Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃនេះ

ដោយ Pothe Thun
23/05/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ចំនួនពីរកន្លែង គឺទី១ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និង ទី២ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ មានទីតាំងស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការព្រមគ្នានៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣នេះ នៅបរិវេណរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប ក្រោមអធីបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការជាតិ និង ជាតំណាងដ៏ខ្ពស់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ។

ឯកឧត្ដម ចម ប្រសិទ្ធិ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងឧហ្សាហកម្មវិទ្យាសាស្ដ្រ បច្ចេកទេស និងនវានុវត្ដន៍ មានប្រសាសន៍ថា វិស័យទឹកស្អាតត្រូវបានពង្រឹងការគ្រប់គ្រង និងមានការអភិវឌ្ឍជាលំដាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការពង្រីកមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទ និងគ្រប់វិស័យ ដែលកំពុងមានកំណើនស្ទុះទៅមុខឥតឈប់ឈរនៅគ្រប់ទីកន្លែង ហើយនៅក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយលើវិស័យទឹកស្អាតគឺ ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងទីប្រជុំជនឱ្យបាន៩០ភាគរយ ត្រឹមឆ្នាំ២០២៣ និង១០០ភាគរយ ត្រឹមឆ្នាំ២០២៥ ។
ឯកឧត្ដម បន្តថា ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន បានឈរលើលក្ខខណ្ឌ ចំនួន៤យ៉ាងគឺ ៖ ១. ទឹកត្រូវមានគុណភាព , ២. សុវត្ថិភាព , ៣. និរន្តរភាព និង ៤. ថ្លៃសមរម្យ ហើយតាមរយៈគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជំរុញឱ្យមានការវិនិយោគក្នុងទឹកប្រាក់ជាច្រើនរយលានដុល្លារ សម្រាប់ការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាបន្តបន្ទាប់ នៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជនផ្សេងទៀតនៅទូទាំងប្រទេស តាមរយៈហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍, ពីថវិកាជាតិ និងពីការចូលរួមរបស់វិស័យឯកជន បានធ្វើឱ្យវិស័យទឹកស្អាតមានការអភិវឌ្ឍយ៉ាងធំធេង ចាប់តាំងពីស្ទើរតែគ្មានអ្វីសោះ មកជាការផ្គត់ផ្គង់មួយដល់ចំនួន រយលានម៉ែត្រគូប និងគ្របដណ្តប់នៅគ្រប់ទីប្រជុំជនជិតឆ្ងាយ។

ឯកឧត្ដមបន្ថែមថា ជាក់ស្ដែង ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ ២០២២ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណ ១,២លានគ្រួសារ គឺកើនឡើង ៥៣,៨ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលមានប្រមាណតែ ៧៨ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត ៤០០ លានម៉ែត្រគូប ដែលកាលពីឆ្នាំ២០១៨ មានប្រមាណតែ ៣០៩លានម៉ែត្រគូប ។

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សំណង់ដ៏ថ្មីសន្លាង និងហេដ្ឋារចនាសម្ព័ន្ធនៃរោងចក្រប្រព្រឹត្តទឹកស្អាតទាំង២កន្លែង ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ គឺ ជាសមិទ្ធផលដ៏សំខាន់មួយក្នុងវិស័យទឹកស្អាត ដែលកើតមានឡើងក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ជាពិសេសសខេត្តសៀមរាប ខណៈដែលខេត្ដនេះ មិនដែលមានរោងចក្រផលិតទឹកស្អាតខ្នាតធំ អាចផលិតបានដល់៦ម៉ឺនម៉ែត្រគូប/ក្នុងមួយថ្ងៃដូចនេះឡើយ ដែលជាកត្តាចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍខេត្ត ហើយបើសិនជាទីក្រុង និង ទីប្រជុំជនគ្មានទឹកស្អាតប្រើប្រាស់ទេនោះ វាពិតជាមានការពិបាកសម្រាប់ការអភិវឌ្ឍន៍ណាស់ ដូច្នេះ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនេះ ពិតជាបានដោះស្រាយបញ្ហាច្រើនណាស់ សម្រាប់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់កិច្ចការសង្គម និងធុរកិច្ចគ្រប់បែបយ៉ាង ឆ្លើយតបចំទិសដៅ ដែលរាជរដ្ឋាភិបាល និងប្រជាជនចង់បាន ។

សម្តេចពិជ័យសេនា មានប្រសាសន៍បន្ថែមថា រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតថ្មីនេះ បានផ្តល់លទ្ធភាពឱ្យអង្គភាពរដ្ឋមួយនេះ អាចផ្ដល់ការផ្គត់ផ្គង់ទឹកស្អាតដល់តំបន់ដែល នៅឆ្ងាយពីក្រុងសៀមរាប ដែលនៅទីនោះមិនដែលស្គាល់ទឹកស្អាតនោះទេ ដែលជាក់ស្តែង ដូចនៅ «តំបន់អភិវឌ្ឍន៍ រុនតាឯក» ស្ថិតក្នុងស្រុកបន្ទាយស្រី និង «តំបន់អភិវឌ្ឍន៍ ពាក់ស្នែង» ក្នុងស្រុកអង្គរធំ គឺក្រៅពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជា ផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារ មណ្ឌលសុខភាព ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទូរស័ព្ទជាដើម រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់ថវិកាចំនួន ៩លានដុល្លារ សម្រាប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍ទាំង២នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្ថែមទៀតថា កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ដល់ថវិកាចំនួន១,៥លានដុល្លារបន្ថែមទៀត សម្រាប់ជួយឧបត្ថម្ភលើការភ្ជាប់បណ្តាញ និងដំឡើងនាឡិកាទឹកចូលតាមផ្ទះប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ដែលការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្ហាញពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយក៏ជាការលើកទឹកចិត្តចំពោះប្រជាជន ដែលតាមការគ្រោងមានចំនួនប្រមាណ ១៤ ០០០គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីទទួលបានទឹកស្អាតពីរដ្ឋាករទឹកស្វយ័តសៀមរាប សម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន ដូចគ្នានឹងប្រជាជនដែលរស់នៅក្នុងក្រុងសៀមរាបដែរ ៕

អត្ថបទ និង រូបថត ៖ សហការី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទឹកស្អាតរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទឹកវិលទី២
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូទំនាក់ទំនងព័ត៌មានភូមិភាគ២ មន្ទីរព័ត៌មានខេត្តស៊ីសាកេត បូរីរ៉ាំ និងខេត្តសូរិន្ទ នៃព្រះរាជាណាចក្រថៃ

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូទំនាក់ទំនងព័ត៌មានភូមិភាគ២ មន្ទីរព័ត៌មានខេត្តស៊ីសាកេត បូរីរ៉ាំ និងខេត្តសូរិន្ទ នៃព្រះរាជាណាចក្រថៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.