Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវជនជាង ៥០០នាក់មកពី ២៥រាជធានី/ខេត្ដ បានទទួលការបណ្ដុះបណ្ដាលស្ដីពីការស្ម័គ្រចិត្ដដើម្បីហគមន៍ខ្ញុំ

ដោយ Pothe Thun
25/05/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុវជនជាង៥០០នាក់ មកពីទូទាំង ២៥រាជធានី/ខេត្ដ បានទទួលបានការបណ្ដុះបណ្ដាល ស្ដីពីការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ និងផ្សព្វផ្សាយសៀវភៅណែនាំ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់យុវជន សហគមន៍ និងស្ថាប័ន តាមរយៈយន្តការការងារស្ម័គ្រចិត្ត ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅខេត្ដសៀមរាប មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

ថ្លែងបិទវគ្គបណ្ដុះបណ្ដាល នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដម សិរី ជំនៈ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំបានធ្វើកំណែទម្រង់សំដៅលើកកម្ពស់គុណភាពអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ សមត្ថភាព និងសីលធម៌ មានគំនិតផ្តួចផ្តើម គំនិតបង្កើតថ្មី គំនិតច្នៃប្រឌិត មានភាពជាអ្នកដឹកនាំ មានជំនឿជាក់លើខ្លូនឯង តាមរយៈកំណែទម្រង់នានាក្នុងវិស័យអប់រំ ក្នុងនោះ អនុវិស័យការអភិវឌ្ឍយុវជន ក៏ត្រូវបានកំណត់អាទិភាពសម្រាប់កំណែទម្រង់ផងដែរ។ ជាមួយគ្នានោះ ក្រសួងក៍បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារស្ម័គ្រចិត្ត រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ។

ឯកឧត្តមបន្ថែមថា លើសពីនេះទៅទៀត ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់គោលការណ៍ស្តីពីការបង្កើតក្របខណ្ឌស្តង់ដារការងារស្ម័គ្រចិត្តនៅកម្ពុជា និងសៀវភៅណែនាំស្តីពីការអនុវត្ត ការសម្របសម្រួល និងការគាំទ្រដល់កម្មវិធីការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) ហើយឯកសារទាំងនេះ មានការចូលរួមពីសិក្ខាកាមដែលអញ្ជើញមកពីស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ក្រុមបណ្តាញយុវជន និងតំណាងយុវជន ដើម្បីផ្តល់ធាតុចូលសំដៅសម្រេចឱ្យបាននូវសេចក្ដីព្រាងនៃក្របខណ្ឌការទទួលស្គាល់ការស្ម័គ្រចិត្ត ដែលជាឯកសារដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍវិស័យយុវជនកម្ពុជា។ តាមរយៈការលើកកម្ពស់ និងការឱ្យតម្លៃទៅលើស្មារតីស្ម័គ្រចិត្ត ដែលជាយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យស្មារតីស្ម័គ្រចិត្តនេះ ត្រូវបានយល់ ដឹងទូលំទូលាយ និងទទួលស្គាល់ជាផ្លូវការពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍក្របខណ្ឌការទទួលស្គាល់ការស្ម័គ្រចិត្ត និងការប្រើប្រាស់សៀវភៅណែនាំ ស្តីពីការអនុវត្ត ការសម្របសម្រួល និងការគាំទ្រដល់កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) ឱ្យមានប្រសិទ្ធភាព នៅក្នុវគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី/ខេត្ត មេត្តាយកចិត្តទុកដាក់ អនុវត្តឱ្យសកម្មលើខ្លឹមសារ និងការប្រើប្រាស់សៀវភៅណែនាំនេះ ឱ្យមានលក្ខណៈគ្របដណ្ដប់គ្រប់ជ្រុងជ្រោយ ព្រោះថាសៀវភៅណែនាំនេះសាមញ្ញ ខ្លី ងាយយល់ អាចអនុវត្តបាន និងអាចទទួលយកបានពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងបរិបទកម្ពុជា។ ផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍជំនាញទន់ ដែលជាជំនាញសតវត្សទី២១ សម្រាប់យុវជនកម្ពុជា បន្ថែមលើជំនាញរឹងដែលស្ថាប័នពាក់ព័ន្ធជាច្រើនបាន និងកំពុងតែអនុវត្ត។

សូមជម្រាបថា កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ត្រូវបានង្កើតឡើងនៅឆ្នាំ២០១៩ ដើម្បីផ្ដល់ឱកាសឱ្យយុវជនតាមមូលដ្ឋានស្វែងរក និងផ្តួចផ្តើមនូវគម្រោងថ្មីៗ ដើម្បីចូលរួមនៅក្នុងការកសាង និងអភិវឌ្ឍសហគមន៍ ដែលពួកគេកំពុងរស់នៅ ក៏ដូចជាកសាងសមត្ថភាពផ្ទាល់ខ្លួន សម្រាប់ការងារនាពេលអនាគត។ គម្រោងសហគមន៍របស់យុវជនស្ម័គ្រចិត្តរាជធានី/ខេត្ត ត្រូវផ្តោតលើវិស័យធំៗចំនួន ៨ រួមមាន៖ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងឧស្សាហកម្ម៤.០។ យុវជនស្ម័គ្រចិត្តរាជធានី/ខេត្ត ដោយមានការសម្របសម្រួលពីមន្ត្រីទទួលបន្ទុក និងការប្រឹក្សាយោបល់ជាមួយអ្នកស្ម័គ្រចិត្តបង្គោលរាជធានី សហគមន៍ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ជ្រើសរើសវិស័យណាមួយដែលជាបញ្ហា ឬតម្រូវការអាទិភាព សម្រាប់រៀបចំសំណើឯកសារគម្រោង៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ស្ម័គ្រចិត្ដដើម្បីហគមន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឱ្យកាន់តែប្រសើរឡើង

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឱ្យកាន់តែប្រសើរឡើង

កិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

កិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.