Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឱ្យយុវជនបង្កើតការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិច ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

ដោយ Pothe Thun
24/05/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឱ្យយុវជនបង្កើតការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិច ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្មឌីជីថល នៃកម្មវិធីយុវជន២១ ក្រោមប្រធានបទសហគ្រិនឌីជីថលនវានុវត្ដន៍អាជីវកម្ម រដូវកាលទី៣ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា នាខេត្ដសៀមរាប នាថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣នេះ ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការជំរុញ វិស័យឌីជីថលដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ដោយបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ហើយការជឿជាក់លើប្រព័ន្ធ ឌីជីថល គឺជាការផ្តោតលើការកសាងប្រព័ន្ធច្បាប់ និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ដូច្នេះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិច ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ខណៈដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែត ក្នុងចំណោមយុវជន និងការកើនឡើងនូវចំណេះដឹង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា មានការកើនឡើងជាបន្ដបន្ទាប់។

ឯកឧត្ដមបន្ដថា បច្ចេកវិទ្យាឌីជីថលបាននិងកំពុងដើរតួនាទី ជាស្នូលក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ប្រកបដោយប្រសិទ្ឋភាព និងផលិតភាព ហើយដើម្បីឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាកម្ម ៤.០ និងការប្រែប្រួលឥតឈប់ឈរ របស់សង្គមជាតិ យុវជនគប្បីត្រូវមានបំណិនសតវត្សទី២១ ក្នុងនោះត្រូវមានសមត្ថភាព និងឥរិយាបថ ដែលអាចទទួលយកចំណេះដឹង ដើម្បីលើកកម្ពស់ការគិត ការរៀនសូត្រ ការធ្វើការងារ និងការរស់នៅក្នុងសង្គម។ បំណិនទាំងនេះ រួមមាន ភាពច្នៃប្រឌិត និងនវានុវត្តន៍, ការវិភាគបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា, ការធ្វើសេចក្តីសម្រេចចិត្ត, ការប្រាស្រ័យទាក់ទង និងសាមគ្គីភាពក្នុងការងារជាក្រុម ។

ឯកឧត្ដមចញ្ជាក់បន្ថែមថា កម្មវិធី “យុវជន២១” ពិតជាបានឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងយុទ្ឋសាស្ត្រកំណែទម្រង់វិស័យអប់រំយុវជន និងកីឡា ឆ្នាំ២០១៨-២០២៣ ក្នុងនោះ យុទ្ឋសាស្ត្រ ទី១ គឺ “ការផ្ដល់ឱកាស ឱ្យយុវជនទទួលបានការអប់រំ និងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណធម៌ និងសមធម៌ និងយុទ្ធសាស្ត្រទី២ គឺ “ការលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និង ស្មារតីសហគ្រិនភាព ដូច្នេះក្នុងឱកាសនេះ សូមឲ្យសិក្ខាកាមត្រូវតែមានមោទនភាព និងមានជំនឿជាក់លើខ្លួនឯង ដើម្បីត្រៀមខ្លួនក្នុងភាពជាអ្នកដឹកនាំធុរកិច្ច និងជាសហគ្រិនលើមុខរបរអាជីវកម្មនានា ក្នុងន័យចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យមានការរីកចម្រើន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន បានឱ្យដឹងថា កម្មវិធីបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្មរបស់កម្មវិធីយុវជន២១នេះ ពួកគាត់ទទួលបានចំណេះដឹងជាច្រើន ទាំងការបង្កើតគំនិតអាជីវកម្ម, ការសរសេរផែនការអាជីវកម្ម និងការរៀបចំសកម្មភាពដើម្បីអនុវត្តអាជីវកម្មរបស់ខ្លួន ហើយការសិក្សាកម្មវិធីយុវជន២១នេះ មានរយៈពេល៧ថ្ងៃ មានបេក្ខជន៨០រូប វាគ្មិនចំនួន១៣រូប មានមេរៀនចំនួន១៧ រួមមាន ៖ ការប្រមូលនិងវិភាគទិន្ន័យ , ការកំណត់គោលដៅ និងគំនិតផ្តួចផ្តើមអាជីវកម្ម , ការបង្កើត និងការគ្រប់គ្រងអាជីវកម្ម , ផែនការអាជីវកម្មបែបឌីជីថល ផលិតវីឌីអូ និងប្រព័ន្ធផ្សព្វផ្សាយ ចម្បាំងខាងក្នុង យុទ្ធសាស្ត្រ ដើម្បីក្លាយខ្លួនជាសហគ្រិនឆ្នើម ការនិយាយជាសារធារណៈ គំនិតអាជីវកម្មឌីជីថល ការកំណត់យុទ្ធសាស្ត្រទីផ្សារ ការវិភាគទីផ្សារបែបឌីជីថល ការវិភាគហិរញ្ញវត្ថុ ការវិភាគថ្លៃដើម និងផលចំណេញ ការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងហានិភ័យជាដើម៕

អត្ថបទ និងរូបភាព ៖ លោក បូ សាវី និង លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនជាង ៥០០នាក់មកពី ២៥រាជធានី/ខេត្ដ បានទទួលការបណ្ដុះបណ្ដាលស្ដីពីការស្ម័គ្រចិត្ដដើម្បីហគមន៍ខ្ញុំ

យុវជនជាង ៥០០នាក់មកពី ២៥រាជធានី/ខេត្ដ បានទទួលការបណ្ដុះបណ្ដាលស្ដីពីការស្ម័គ្រចិត្ដដើម្បីហគមន៍ខ្ញុំ

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឱ្យកាន់តែប្រសើរឡើង

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឱ្យកាន់តែប្រសើរឡើង

កិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

កិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.