈវេទិកាសាធារណៈ ដែលរៀបចំឡើងនៅថ្ងៃនេះ បានលើកយកមកដោះស្រាយជាបន្តបន្ទាប់ ទៅតាមសំណើរ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ទៅតាមស្ថានភាពជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសប្បាយ។ ឯកឧត្ដមក៏បានក្រើនរំលឹកដល់ អាជ្ញាធរភូមិឃុំ មន្ត្រីតាមបណ្តាការិយាល័យស្រុក និងសមាជិក ក្រុមការងារចុះជួយស្រុក ត្រូវបន្តបំរើសេវាសាធារណៈដែលជាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយប្រកាន់ខ្ជាប់តែអំពើល្អ និងត្រូវអនុវត្តការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ចៀសវាងនូវបាតុភាពស៊ីសំណូកសូកប៉ាន់ លើការផ្តល់សេវាសាធារណៈផ្សេងៗ ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានជំរុញឲ្យអាជ្ញាធរឃុំ ស្រុក ត្រូវសហការជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយនូវបញ្ហាទំនាស់ដីធ្លីក្នុងមូលដ្ឋាន ដោយប្រើយន្តការឈ្នះៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម លើកឡើងថា កន្លងទៅថ្មីៗនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំដោះស្រាយទំនាស់ដីធ្លី នៅក្រៅប្រព័ន្ធតុលាការ តាមយន្តការឈ្នះៗ។ ឯកឧត្តមថា ការដោះស្រាយបាននៅថ្នាក់មូលដ្ឋាន បានជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋ មួយចំនួនធំ ព្រោះថា ប្រើយន្តការតុលាការ ជាយន្តការឈ្នះចាញ់ មិនមែនយន្តការឈ្នះៗនោះទេ។
សូមជម្រាបថា នៅក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋក្នុងឃុំពាក់ស្នែង បានលើកឡើងនូវសំណូមពរមួយចំនួន ជាពិសេសការសុំដល់ក្រុមការងារជួយក្នុងការជួសជុលផ្លូវសាធារណៈដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផល។
ពាក់ព័ន្ធសំណូមពរនេះដែរ ឯកឧត្តម ស ថាវី បានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជា បានកំពុងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់នៅគ្រប់ទីកន្លែង។ ជាក់ស្តែង នៅក្នុងឃុំពាក់ស្នែងនេះផ្ទាល់ ដែលកាលពីមុនមានការពិបាកធ្វើដំណើរខ្លាំងមែនទែន ប៉ុន្តែពេលនេះមានផ្លូវបេតុងយ៉ាងស្អាត គុណភាពល្អ ដូច្នេះការងារដែលនៅសេសសល់នោះ នឹងត្រូវបានយកចិត្តទុកដាក់សាងសង់ជួសជុលជូនប្រជាពលរដ្ឋជាបន្តបន្ទាប់៕


អត្ថបទ រូបភាព ៖ ជា ស្រស់ និង ស៊ាន សុផាត

Tags: ដោះស្រាយទំនាស់ដីធ្លី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបប្រារព្ឋទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៣

រដ្ឋបាលខេត្តសៀមរាបប្រារព្ឋទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៣

អភិបាលស្រុកបន្ទាយស្រី៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង និងជាការចងចាំដ៏ឈឺចាប់ ទោះកន្លងទៅអស់ជិត៤០ឆ្នាំក្ដី

អភិបាលស្រុកបន្ទាយស្រី៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង និងជាការចងចាំដ៏ឈឺចាប់ ទោះកន្លងទៅអស់ជិត៤០ឆ្នាំក្ដី

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃនេះ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.