Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

ដោយ Pothe Thun
23/05/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុវជនមកពីបណ្ដាស្រុកក្នុងខេត្តសៀមរាប ចំនួន ៣០០នាក់ ក្នុងនោះនារីចំនួន ១៦៩នាក់ បានមកទទួលបានការបណ្តុះបណ្តាលលើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ដែលការសិក្សានេះមានរយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ តាមរយៈគំនិតផ្តួចផ្តើមរបស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយុទ្ធសាស្រ្តតស្តារឡើងវិញរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងគុណភាពសេវាកម្ម និងមានការគាំទ្រឯកសារពីគណៈគ្រប់គ្រងគម្រោងហូកា (HOKA) នៃក្រសួងទេសចរណ៍ផងដែរ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងនៅសកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានបញ្ជាក់ថា វគ្គបណ្តុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយវិបត្តិកូវីត-១៩ បន្ទាប់ពីមានការចាកចេញពីវិស័យនេះ នូវពលកម្មស្នូលជាច្រើន ដោយសារប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ចគ្រួសារ របស់និយោជិក ដែលធ្លាប់បំរើលើវិស័យនេះ ក្នុងពេលដែលវិបត្តិសកលបានរាតត្បាតក្នុងពេលកន្លងមក។ វគ្គបណ្ដុះបណ្ដាលនេះដែរ នឹងផ្តល់ជាផ្លែផ្កាជូនដល់ប្អូនៗសិក្ខាកាម ក្នុងការទទួលជំនាញមួយយ៉ាងពិតប្រាកដ និងផ្ដល់ឱកាសការងារដល់ប្អូនៗ ដែលភាគច្រើនត្រូវបានជ្រើសរើសចេញពីបណ្ដាលស្រុកជុំវិញខេត្ត ហើយគ្រួសារមានជីវភាពខ្វះខាត ដើម្បីក្លាយជាសសរទ្រូងគ្រួសារ និងចូលរួមអភិវឌ្ឍន៍សហគមរៀងៗខ្លួននៅតាមបណ្ដាស្រុកទាំងនោះក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់ និងផ្តោតទៅលើការសិក្សាពេញមួយជីវិត។ លោកក៏សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោក លោកស្រីតំណាងក្រុមហ៊ុន និងភាគីពាក់ព័ន្ធនានា ដែលចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ នឹងចូលរួមឧបត្ថម្ភគាំទ្រដើម្បីអោយគំរោងមួយនេះអនុវត្តទៅដោយរលូន និងទទួលបាននូវជោគជ័យសម្រាប់សង្គមជាតិរបស់យើងទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ ថាពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រទាប់យុវវ័យ ដើម្បីទទួលបានជំនាញវិជ្ជាជីវៈច្បាស់លាស់ពាក់ព័ន្ឋទៅនឹងវិស័យទេសចរណ៍ ស្របពេលដែលអាជ្ញាធរខេត្តបាននឹងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបំរើសេវាកម្មទេសចរណ៍ក្នុងខេត្តឱ្យកាន់តែល្អប្រសើរតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសោភ័ណភាព តំបន់ក្នុងក្រុងឱ្យកាន់តែមានភាពស្អាតស្រស់បំព្រង ពោរពេញទៅដោយភាពស្អាតតាមទីនានា ដូចជាផ្លូវថ្នលរុក្ខវិថី និងដងស្ទឹង ដែលសក្តិសម «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ» សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គម បង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រោមកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យក្រោយវិបត្តិ របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,២៨លាននាក់ កើនឡើង ១០៥៩% ធៀបឆ្នាំ២០២១ និងភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិប្រមាណ ១៣,៩៣លាននាក់ កើនឡើង ១៩៩% និង ទេសចរបរទេសផ្ទៃក្នុងប្រមាណ ១,៨៨លាននាក់ កើនឡើង ៥៧២% ធៀបឆ្នាំ២០២១។ ការចាប់កម្រើកឡើងវិញនៃចរន្តទេសចរណ៍នេះ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាច្រើនទីតាំង ប្រមាណ ៨៥% បានបើកដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីបានបិទ/ផ្អាកអាជីវកម្មក្នុងរយៈពេលកន្លងទៅ។ ឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងទេសចរជាតិប្រមាណ ១៥លាននាក់ តាមរយៈការដាក់ចេញយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” យុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” រួមជាមួយនឹងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ”។

ជាមួយគ្នានោះ ឯកឧត្តម ប៉ាក់ សុខុម ក៏បានផ្តាំផ្ញើរដល់ក្មួយៗសិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ស្រូបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ពីគ្រូឧទ្ទេស ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងវិជ្ជាជីវៈទេសចរណ៍ ជាពិសេស សូមសំណូមពរឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់សូមទទួលយកក្មួយៗទាំងអស់ដើម្បីហ្វឹកហាត់ការងារនៅមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចធ្វើការបង្ហាត់បង្ហាញជំនាញបន្ថែមអំឡុងពេលហាត់ការផងដែរ។

សូមជំរាបថា៖ក្នុងរយៈពេលបណ្តុះបណ្តាល៦ខែ សិក្ខាកាមនឹងទទួលបានមេរៀនទ្រឹស្តីនិងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន២ខែហើយ៤ខែទៀតជាវគ្គ ហាត់ការតាមមុខជំនាញរៀងៗ ខ្លួននៅតាមបណ្តា សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប។ចំពោះសិស្សដែលមកពីតំបន់ឆ្ងាយ សមាគមក្លឹបទេសចរណ៍សៀមរាប បានរៀបចំទីកន្លែងនិងផ្ទះស្នាក់ នៅជិតសាកលវិទ្យាល័យអង្គរ មានការយាមកាម និង បទបញ្ជាផ្ទៃក្នុងច្បាស់លាស់ធានាដល់ សុវត្ថិភាព និង សុខមាលភាពរបស់សិក្ខាកាមផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស លោក ជា ស្រស់
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: បណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូទំនាក់ទំនងព័ត៌មានភូមិភាគ២ មន្ទីរព័ត៌មានខេត្តស៊ីសាកេត បូរីរ៉ាំ និងខេត្តសូរិន្ទ នៃព្រះរាជាណាចក្រថៃ

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូទំនាក់ទំនងព័ត៌មានភូមិភាគ២ មន្ទីរព័ត៌មានខេត្តស៊ីសាកេត បូរីរ៉ាំ និងខេត្តសូរិន្ទ នៃព្រះរាជាណាចក្រថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឱ្យយុវជនបង្កើតការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិច ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឱ្យយុវជនបង្កើតការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិច ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.