Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលស្រុកបន្ទាយស្រី៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង និងជាការចងចាំដ៏ឈឺចាប់ ទោះកន្លងទៅអស់ជិត៤០ឆ្នាំក្ដី

ដោយ Pothe Thun
20/05/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អភិបាលស្រុកបន្ទាយស្រី៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង និងជាការចងចាំដ៏ឈឺចាប់ ទោះកន្លងទៅអស់ជិត៤០ឆ្នាំក្ដី
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងទិវាជាតិនៃការចងចាំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី
លើកឡើងថា ទោះកន្លងផុតអស់ជិត ៤០ឆ្នាំហើយក្ដី ប៉ុន្តែប្រជាជនកម្ពុជាគ្រប់ៗរូប នៅតែចងចាំមិនអាចបំភ្លេចបាននូវរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯងដ៏ឈឺចាប់ និងបានចារទុកជាសច្ចៈធម៌ប្រវិត្តសាស្រ្ត សម្រាប់មនុស្សជំនាន់ក្រោយ។

ទិវាជាតិនៃការចងចាំ ២០ឧសភា រៀបចំដោយរដ្ឋបាលស្រុក បន្ទាយស្រីនាពេលនេះ មានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម ផល សាមន តំណាងឯកឧត្តម សែម សុវណ្ណនី ប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងវត្តមានព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៥៥០នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អភិបាលស្រុក បញ្ជាក់ថា ការរៀបចំទិវានេះដែរ គឺជាការរម្លឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣ លាននាក់ ដែលបានស្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសោកនាដកម្មនេះ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវដ៏ជូរចត់ជិត ៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម ជាមួយនឹងទុក្ខវេទនាដ៏ឈឺចាប់មិនអាចរាប់អស់ ដោយសារការកាប់សម្លាប់មនុស្សដូចសត្វធាតុ ការព្រាត់ប្រាស់គ្រួសារ ការចាប់បង្ខំផ្សេងៗជាដើម។

លោក អភិបាលស្រុក បញ្ជាក់បន្ថែមថា ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សា ការពារសន្តិភាពឱ្យបានគង់វង្ស យើងមានសន្តិភាព យើងមានឱកាសក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ ជាពិសេស សូមប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមបងប្អូនអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ទៅតាមឆន្ទៈ ដើម្បីជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បន្តការដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

គួរជម្រាបថា ទិវាជាតិនៃការចងចាំ ត្រូវបានកំណត់ដោយអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានសម្រេចយកថ្ងៃទី២០ ខែឧសភា ដើម្បីប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។

អត្ថបទ និងរូបភាព៖ លោក ហាំង ម៉េងហួត និងលោក ធន់ ពូថេ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ទិវាជាតិនៃការចងចាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃនេះ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃនេះ

យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.